ភាគទី ២០ : អ៊ាកកក់ ប្រុសមាត់រឹង !!!

576 35 0
                                    

   នៅពេលយប់ !
ថ្មើរនេះគឺម៉ោង៧យប់ថេយ៉ុងហើយនឹងឡរ៉ាបានស្រុះស្រូបអាហារពេលយប់ជាមួយគ្នា ក្នុងពេលវេលាមួយនេះដែលឡរ៉ាបានឡើងឋានះហើយនាងក្លាយជាលោកស្រីដែលមានពួកបម្រើបាវព្រាវចាំគោរពក្លកក្លាយពីអំណាចរបស់នាងមិនមេនជាស្រីធម្មតាដូចកាលពីមុន ។ គ្រប់គ្នាសុទ្ធតែហៅឡរ៉ាថាលោកស្រីព្រោះនេះជាបញ្ជារកំហិតពីថេយ៉ុងអ្នកណាច្រឡុំមាត់ហៅឡរ៉ាវាយស្មើរដូចកាលពីមុនថេយ៉ុងនឹងកាត់អណ្តាតចោលភ្លាមៗដោយមិនទុកអោយបកស្រាយ ។ 

   រីង | រីង | រីង ---

ទូរស័ព្ទស្រីល្អរោទិ៍ឡើងឥតឈប់ហាក់ធ្វើអោយដៃគូម្ខាងទៀតផ្ចង់អារម្មណ៍ជាមួយនឹងចម្ងល់មកកាន់នាង ឆ្ងល់ថាហេតុអ្វីមិនលើកឃើញខលមកច្រើនដងហើយ ? ជាអ្នកណារឺ ? មិនចង់អោយគេដឹងរឺទើបបានជានាងមិនហ៊ានលើកនៅចំពោះមុខគេបែបនេះ ? ឡរ៉ាបានចុចបិទព្រោះឃើញថេយ៉ុងសម្លឹងមកកាន់នាង នាងមិនចង់អោយសំឡេងទូរស័ព្ទរំខានអារម្មណ៍របស់គេដែលកំពុងតែញាំបាយឡើយ ។

   " ហេតុអីអូនចុចបិទ ? "
   " មានរឿងអីរឺ ? "
ថាមិនចង់សង្ស័យលើនាងទេក៏ព្រោះតែគេបានដាំចិត្តស្មោះងប់ងល់ស្រលាញ់នាងខ្លាំងមិនចង់ឃោឃៅដាក់នាង លះបង់អស់ហើយភាពឃោឃៅនៅក្នុងបេះដូងនៅពេលនេះមានតែពន្លឺនៃក្តីសុខនៅពេលដែលបាននៅជាមួយនាង តែថារឿងចាស់ដែលគេមិនទាន់បាត់សង្ស័យមិនទាន់រលុបចេញពីខួរក្បាលផងនាងបែរជាធ្វើអោយថេយ៉ុងសង្ស័យលើរូបនាងទៀត ។ កុំឆ្ងល់ថាហេតុអ្វីថេយ៉ុងពូកែសង្ស័យម្លេះ ? មនុស្សធ្វើការធំតែប៉ុណ្ណឹងឯងចូលចិត្តសង្ស័យនឹងសង្កេតមនុស្ស !

   " អត់- អត់មានអីទេ "
   " បងញាំបាយបន្តទៅ នឹងបានងួតទឹកសម្រាកអូនធ្វើសរសៃអោយបង " សូម្បីតែការឆ្លើយនាងក៏រដាក់រដុបដែល មិនអោយភ័យយ៉ាងមិចបើនេះជាលេខដែលនាងតែងតែប្រើដើម្បីទាក់ទងជាមួយថ្នាក់លើរបស់នាងនោះ មិនយល់សោះឡើយថាគាត់រហន់ទាក់ទងមកនាងអីច្រើនលើកច្រើនដងយ៉ាងនេះ ? ទាំងដែលនាងបានប្រាប់ហើយនាងស្ថិតក្នុងសភាពគ្រោះថ្នាក់គ្រប់ពេល អាចនិយាយគ្នាជារយះលេខសំងាត់រឺក៏ក្បួនខ្នាតផ្សេងៗដែលជនបង្កប់ហើយនឹងថ្នាក់លើតែងតែទាក់ទងជាមួយគ្នាទាំងនេះគឺសុទ្ធតែសុវត្ថិភាពព្រោះមានតែប៉ូលីសដូចគ្នាប៉ុណ្ណោះដែលស្តាប់យល់ ។ ឡរ៉ាមានការមិនសប្បាយចិត្តជាមួយលោកខាយ៍ដែលជាថ្នាក់លើក៏ដូចជាអ្នកទាក់ទងថ្មីរបស់នាងម្នាក់នេះ នាងមានអារម្មណ៍ថាគាត់ដូចកំពុងរុញនាងអោយធ្លាក់ចូលជ្រោះអញ្ចឹង ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now