ភាគទី ១៥ : កុំបារម្ភអីយើងទុកចិត្តនាងខ្លាំងណាស់

681 37 0
                                    

មួយសន្ទុះបន្ទាប់ពីតុបតែងខ្លួនស្រស់សង្ហារហើយថេយ៉ុងក៏ដើរមករកឡរ៉ាវិញ គេអោនសន្លឹមៗទៅរកនាងរហូតដល់នាងត្រូវផ្តេកផ្តួលខ្នងទល់នឹងពូក គេកើតរោគចិត្តស្អីទៀតហើយនេះ !?

" លោកម្ចាស់ចង់ធ្វើស្អីខ្ញុំទៀតហើយ ? "
" ទេ ! មិនមេនហៅលោកម្ចាស់ គឺបងយល់ទេបង "
" ហាស៎ ? លឿនដល់ថ្នាក់នឹងផងរឺ " ទើបតែក្លាយជាសង្សារនឹងគ្នាទាំងខាងស្រីមិនទាល់ទទួលស្គាល់អម្បាញមិញសោះឥឡូវអោយនាងប្តូរសព្វនាមពីលោកម្ចាស់ទៅជាបងវិញហើយ
 
" លឿននឹងហើយរហ័សបានកូន "
" បានកូនយ៉ាងមិចទៅ ? " ឡរ៉ារិតតែឆ្ងល់
" តែរហ័សទៅបានកូនហើយ ចង់មានក្មេងរត់លេងពីរបីអ្នកហើយក៏ចង់បានក្មេងហៅបងថាប៉ាដែល យប់នេះយកកូន "
" យកកូនយ៉ាងមិចនៅជាសង្សារនឹងគ្នាទេ "
" ថ្ងៃនេះសង្សារស្អែកប្រពន្ធខានស្អែកយកកូនសម្រេចបែបនឹង បងទៅចាំអូននៅតុអាហារខាងក្រោម អូនដូរខោអាវចេញផងខោរហែកហើយចេញសាច់ចែកគេឃើញគឺបងប្រចណ្ឌ " ថេយ៉ុងថើបឡរ៉ាមួយខ្សើតទៀតហើយបន្ទាប់មកគេក៏ចុះទៅជាន់ក្រោមបាត់ទៅ ដោយទុកពេលវេលាអោយឡរ៉ាទៅប្តូរខោអាវចេញតែម្នាក់ឯងដោយមិនចាំបាច់គេតាមទៅមើល ពេលកាចក៏កាចហួសតែនៅពេលដែលផ្អែមល្ហែមក៏ផ្អែមល្ហែមខ្លាំង ធាតុពិតនៃថេយ៉ុងឡូសហ្គេនណូគឺមិនអាក្រក់ដូចអ្វីដែលមាត់អ្នកដទៃបាននិយាយនោះទេមើលទៅ មើលតែពេលនេះទៅគេផ្អែមល្ហែមគួរអោយចង់ចូលជិតខ្លាំងណាស់ ...។

" ក្រដាស់អ្វី... " ឡរ៉ាមានអារម្មណ៍ថានាងបានដាក់ដៃកិនលើក្រដាសម្យ៉ាង មុននោះប្រហែលជាថេយ៉ុងយកវាទៅទុកមិនសព្វហើយ នៅពេលដែលនាងយកមកអាននាងស្រាប់តែភ្ញាក់ផ្អើល នាងបានសន្យានឹងខ្លួនឯងថារកមូលហេតុនៃការស្លាប់នឹងយុត្តិធម៍ជួនប៉ាម៉ាក់របស់ថេយ៉ុងនឹងចាប់ប៉ូលីសខ្មៅឃប់ឃិតមួយនោះដាក់ទោសតាមច្បាប់ តែថេយ៉ុងកំពុងតែធ្វើអោយនាងកែប្រែហើយ ក្នុងនេះមានលាយល័ក្ខអក្សរដែលជាសារជាតិផលិតថ្នាំនរកប្រភេទថ្មី ដែលហៅបានថាទឹកកកខៀវ ...។ ប៉ូលីសតែងតែធ្វើការតាមច្បាប់មិនអាចក្បត់មនសិការរបស់ខ្លួនឯងបើឃើញពេញភ្នែកបែបនេះហើយអោយនាងធ្វើយ៉ាងណាទៅ ? តើគួរធ្វើព្រងើយរឺរក្សាវាទុកធ្វើជាផស្តុងតាងដើម្បីចាប់គេទៅ ?!?

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now