ភាគទី ៣៥ : បាទខ្ញុំក្លាហាន ! ព្រោះបេះដូងរបស់ខ្ញុំនៅជាមនុស្សទាន

465 27 0
                                    

មួយសន្ទុះមុន :
រាងកាយស្តើងបានលួចចេញពីបន្ទប់ដេកយ៉ាងរហ័សដោយប្រុងប្រយ័ត្នជាទីបំផុតដោយពេលនេះកណ្តាលយប់អាធ្រាតទៅហើយគ្រប់គ្នាប្រហែលជាចូលដេកអស់ប្រសិនបើចង់ប្រព្រិត្តទង្វើរអាក្រក់អ្វីមួយវាពិតជាងាយស្រួលខ្លាំងណាស់ គូបផ្សុំនឹងនាងជាប៉ូលីសកាយវិការរហ័សរហួនប្រមដោយការប្រុងប្រយ័ត្នខ្ពស់កម្រណាស់ដែលថាភ្លាត់ស្នៀតចំពោះផែនការដែលនាងបានរៀបចំឡើង ។

" ឯងវាគួរតែបែបនេះហើយ ! សមហើយដែលងាប់នោះ "
" រស់នៅនាំតែផ្តល់ភាពវិនាសដូចលោកខាយនិយាយពិតប្រាកដ ទៅងាប់អោយផុតចុះនាងឡរ៉ាទុកអោយយើងសោយសុខជាមួយប្តីយើងអស់មួយជីវិត ដោយគ្មានបន្លាចាំរុកគួនក្នុងបេះដូងរបស់យើង " អេដានិយាយហើយក៏កាន់សុាំងមួយធុងយកទៅជះពាសពេញផ្ទះទាមដែលឡរ៉ាកំពុងតែស្នាក់នៅ ។ នាងឈ្លក់វង្វេងក្នុងទ្រនំសុខស្រួលហើយ នាងមិនអាចចាកចេញពីថេយ៉ុងបានឡើយយ៉ាងណាវីរីនដាពិតប្រាកដក៏គ្មានថ្ងៃអាចត្រឡប់វិលវិញដែលនៅក្នុងជាតិនេះ បើនាងជ្រុលជាកែរមុខបន្លំធ្វើជាវីរីនដាទីពីរហើយនាងសុំធ្វើអស់មួយជីវិតទៅចុះ ចំណែកឯឡរ៉ាវិញយ៉ាងណាក៏ត្រូវតែស្លាប់ មិនអាចទុកបានទៀតឡើយ ប្រសិនបើទុកឡរ៉ាដូចទុកបន្លាអោយរុកគួនក្នុងបេះដូងអញ្ចឹង ។

" ទៅអោយបានសុខណា " អេដាញញឹមហើយក៏កេះដែកកេះបង្កើតជាភ្លើងបោះចូលទៅក្នុងផ្ទះឡរ៉ាដែលកំពុងតែស្នាក់នៅ ហើយភ្លើងក៏ចាប់ផ្តើមត្របាក់ឆេះលេបយកផ្ទះទាមតូចចាប់ពីពេលនោះមក ។ បន្ទាប់ពីបញ្ចប់ភារកិច្ចហើយអេដាក៏ប្រញាប់ត្រឡប់ទៅបន្ទប់វិញ ភ្លើងបានឆាបឆេះហើយបន្តិចទៀតនឹងផ្អើលឆោឡោជាក់ជាមិនខាន

ត្រឡប់មកបច្ចុប្បន្ន :
ថេយ៉ុងកំពុងតែឈរជ្រួលច្របល់តើគេគួរតែចុះទៅរឺមួយក៏ដេកបន្តមិនខ្វាយខ្វល់ ? ក្នុងខួរក្បាលរបស់គេកំពុងតែមានផ្លូវពីរអោយជ្រើសរើស គេស្អប់នាងតែហេតុអ្វីក៏អារម្មណ៍របស់គេហេងហាងធូរលុងខ្លាំងម្លេះ ដូចកំពុងត្រូវបាត់បង់អ្វីម្យ៉ាងដែលសំខាន់បំផុតក្នុងជីវិត ? ភាពសោកសៅបានចូលមកវាយលុកពេញក្រអៅបេះដូង ទ្រូងខាងឆ្វេងដែលលាក់បង្កប់វត្ថុសំខាន់សម្រាប់ជីវិតគឺបេះដូងកំពុងតែឈឺឡើងខ្ទោកៗ ? តើនេះគេកំពុងតែឈឺចាប់តើមេនទេ ?

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now