ផ្តើមរឿង : យើងគ្រាន់តែពិសោធន៍នាងថាជាពពួកជនបង្កប់រឺក៏អត់ !

3.6K 85 0
                                    

សួស្តីអ្នកអានជាទីស្រលាញ់ ❤ រីករាយជាមួយ Novel ថ្មីណា

" ធ្វើជា UC មិនមេនជារឿងធម្មតាឆាកជីវិតត្រូវកំណត់លើថ្វៃមាត់ហើយនឹងទង្វើរជាមួយនឹងភាពប្រុងប្រយ័ត្ន ឆាកជីវិតនៃ UC គឺមានតែ2យ៉ាងតែប៉ុណ្ណោះ សំណាងល្អរស់មានជីវិតហើយមួយវិញទៀតគឺស្លាប់ "

ភូមិគ្រិះត្រកូលឡូសហ្គេនណូ :
ស្ត្រីស្ថិតក្នុងវ័យ19ឆ្នាំម្នាក់បានមកឈរនៅចំកណ្តាលភូមិគ្រិះនៃត្រកូលឡូសហ្គេនណូដោយមានបរិវេណនៃម្ចាស់ភូមិគ្រិះជាអ្នកនាំមក ។ នាងស្រស់ស្អាតកែវភ្នែកមានពន្លឺមុខមាត់ទាក់ទាញគួរអោយចង់ណែបនិត្យ ដងខ្លួនសុីនឹងកម្ពស់ស្តង់ដាទ្រូងសាយមិនសូវធំតែពេញល្អស្រស់ស្អាតត្រកៀកសាយសាកសម្យជាមួយឈុតរឹបរាង និយាយអោយចំគឺមួយខ្លួននៃរាងកាយរបស់នាងស្អាតគ្មានកន្លែងទាស់ ។ 

" ចៅហ្វាយអនុញ្ញាតអោយចូលហើយ "
" ចាស៎ " បបូរមាត់តូចបង្ហើបសូរសំឡេងហើយបន្ទាប់មកក៏ដើរតាមមនុស្សប្រុសមាឌដំបងម្នាក់ឡើងទៅជួបម្ចាស់ប្រុសនៃភូមិគ្រិះនេះ ។ គេជាអ្នកទាញនាងចេញពីនរកដោយដាក់លក្ខខណ្ឌដោះដូរមួយអោយទៅនាង នូវពេលដែលនាងរួចពីកន្លែងនរកពេស្យាមួយនោះហើយនាងត្រូវតែមកបំពេញលក្ខខណ្ឌជាមួយគេ ...។ 

" ចៅហ្វាយនាងមកដល់ហើយ "
" ឯងចេញទៅវិញទៅ "
" បាទទាន "
ម្ចាស់ប្រុសនៃត្រកូលឡូសហ្គេនណូអង្គុយលើកៅអីបង្វិលនៅក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួនដោយបែរខ្នងមិនខ្ចីងាកបើទោះជាមនុស្សស្រីដែលគេចង់ជួបបានមកឈរនៅចំពីមុខរបស់គេហើយក៏ដោយ ។

" លោកម្ចាស់ ! ខ្ញុំមកធ្វើតាមពាក្យសន្យា "
" សន្យាអី ? " គេកំពុងតែសាកការចងចាំជាមួយនឹងនាង
" ចៃដន្យខ្ញុំជួយមនុស្សច្រើនណាស់មិនសូវជាចំណាំ " 
មនុស្សគេនេះចិត្តបុណ្យណាស់ដើរជួយមនុស្សដែលខ្វះខាតខ្វះទីពឹងគ្រប់គ្នាជាពិសេសនោះគឺមនុស្សទន់ខ្សោយ បើត្រកូលឡូសហ្គេនណូរបស់គេជាប់ឈរឈ្មោះថាជាមហាសេដ្ឋីទៅហើយមានទៅខ្វល់រឿងចំណាយអ្វីទៀតបើលុយមួយជាតិនេះចាយមិនអស់ទៅហើយ ។

" លោកម្ចាស់ជួយខ្ញុំពីបនស្រីខូច "
" លោកម្ចាស់ដាក់លក្ខខណ្ឌអោយខ្ញុំបម្រើលោកម្ចាស់ " 
" ល្អខ្ញុំគ្រាន់តែសាកជាមួយនាងតែប៉ុណ្ណោះ "
ថេយ៉ុងឡូសហ្គេនណូបង្វែរកៅអីជាមួយនឹងស្នាមញញឹមពិឃាតនារីបែរមកសម្លឹងមុខរបស់រាងស្តើងចំៗ ការពិតទៅថ្ងៃនោះគេមិនបានបន្ទាបខ្លួនជួយនាងផ្ទាល់គឺអោយត្រឹមកូនចៅរបស់គេចាត់ការតែប៉ុណ្ណោះ តែពួកអស់ទាំងនោះចេះតែលើកសរសើរនឹងនិយាយពីនាងរហូតទើបថេយ៉ុងឡូសហ្គេនណូញាប់ញ័រចង់ឃើញនាង ។ 

" លោកម្ចាស់ ! "
នាងភិតភ័យខណះពេលដែលរាងកាយក្រាស់ដើរមកក្បែរនាងហើយក៏រុញនាងអោយទៅផ្អឹបនៅនឹងជញ្ជាំង ដៃរបស់គេដាក់ទ្រានលើចន្លោះស្មាររបស់នាងទាំងពីរដើម្បីរារាំងមិនអោយនាងរត់ចេញពីគេបាន គែមមាត់របស់គេញោចនូវស្នាមញញឹមក្រសែរភ្នែករបស់គេក៏សម្លឹងនាងក្នុងន័យចម្លែកដូចជាប្រុសព្រានទើបនាងចេះតែភ័យខ្លាចកើតរឿងមិនល្អ ត្បិតតែនាងជាប់ស្មោះថាជាស្រីរស់នៅក្នុងបនស្រីខូចពេស្យាមេនក៏ប៉ុន្តែនាងបរិសុទ្ធល្អទេមិនធ្លាប់ត្រូវបានប្រុសណាឆ្លងកាត់ឡើយ ។

" លោកម្ចាស់ ! លោកម្ចាស់ចង់ធ្វើអី ? " 
" ធ្វើរឿងដែលមនុស្សធំគួរតែធ្វើ "
ថេយ៉ុងឡូសហ្គេនណូអោនទៅក្បែរកញ្ចឹងក៎របស់រាងស្តើងថែមទាំងហិតស្រង់ក្លិនកាយប្រហើរដែលចេញពីក្នុងខ្លួនរបស់នាង ក្លិនកាយក្រអូបប្រហើរពីធម្មជាតិមិនដូចជាក្លិនទឹកអប់ឈួលនោះទេ ថេយ៉ុងកំពុងតែប្តូររស់និយមនៅពេលដែលស្រង់ក្លិនរបស់នាង ...។

" លោកម្ចាស់ខ្ញុំមកធ្វើជាអ្នកបម្រើលោកម្ចាស់ទេ "
" យើងកំពុងតែអោយនាងបម្រើយើងហើយតើ "
" លោកម្ចាស់ !!! " នាងអៀនឡើងមុខក្រហម បេះដូងវិញលោតស្ទើរតែគាំងថេយ៉ុងឈរស្ងៀមមួយស្របក់លែងមានចលនាតែផ្ទៃមុខគេនូវតែរក្សាស្នាមញញឹម ដែលគេឈប់ព្រោះគេស្តាប់លឺចង្វាក់នៃបេះដូងរបស់នាងកំពុងតែលោតនឹងបុកខ្លាំងៗនោះអី ។

" នាងឈ្មោះអី ?! "
" ឡរ៉ាអេដេនចាស៎ "
" នាងរហ័សភ័យម្លេះ យើងគ្រាន់តែពិសោធន៍នាងថាជាពពួកជនបង្កប់ដែលប៉ូលីសចាប់មកបង្កប់អោយនៅក្បែរខ្លួនយើងរឺក៏អត់នោះទេ ចាំអោយច្បាស់យើងគឺប្រយ័ត្នណាស់ " ថេយ៉ុងនិយាយហើយក៏ប្រលែងឡរ៉ាអោយមានសេរីភាពឡើងវិញ អ្នកណាថាមុខមាត់ស្អាតវង្សត្រកូលល្អហើយប្រព្រិត្តរឿងល្អនោះ យល់ច្រឡុំខុសហើយទោះមុខមាត់ល្អយ៉ាងណាក៏ត្រូវតែមានរឿងអាក្រក់បង្កប់ជានិច្ច ថេយ៉ុងឡូសហ្គេនណូគ្រាន់តែពាក់របាំងមុខជាទេវបុត្រប៉ុណ្ណោះតែរឿងពិតជាក់ស្តែងគេជាបងធំនៃសម្ព័ន្ធឡូរ៉េនណូខ្មៅងងិតប៉ុណ្ណោះ ...។

=========================
អេតមីនបង្វែងអារម្មណ៍អ្នកគ្រប់គ្នាទៅស្រមៃក្នុងពិភពបងធំវិញម្តង ហិហិហិ 😗 ទាយមើលតួស្រីជា UCរបស់ប៉ូលីសរឺក៏អត់ 😗

✨ថេយ៍ឆេមីន♡

♛ កំណាន់ចិត្តបងធំ ♛Onde histórias criam vida. Descubra agora