EP13-ខ្ញុំមិនបានប្រច័ណ្ឌគេទេ

3K 326 24
                                    

« ព្រូស* អូយ៎...... » ថេយ៍ត្រូវដួលជំហរ ក្រោយនាងក្រមុំរហ័សមកបញ្ច្រៀតឆ្លៀតឱកាសរុញគេអោយឃ្លាតចេញពីជុងហ្គុក ឈរអោបដៃគេធ្វើប្រងើយបែបមនុស្សមិនដឹងកំហុសទៅវិញ ។ ថេយ៍ងើបឡើងមិនឈរក្បែរពួកគេទាំងពីរនោះទេ ជាពិសេសពេលបានឃើញភ្នែកសម្លក់របស់ស្ទេឡាតែម្ដង ។

« បងជុង... អូនឃ្លានហើយ នាំអូនទៅញុំាអីបន្តិចបានទេ?? » នាងនិយាយមកហាក់អង្វរក.នាយ ស្របជាមួយដៃសស្រឡូនលូកទៅអោបដៃនាយយ៉ាងកៀកស្អិត ធ្វើអោយជុងហ្គុកពិបាកក្នុងការសម្រេចចិត្តបន្តិចព្រោះគេមិនអាចកំដរនាងទៅញុំាអាហារបានទេគឺវាមិនទាន់ដល់ម៉ោងសម្រាកការងារនៅឡើយ ។

  « ណា... បងជុង » នាងក៏កាន់តែរំអុកសុំអង្វរជុងហ្គុក ធ្វើអោយអ្នកដែលឈរមើលដូចជាថេយ៍សែនទើសភ្នែកជាខ្លាំង មិនគិតថានាយម្ញិកម្ញក់យ៉ាងនេះសោះ មើលចុះមិនចេះខ្មាស់គេទេឬ???

  « អឹម... » នាងក្រមុំញញឹមឡើងមក ដោយមិនភ្លេចងាកមកមើលថេយ៍បន្តិច រួចនាយក៏នាំនាងចូលទៅខាងក្នុងហាងដោយមានថេយ៍ទៅតាមពីក្រោយ ។

« នែ៎ ឯងទៅអង្គុយកន្លែងផ្សេងទៅ » ថេយ៍មិនមាត់ តែក៏កាន់ឯកសារទៅអង្គុយនៅតុផ្សេងទាំងម៊ួម៉ៅ គិតថាចង់ដើរតាមទៅអង្គុយរួមតុជាមួយឬក៏យ៉ាងមិច យ៉ាប់មែន!!!

ថេយ៍អង្គុយអោបដៃធ្វើទឹកមុខមិនពេញចិត្តជាពិសេសគឺអោយជុងហ្គុកតែម្ដង ធ្វើការសុខៗ មកនាំស្រីចូលភោជនីយដ្ឋានហើយអោយគេជាលេខាអង្គុយចាំទៅវិញ ពិតជាចំមែន ។ នាងនោះក៏អញ្ចឹងទៀត មិនបានធ្វើអីផង សុខៗក៏មកបំបុកគេអោយដួលទៀត ។

« Awww!! សួស្ដី គីម ថេយ៉ុង » អេឡិច អាល់ប៊ឺត ( Alex Albert ) ដែលជាពិធីករតែងខ្លួនហាយសូរកាលដែលឃើញថេយ៉ុងនៅទីនេះ គេចាំច្បាស់ណាស់ ទើបមករាក់ទាក់ជាមួយ ថេយ៍ក៏ងាកមុខទៅមើលក្នុងចិត្តនៅខឹងមិនទាន់បាត់នឹងពិធីករញ៉េញម្នាក់នេះនោះទេ ។ អេឡិចទម្លាក់កាបូបចុះលើតុដាក់បង្គុយទល់មុខថេយ៍សឹមញញឹមឡើងមកតែថេយ៍មិនបានមើលទឹកមុខគេទេ បែរជាទៅមើលជុងហ្គុកទាំងទឹកមុខបែបខឹងគុំទៅវិញ ។

« Aww!! លោក ចន តើស៎ » អេឡិចគេជាមនុស្សមានចរិតលក្ខណៈដូចជាមនុស្សស្រីបែបនេះការនិយាយស្ដីក៏រាងស្រទន់ និយាយឡើងមុននឹងងាកមកមើលមុខថេយ៍វិញ តាមមនុស្សដែលមានបទពិសោធន៍ស្នេហាជាច្រើនពីមុនរបស់គេ ទឹកមុខនេះច្បាស់ណាស់គឺកំពុងតែប្រច័ណ្ឌ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now