ភាគទី ០៦ : ឡរ៉ាអេដេនខ្ញុំខឹងនាងណាស់

791 44 0
                                    

ប៉ុន្មានថ្ងៃក្រោយមក !
នាពេលនេះលោកម្ចាស់ថេយ៍ក៏ជាពីរជំងឺប្រតិកម្មវិញហើយបន្ទាប់ពីដេកឈឺទារុណស្ទើរស្លាប់ស្ទើររស់អស់រយះពេលប៉ុន្មានថ្ងៃ ថេយ៉ុងចុះមកពីជាន់លើភ្នែកមិនបានសម្លឹងមើលអ្វីផ្សេងមុនទេក្រៅពីសម្លឹងមើលឡរ៉ាអេដេនម្នាក់គត់នាងច្រម៉ក់ដែលចាំញ៉ោះព្រហើនដាក់គេ តែថាមិនឃើញនាងសោះទើបថេយ៉ុងកើតចិត្តចម្លែកតើនាងមិនបានស្នាក់នៅទីនេះតាមបញ្ជាររបស់គេមេនដែលទេ !?!

" ឡរ៉ាទៅណា ? " ថេយ៉ុងស្រែកសួរអ្នកបម្រើ
" មិនទាន់ឃើញមកទេលោកម្ចាស់ " ម្នាក់ៗសុទ្ធតែញ័រដូចកូនសត្វកាលបើចៅហ្វាយចុះមកសំដីធំស្រែកគំហកទាំងព្រលឹម អោយហេតុដាក់ទោសកូនចៅដែលធ្វើមិនពេញចិត្តទៀតហើយថ្ងៃនេះ ។

" ថាមិច ? យើងសួរថាមានន័យថាមិច " ថេយ៉ុងគំហក
" ឡរ៉ាមិនបាននៅទីនេះទេលោកម្ចាស់ " អ្នកបម្រើញ័រអស់ហើយក៏ព្រោះតែខ្លាចថេយ៉ុងព្រលះស្បែករបស់ពួកនាង នៅទីនេះអ្នកណាដែលថាមិនដឹងឥទ្ធិពលកំហឹងរបស់លោកម្ចាស់ទៅ ខឹងម្តងៗសាហាវណាស់សម្លាប់មនុស្សអស់ពីរបីអ្នកក៏មានដែល លើកលែងតែឡរ៉ាប៉ុណ្ណោះដែលមិនសូវជាដឹងចេះតែឌឺហើយក៏ផ្គើនដាក់ថេយ៉ុងឥតឈប់ ។

" ចង្រៃយ៎ ! " ថេយ៉ុងស្រែកជេរទាំងខឹង
" ទៅធ្វើសារថ្មីអោយអស់ យើងមិនច្រាស់ " ព្រោះតែមិនបានឃើញមុខឡរ៉ាដូចចិត្តប្រាថ្នាណាមួយនាងក៏ជំទាស់បញ្ជាររបស់គេទៀតទើបបានជាគេមួម៉ោខឹងក្តៅក្រហល់ក្រហាយរករឿងអ្នកនេះអ្នកនោះពេញផ្ទះបែបនេះ អោយនាងមកនៅទីនេះនាងបែរជាទៅនៅខាងក្រៅ ពីដើមឡើយគ្មានអ្នកណាដែលហ៊ានជំទាស់ជាមួយគេនោះទេ មានតែនាងម្នាក់នេះឯងដែលហ៊ានផ្គើនដាក់គេនោះ ។

" អោយរួចរយះពេល10នាទី "
" តែមិនហើយយើងអោយឆ្កែចចកសុីសាច់ពួកនាងទាំងអស់ "
" ... " ពពួកអ្នកបម្រើត្រង់កន្ទុយឡើងស្តូកប្រញាប់ប្តូរមុខម្ហូបថ្មីអោយហើយក្នុងរយះពេល10នាទីអោយលោកម្ចាស់ទទួលទាន ។ ថេយ៉ុងក៏ដើរចេញពីផ្ទះបាយតម្រង់ទៅសាឡុងទទួលភ្ញាវបន្ត ដើរជួបអ្នកអនាម័យក្នុងផ្ទះហើយក៏ស្រែករករឿងអ្នកអនាម័យទៀត

" អត់ដែលសុីបាយទេបានការងារសើកៗបែបនេះ "
" ចង់ស្លាប់រឺមួយក៏យ៉ាងមិច ? " ថេយ៉ុងស្រែកគំហកខ្លាំងៗ
" សំទោសលោកម្ចាស់ សំទោស "
" អ្នកណាដាស់បន្ទាលចៅហ្វាយទាំងព្រលឹមទៀតហើយ " ហ្វីលលីពក៏ញាក់សាច់នឹងចៅហ្វាយខ្លាំងណាស់ដែល កម្រមានថ្ងៃគាត់ក្រោកមកម៉ួម៉ៅខ្លាំងបែបនេះខ្លាំងណាស់ ហើយក៏កម្រយកចរិកបងធំក្នុងបក្សមកប្រើក្នុងផ្ទះដែលតែនៅពេលនេះគឺចរិកបងធំទាំងស្រុងតែម្តងហើយ ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now