ភាគទី ៤៥ : បើយើងមិនអូសក្បាលនាងឯងទៅនរក នាងឯងនៅមិនសុខ

479 25 0
                                    

ម៉ោង២រំលងអាធ្រាត !
ត្របកភ្នែកស្តើងបានបើកឡើងក្រោយពីបានគេងសម្រាកអស់ប៉ុន្មានម៉ោងស្តូចស្តើង នាងភ្ញាក់ឡើងក៏ព្រោះតែមានសំឡេងរំខាននៅក្បែរៗត្រចៀក ថេយ៉ុងបែបជាមានការងារសំខាន់ណាស់ហើយនៅយប់នេះទើបបានជានិយាយទូរស័ព្ទជាប់រហូតរកពេលដេកមិនឃើញ ។ នៅពេលដែលនាងភ្ញាក់ក្រោកគេក៏ស្រាប់តែផ្អាកការនិយាយហើយក៏ចោលក្រសែរភ្នែកសម្លឹងទៅកាន់នាងជាមួយនឹងទឹកមុខមិនពេញចិត្តអោយនាងស្តាប់ដឹងលឺថាគេកំពុងតែនិយាយពីអ្វី តែថានាងក៏គ្មានចេតនាចង់ស្តាប់ដែលធ្វើយ៉ាងមិចបើគេនិយាយបង្កជាសំឡេងរំខានដល់នាងធ្វើអោយនាងភ្ញាក់ដល់ថ្នាក់ដេកមិនបាន បន្ទាប់ពីឃើញនាងភ្ញាក់ស្ទុះក្រោកអង្គុយហើយគេក៏បាននិយាយថា ៖

" ប៉ុណ្ណឹងបានហើយ ! ចាត់ការអោយឆាប់ទៅ "
" កុំហួសដល់ព្រឹក នាំផ្លូវមិនល្អ " ថេយ៉ុងនិយាយចប់ក៏ដាក់ទូរស័ព្ទចុះ ឡរ៉ាដឹងភ្លាមប្រហែលជាយប់នេះមានការបញ្ជួនទំនិញទៀតហើយ នាងជាប៉ូលីសគឺនាងដឹងថាម៉ោងថ្មើរណាដែលក្រុមសង្គមងងិតរកសុីផ្លូវមិនល្អចាប់ផ្តើមចាត់ការ ការជួញដូរទំនិញ តែថានាងមិនមាត់នោះទេនាងកំពុងតែមិនស្រួលនៅក្នុងខ្លួននាងមិនចាត់ការនៅពេលនេះនោះឡើយ ឱកាស់ក្នុងការចាត់ការគេគឺនៅសល់ច្រើនទៀត ។

" លួចស្តាប់យើងនិយាយទូរស័ព្ទ ? " ថេយ៉ុងចោទសួរ
" ..... " ឡរ៉ាមិនឆ្លើយតប ក្នុងខួរក្បាលគេមិនដែលគិតនឹងសម្លឹងនាងនៅក្នុងផ្លូវល្អម្តងណាទេតាំងពីគេចោទប្រកាន់នាងថាក្បត់គេមក អ៊ីចឹងហើយនាងក៏ខ្ចិលមាត់ចង់គេគិតបែបណាក៏ស្រេចតែចិត្តរបស់គេចុះ

" យើងសួរ យើងអោយនាងឆ្លើយ " ថេយ៉ុងស្រែកដាក់នាង
" ចង់គិតបែបណាក៏គិចចុះ ខ្ញុំមិនអាចហាមគំនិតរបស់លោកម្ចាស់បាននោះឡើយ មិនថាអញ្ចឹង " នាងឡកឡើយទៅកាន់ថេយ៉ុងវិញនាំហេតុអោយឈឺខ្លួនកណ្តាលយប់ទៀតហើយមើលទៅ

" នាងឡរ៉ា " ថេយ៉ុងស្រឡោតហៅឈ្មោះរបស់នាងតូងតាំងហើយក៏ថែមទាំងងើបឈរអស់កម្ពស់សម្លក់នាងស្ទើរតែជ្រុះគ្រាប់ភ្នែកទៀតផង ឡរ៉ាមិនខ្វាយខ្វល់ហើយក៏លែងសម្រក់ទឹកភ្នែកឈឺចាប់ទៀត នៅនឹងមុខនាងគឺជាមនុស្សឆ្កួតគេមិនមេនមនុស្សល្អដូចកាលពីមុនទៀតឡើយ មនុស្សឆ្កួតពិបាកនិយាយអោយចូលគ្នាណាស់ អ៊ីចឹងនាងក៏លែងប្រកាន់ដែលចង់ស្រែកបែកក្រឡើតទៀតក៏នាងមិនខ្វាយខ្វល់ ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now