ភាគទី ៥៦ : លោកថេយ៉ុងឡួសហ្គេនណូលោកត្រូវបានចាប់ខ្លួនពីបទបាញ់មនុស្ស

1.1K 44 19
                                    

" អត់ទេ ! អត់ទេឡរ៉ា... " ថេយ៉ុងស្រែកខ្លាំងៗហើយក៏ប្រញាប់រត់ទៅរកឡរ៉ាដែលកំពុងដេកជាមួយថ្លុកឈាមប្រៀបបីដូចមនុស្សជិតស្លាប់ ថេយ៉ុងលែងខ្វល់ពីអ្វីទាំងអស់ បំភ្លេចផែនការចោលហើយក៏ដោះលែងជិនខាយ៍អោយមានសេរីភាពជាមួយនឹងលុយ៥០លានដុល្លា ។ លុយកាក់ការសងសឹកលែងសំខាន់សម្រាប់បងហើយ អ្វីដែលសំខាន់បំផុតសម្រាប់បងគឺមានតែអូនម្នាក់ទេ ឡរ៉ាអេដេន !!!

" ឡរ៉ា... ឡរ៉ាបើកភ្នែកមើលបងសិនឡរ៉ា បងសំទោស បងសំទោសណាឡរ៉ា ហុឺ... " ថេយ៉ុងយំចេញមកបានសម្រេច យំដូចកាលបានឃើញសាកសព្វរបស់លោកប៉ាអ្នកម៉ាក់លើកដំបូងអញ្ចឹង ថេយ៉ុងត្រកងបីរាងកាយរបស់ឡរ៉ាមកនៅក្នុងដៃហើយក៏ថើបថ្ងាស់របស់នាងខ្សើតៗដោយក្តីស្រលាញ់ពេញបេះដូង

" ឡរ៉ាបងសំទោស...ឡរ៉ា ហុឺៗៗ ឡរ៉ា "
" លោក...លោកម្ចាស់តើខ្ញុំមិនបានយលសប្តិទេតើមេនទេ ? " នាងញញឹមជាមួយនឹងស្នាមញញឹមដែលខ្សោះគ្មានជីវជាតិ នាងគិតថាវាជាការយលសប្តិទៅហើយគ្មានសង្ឃឹមឡើយថាថេយ៉ុងនឹងមកទីនេះ តែពេលនេះថេយ៉ុងក៏បានមកហើយ តែវាក៏គួរអោយសោកស្តាយផងដែល ដែលថេយ៉ុងចាញ់ល្បិចបញ្ឆោតរបស់ជិនខាយ៍ជ្រុលបាញ់នាងមួយគ្រាប់ចំទ្រូងស្តាំជាការបង្កើតរឿងក្តីអោយទោសធ្ងន់ ។

" អូនមិនយលសប្តិទេណាឡរ៉ា... ឡរ៉ាអោយបងសំទោស បងសំទោសអូនរាប់មុឺនដង ហុឺៗៗៗ ឡរ៉ា... "
" លោកម្ចាស់ល្ងង់...ល្ងង់ណាស់ ដែលមកចូលអន្ទាក់របស់វា "
" បងសុខចិត្តល្ងង់ បងស៊ូល្ងង់់ អូនកុំកើតអីណាឡរ៉ាបងនឹងយកអូនទៅពេទ្យណាឡរ៉ា ទ្រាំសិន ... " ថេយ៉ុងក្តាប់ដៃរបស់នាងយ៉ាងណែនជាមួយនឹងទឹកភ្នែកដែលស្រក់មកតក់ៗ ថេយ៉ុងធ្លាប់ស្គាល់អារម្មណ៍ថាបាត់បង់ដូចច្នោះគឺគេលែងចង់បាត់បង់ទៀតហើយ វាពិតជាឈឺចាប់ខ្លាំងណាស់នៅពេលដែលយើងបាត់បង់អ្នកណាដែលយើងស្រលាញ់ខ្លាំង ប្រសិនណាបើលើកនេះថេយ៉ុងបាត់បង់ឡរ៉ាម្នាក់ទៀត ថេយ៉ុងអាចនឹងកើតឆ្កួតលែងជាមនុស្សម្នាក៏ថាបានដែល ។
" កុំអី...បណ្តោយតាមកម្មចុះ ខ្ញុំហត់យូពេកមកហើយ " ឡរ៉ាបដិសេធ នាងពិតជាហត់ខ្លាំងណាស់ នាងចង់ទៅជួបលោកប៉ាអ្នកម៉ាក់ នាងលែងចង់ជំពាក់កម្មក្នុងលោកមនុស្សទៀតហើយ ។

You've reached the end of published parts.

⏰ Last updated: Sep 07, 2022 ⏰

Add this story to your Library to get notified about new parts!

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now