ភាគទី ០៤ : ផ្ញើរទុកសិនចុះនាងច្រម៉ក់ ហឹសស

854 44 0
                                    

ថេយ៉ុងគយគន់លង់នឹងស្នាមថើបរបស់ឡរ៉ាយ៉ាងយូទម្រាំតែព្រលែងបបូរមាត់របស់នាងអោយមានសេរីភាពឡើងវិញ ! តាមរយះក្រសែរភ្នែកដែលថេយ៉ុងបានសម្លឹងឡរ៉ានៅពេលនេះបញ្ជាក់បានថាគេកំពុងតែឈ្លក់វង្វេងជាមួយនឹងនាងខ្លាំងណាស់ ...។

" លោកម្ចាស់ឈ្លានឱកាស "
" បំពានថើបបបូរមាត់ខ្ញុំច្រើនដងហើយ "
" អ្នកណាប្រើអោយនាងធ្វើអោយយើងឈ្លក់វង្វេងធ្វើអី ? " 
" លោកម្ចាស់ខូចដាក់មនុស្សស្រីច្រើនណាស់ "
" យើងរើសមិនចេះតែងាយៗទេ នាងជាមនុស្សទី2ដែលយើងបើុត "
នាងជាមនុស្សទីពីរមិនមេនជាមនុស្សទីមួយនោះឡើយដែលគេឈ្លក់វង្វេង តែក៏មិនដឹងថាមនុស្សទីមួយរបស់គេជាអ្នកណានោះទេព្រោះមកដល់ទីនេះនាងចាប់អារម្មណ៍បានថាមានតែនាងម្នាក់ប៉ុណ្ណោះដែលបានចូលកៀកកើយស្និតស្នាលជាមួយលោកម្ចាស់លើសគេ ។ ឡរ៉ាមិនគឹតអីតែនាងក៏ធ្វើជាទម្លាក់ទឹកមុខសើចលេងសមសម្តែងអោយថេយ៉ុងឃើញថានាងប្រតិកម្មចំពោះមនុស្សទីមួយ ...!!!

" អាហារខ្ញុំរៀបអោយលោកម្ចាស់រួចហើយ "
" សុំទៅធ្វើការបន្តវិញហើយចាស៎ "
" ឈប់សិន ! មុននោះអន់ចិត្តនឹងយើងមេនទេ ? "
" អត់ទេខ្ញុំមិនដឹងអីទេ " ឡរ៉ាគ្រវីក្បាល
" ទៅកំដរយើងញាំបាយ "
ប្រអប់ដៃក្រាស់ឃ្មឹកចាប់កាន់ប្រអប់ដៃស្តើងយ៉ាងជាប់ហើយក៏អូសចុះទៅតុអាហារជាមួយគ្នា គេមិនត្រឹមតែបង្ហាញថាគេពេញចិត្តនាងនោះទេសូម្បីតែកន្លែងដែលគេអង្គុយញាំបាយជាប្រចាំគឺក្បាលតុ ក៏ចែករំលែកកន្លែងរបស់គេអោយនាងបានអង្គុយក្បែរគេដែល ។

" បញ្ចុកយើង " គេនិយាយខ្លីៗតាមទម្លាប់សម្តីអត់ជាតិរបស់គេ
" លោកម្ចាស់ ខ្ញុំរឺ ? "
" យើងធ្វើការងារច្រើនឈឺដៃ នាងបញ្ចុកយើងរឺមួយក៏មិន "
" ចង់ធ្វើជាផ្ទាំងសុីបអោយយើងបាញ់ រឺទៅបនស្រីខូចវិញ " 
មួយម៉ាត់ណាក៏គម្រាមនាងក្រមុំដែល នេះកុំអោយតែជាភារកិច្ចដែលនាងត្រូវបំបែកជួនអង្គភាពប៉ូលីសរបស់នាង មិនអញ្ចឹងនាងទាត់ពងប្រុសសំអុយម្នាក់នេះអោយបែកហើយព្រោះតែគេពូកែគម្រាមដាក់នាងខ្លាំងពេកគម្រាមៗៗៗ អត់ឈប់សោះស្គេញខ្លាំងណាស់ ...។ 

" ចា៎ "
" មានន័យថាមិច ? " ថេយ៉ុងមានអារម្មណ៍ថានាងផ្គើនជាមួយគេ
" ហា៎មាត់អោយធំៗណាលោកម្ចាស់ " ឡរ៉ាកំពុងតែធ្វើបាបថេយ៉ុងនាងជោគបាយមួយស្លាព្រាធំញុកចូលមាត់របស់ថេយ៉ុងពេញៗ ហើយបន្ទាប់ក៏ដួសសម្លរដែលនាងបង្កប់ប៉េងប៉ោះនឹងអោយថេយ៉ុងញាំទៀត

" ញាំសម្លរផងលោកម្ចាស់ប្រយ័ត្នអួលស្លាប់ខានបានចាស់ "
" សុីទៅហែងសុីអោយច្រើន " ប៉ុន្មានម៉ាត់ចុងក្រោយនេះឡរ៉ាឧទាននៅក្នុងចិត្តម្នាក់ឯងមិនហ៊ាននិយាយចេញមកទេបក្សពួកគេច្រើន ។

" ឆ្ងាញ់ទេលោកម្ចាស់ ហិហិហិ ញាំអោយច្រើនៗ "
" ទៀតណាលោកម្ចាស់ទៀត "
មិនដឹងថាមកបម្រើលោកម្ចាស់រឺមួយមកសម្លាប់លោកម្ចាស់នោះទេ ត្រឹមថ្ងៃដំបូងក៏លេងលោកម្ចាស់ដែលជាជនពាលនាងតាមសើុបស្ទើរតែស្លាប់នឹងតុបាយ ។ ទម្រាំតែអស់មួយចានថេយ៉ុងស្ទើរតែបញ្ឈរភ្នែក ហាមនាងក៏ហាមមិនចេញហើយចេះតែចាប់គេបញ្ច្រកឥតឈប់សោះ

" នាងចង់សម្លាប់យើងរឺឡរ៉ា "
" គេបញ្ចុកសោះថាគេចង់សម្លាប់ ខុសរហូតអន់ចិត្តហើយ "
" នាង ! ហៃយ៉ា "
ថេយ៉ុងចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯងមិនស្រួល គេចាប់ផ្តើមក្តៅដូចចង់ក្តៅខ្លួនគ្រុនដៃចាប់ផ្តើមរមាស់ហើយមានចេញកន្ទួុលក្រហមតូចៗ គ្រឿងក្នុងចាប់ផ្តើមមិនស្រួលពោះចេះតែកូរគ្រុកគ្រាក់ៗដូចឃ្លានបាយ និយាយអោយចំប៉េងប៉ោះដែលបានញាំចូលទៅកំពុងតែចេញប្រតិកម្មពេញខ្លួនរបស់គេហើយ ...។

" អ្នកណា ! អ្នកណាធ្វើអាហារដាក់ប៉េងប៉ោះអោយយើងសុី ? "
" យើងសួរថាអ្នកណា " ថេយ៉ុងចាប់ផ្តើមម៉ួម៉ៅ អ្នកបម្រើចាប់ផ្តើមជ្រួលច្របល់ហើយលើកដៃចង្អុលទៅឡរ៉ាគ្រប់គ្នា បើពួកនាងមិនបានដាក់ផងអញ្ចឹងអ្នកដាក់មានតែជាឡរ៉ានេះឯង ...។

" នាង ! ពួកនាងមិនបានប្រាប់ឡរ៉ាទេរឺ ? ថាយើងប្រតិកម្ម "
" ប្រាប់ហើយទាន " អ្នកបម្រើនិយាយស្រុះគ្នា
" ឡរ៉ា នាងចង់ធ្វើបាបយើងរឺ ? "
" អត់ទេ ! លោកម្ចាស់កុំចេះតែចោទ "
" ផ្ញើរទុកសិនចុះនាងច្រម៉ក់ ហឹសស " 
ថេយ៉ុងមិនចង់អោយអ្នកណាឃើញពីរអាការះប្រតិកម្មរបស់គេទើបគេរត់ទៅបន្ទប់វិញយ៉ាងលឿន រត់បណ្តើរប្រកាច់បណ្តើរ អ្នកមិនដឹងចេះតែលួចសើចតែអ្នកប្រតិកម្មដូចជាគេនេះណាជិតស្លាប់ជិតរស់ពេលដែលប្រតិកម្មអាប៉េងប៉ោះនឹងម្តងៗ ...។

==============================
ពេលបងធំជាគឺរំលោភបូក 😂 ហិហិហិ 😂

✨ថេយ៍ឆេមីន♡

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now