ភាគទី ៣៣ : ត្រូវហើយយើងស្អប់នាងជាងលាមកទៀត

470 27 1
                                    

រាត្រីកាលបានផ្លាស់វេណចូលមកបន្តតាមពេលវេលា បន្ទាប់ពីជួយអ្នកបម្រើដូចគ្នារៀបចំអាហារពេលយប់សម្រាប់ម្ចាស់ប្រុសហើយនឹងម្ចាស់ស្រីរួចហើយឡរ៉ាក៏ត្រូវដេញដូចឆ្កែដូចឆ្មាអោយចេញក្រៅអោយបាត់ៗព្រោះឃើញមុខនាងម្ចាស់ប្រុសលេបបាយមិនចូល ។ ឡរ៉ាត្រូវមកអង្គុយនៅឯផ្ទះទាមរបស់នាងដែលជាផ្ទះអ្នកបម្រើ នាងអង្គុយសំកុកនៅយ៉ាបខាងមុខអង្គុយអោយមូសខាំឡើងស្ទើរតែសុះពេញខ្លួន សភាពសាច់កាយរបស់នាងត្រង់ណាក៏ឃើញមានរបួសដែល អញ្ចឹងបានគេនិយាយថាវាសនាមនុស្សមិនទៀងថ្ងៃនេះសោយសុខថ្ងៃស្អែកអាចទឹកភ្នែក ឡរ៉ាធ្លាប់តែទទួលបានការថ្នាក់ថ្នមសូម្បីតែស្រមោចក៏មិនអោយវារប៉ះថ្ងៃខ្លះស្ទើរតែបីប៊មមិនអោយចុះដើរដីទៀតផង តែចុងបញ្ចប់ក៏ទទួលបានលទ្ធផលត្រូវគេស្អប់ខ្លាំងជាងលាមកទៅទៀត គេធ្លាប់ស្រលាញ់ខ្លាំងហើយគេអាចស្អប់បានខ្លាំងដូចគ្នា ...។

" មកសំងំនៅត្រង់នេះសោះ " ហ្វីលលីពដើរមករកឡរ៉ា
" លោក ! អ្ហឹមមមម "
" ឃើញថាអ្នកនាងហាលមុសយូមកហើយ យកធូបមុសមកអោយនោះអី ថែរក្សាសុខភាពផងប្រយ័ត្នគ្រុនឈាម " ហ្វីលលីពនៅតែល្អចំពោះឡរ៉ាមិនដូចជាអ្នកដទៃដែលមានតែទង្វើរឃោឃៅព្រៃផ្សៃមកកាន់ឡរ៉ានោះទេ ហ្វីលលីពកេះដែកកេះអុចធូបមុសហើយក៏យកមកដាក់ក្បែរជើងរបស់ឡរ៉ាដើម្បីការពារមួយចំណែកកុំអោយមុសខាំ ។

" កុំហៅខ្ញុំថាអ្នកនាងទៀតអីខ្ញុំជាអ្នកបម្រើគេទេ "
" ណាមួយកុំអោយលោកម្ចាស់លឺហើយអារម្មណ៍មិនល្អនាំតែលោកមានរឿងនោះទេ " ឡរ៉ាញញឹមស្ងួតដាក់ហ្វីលលីព មនុស្សតែស្អប់ហើយអ្វីក៏ទើសដែល ណាមួយឡរ៉ាក៏គ្មានអ្វីសេសសល់ប៉ុនដុំកំភួនជើងអោយហៅថាអ្នកនាងដែល នាងៗដូចគេឯងទៅល្អបំផុត ។

" ជាអ្នកណាក៏ដោយអ្នកបម្រើក៏ដោយក៏សុទ្ធតែមានតម្លៃផ្ទាល់ខ្លួន អ្នកនាងរឺអ្វីវាជាពាក្យគួរសម្យតែប៉ុណ្ណោះ អ្នកនាងកុំប្រកាន់ពេលខ្ញុំហៅអីខ្ញុំទម្លាប់ទៅហើយ " ដំបូងឡើយក៏ទម្លាប់ហៅលោកស្រីជាប់មាត់តែពេលនេះលែងជាលោកស្រីហើយគឺហៅថាអ្នកនាងជំនួស ប្រតិកម្មអោយហៅនាងគឺអណ្តាតមិនគ្រលាស់នោះទេ

♛ កំណាន់ចិត្តបងធំ ♛Nơi câu chuyện tồn tại. Hãy khám phá bây giờ