ភាគទី ២៧ : លទ្ធផលជនក្បត់

598 28 0
                                    

   " ភារកិច្ចមិនចប់ដកសមាសភាពជនបង្កប់ចេញ ? "
   " តើគេមិនឆ្ងល់ទេ ? តើលោកមានគឹតដែលទេថាអនាគតជនបង្កប់ជំនួសគឺអេដានឹងទៅជាយ៉ាងណា " ឡរ៉ាមានហេតុផលមួយយ៉ាងសម្យស្របបើដកនាងចេញលែងអោយធ្វើជាជនបង្កប់បន្តថេយ៉ុងច្បាស់ជាលែងទុកចិត្តអ្នកណាទៀត អាចនិយាយបានថាអេដាតួជំនួសនឹងលែងមានសុវត្ថិភាពអាចនឹងស្លាប់ភ្លាមៗកំឡុងពេលធ្វើភារកិច្ចទៀតផង ថេយ៉ុងឆ្លាតហើយក៏សាហាវខ្លាំងណាស់ពិបាកនឹងតាមទាន់គំនិត ។

   " អេដាឆ្លាតនាងច្បាស់ជាមិនអី "
   " យ៉ាងណាអេដាក៏មានលក្ខណពិសេសគួចចិត្តគេបានស្រាប់ហើយ " លោកខាយ៍កំពុងបង្ហើបសារជាថ្មី ឡរ៉ាសែនស្អប់ខ្លួនឯង នាងស្រពិចស្រពិលចំពោះអេដានាងប្រហែលថាធ្លាប់បានឃើញនៅទីណា តែថាខួរក្បាលមួយនេះមិនដំណើរការនឹកមិនចេញទាល់តែសោះ ?

   " តែខ្ញុំនៅតែអះអាងថាខ្ញុំចេញពីភារកិច្ចមួយនេះមិនបាន "
   " សុំអង្វរលោកនាយអោយខ្ញុំធ្វើភារកិច្ចបន្តទៅ ជាមួយអេដាក៏បាន "
   " យ៉ាងណាខ្ញុំក៏ស្គាល់ពិស្តាររបស់ថេយ៉ុងឡូសហ្គេនណូច្បាស់ សព្វថ្ងៃខ្ញុំជាភរិយារបស់គេយ៉ាងណាក៏មានតែខ្ញុំដែលមានឱកាសចូលក្បែរស្និលស្នាលជាមួយគេបំផុត ខ្ញុំសន្យាថាមិនអោយភ្លាត់ទៀតទេ " ណាមួយជាប់រឿងបេះដូង មួយវិញទៀតក៏សោកស្តាយនឹងជីវិត ឡរ៉ាបានលង់ខ្លួនជ្រុលហើយទាំងនេះជាហេតុដែលធ្វើអោយនាងមិនអាចចាកចេញពីភាពជាជនបង្កប់នៅក្បែរខ្លួនរបស់បងធំបាន ...។

   " នាងជាភរិយារបស់គេ ? ចុះនាងប្រាកដដែលទេម៉ាដាមឡរ៉ា "
   " ថាអនាគតនាងអាចចាប់គេមកដាក់គុកផ្ទាល់ដៃបាន...? "
   " ... " ឡរ៉ាឆ្លើយតបលែងចេញកាលបើលឺសំនួរដូចច្នោះ ច្បាប់នៅតែជាច្បាប់មនុស្សធ្វើខុសត្រូវតែចាប់អោយច្បាប់ជាអ្នកដាក់ទោស ពេលនេះនាងបែងចែកលែងដាច់ហើយ ចេញពីអង្គភាពប៉ូលីសនាងអាចនឹងស្លាប់ព្រោះជនសង្គមងងិតសម្លាប់រឺមួយក៏ប៉ូលីសខ្មៅគ្នាឯងមិនចង់អោយបែកសមាសភាពជាប៉ូលីសបង្កប់សម្លាប់ ។ បើនាងបន្តជាជនបង្កប់ស្វែងរកផស្តុងតាងដាក់ទោសថេយ៉ុង អនាគតថេយ៉ុងអាចឈឺចាប់គ្រាំបេះដូងរហូតដល់ស្លាប់បានកាលបើមនុស្សជាទីស្រលាញ់បំផ្លាញចាប់គេដាក់គុកដោយផ្ទាល់ដៃ អ្ហឹមម ក្តីស្នេហ៍មួយនេះអប្រិយខ្លាំងណាស់តើគួរអោយនាងជ្រើសរើសបែបណាទៅរវាងការងារដែលនាងស្រលាញ់ហើយនឹងមនុស្សដែលនាងស្រលាញ់ ...?!?

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now