ភាគទី ០៧ : ចុះមីមានបិទផ្លាកថាហាមអភិជនហូបណាលោកម្ចាស់

745 40 0
                                    

ថេយ៉ុងស្រែកស្ទើរតែបែកអាកាស់ព្រោះតែខឹងនឹងឡរ៉ាតែថានាងច្រម៉ក់ឡរ៉ាអត់មានញ័រសាច់ទទ្រើតព្រោះតែខ្លាចគេនោះទេនាងមានតែប្រឹងផ្គើនដាក់គេថែម សូម្បីតែមាត់របស់នាងក៏មិនហើុបផងនាងបើកភ្នែកម៉ក់ៗព្រិចឥតឈប់ដាក់ថេយ៉ុងឡើងគួរអោយស្រលាញ់ ។

" ខ្ញុំប្រាប់ថាអោយនាងឈប់ផ្គើនដាក់ខ្ញុំ " ថេយ៉ុងផ្ទុះកំហឹងទៀត
" ... " ឡរ៉ានៅតែរក្សាភាពស្ងាត់ស្ងៀមក៏មាត់មិនក៎
" ឡរ៉ាអេដេនខ្ញុំអោយនាងឆ្លើយតបនឹងខ្ញុំណា ? "
" ចង់អោយឆ្កែចចកសុីរឺមួយក៏ចង់ទៅធ្វើជាផ្ទាំងសុីប កាត់សាច់ជាកង់ៗបោះចូលម៉ាសុីនកិនសាច់ល្អដែលទេ !? " ម្តងនេះថេយ៉ុងគម្រាមឡរ៉ាដោយទឹកមុខប្រាកដប្រជាហៃយ៉ាបងធំខឹងខ្លាំងទៅៗហើយនេះ ។

" លោកម្ចាស់ប្រាប់អោយខ្ញុំមិនត៎មាត់ជាមួយលោកម្ចាស់ "
" ឈប់ត៎ហើយខុសទៀត គេខុសរហូត " ប្តូរពីតួមានះរឹងក្បាលទៅជាតួកំសត់វិញម្តងដល់ថ្នាក់លោកម្ចាស់ថេយ៉ុងក៏ស្ទើរតែតាមនាងមិនទាន់ដែលណាទឹកមុខឡើងកំសត់របៀបជនរងគ្រោះ ។

" ខ្ញុំអោយនាងត៎មួយម៉ាត់ៗមិនមេនស្ងៀមៗបែបនេះ "
" ចា៎ ... "
" ទៅធ្វើអាហារពេលព្រឹកអោយខ្ញុំ "
" ចា៎ "
" ទុកពេលអោយនាង5នាទីធ្វើអោយហើយ "
" ចា៎ " ចង់អោយខ្លីក៏ខ្លីបាន បើចង់អោយវែងក៏រឹតតែវែងទ្វេរដងធ្វើការងារជួនអង្គភាពផងប្តូររសជាតិជីវិតពីជនឯការមកអុកឡុកបងធំម្តងមានអីអស្ចារ្យខ្លាំងណាស់ដែលតើ ។ 

" សូមអង្វរ !!! " ថេយ៉ុងល្វើយអស់ពីខ្លួនរលីងតែម្តង
" លោកម្ចាស់កាចបែបនឹងមិនគួរអោយស្រលាញ់ទេណា "
" ហិហិហិ ញញឹមបន្តិចទៅទើបសង្ហារ " ឡរ៉ាចូលទៅក្បែរថេយ៉ុងនាងជំទើតជើងឡើងហើយក៏ថែមទាំងទាញថ្ពាល់ថេយ៉ុងទាំងសងខាងអោយមានស្នាមញញឹមលែងមុខក្រញ៉ូវទៀត

" ព្រហើនទៅៗហើយ "
" កាចពេកគេខ្លាចណាលោកម្ចាស់ "
" សល់3នាទីទៀតធ្វើទាន់ដែលទេ ? រឺមួយចង់ដាក់ទោស ? "
" ទៅហើយលោកម្ចាស់ " ឡរ៉ាក៏ប្រញាប់រត់ទៅចង្ក្រានបាយដើម្បីធ្វើអាហារពេលព្រឹកអោយលោកម្ចាស់ បើប្រញាប់យ៉ាងនេះនាងធ្វើអីមិនទាន់មានតែអំបិលនឹងបាយសរនោះឯង >< ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now