ភាគទី ២២ : គាត់គួរអោយខ្លាច ! គាត់សាហាវណាស់

654 33 0
                                    

   " អ្ហាសស៎ បងថេយ៍ "
ពេលវេលាមានក្តីសុខត្រូវបានមកដល់ ថេយ៉ុងកំពុងតែបំពេញតួនាទីជាម្ចាស់កាយយ៉ាងស្របច្បាស់របស់ឡរ៉ាឡូសហ្គេនណូ នៅពេលនេះនាងបានក្លាយជាភរិយារបស់គេហើយ នាងប្រើត្រកូលរបស់គេហើយ កាលបើពួកយើងសាងសម្ព័ន្ធមេត្រីនៅយប់នេះក៏គ្មានអ្វីចម្លែកដែល ។

   " បងថេយ៍ពិតមេនរឺ " ឡរ៉ាសួរទាំងអារម្មណ៍ស្រើបស្រាយវាយលុក
   " ឥឡូវនេះ " គេសង្គត់សម្លេង
   " តែថា-តែថាអូនមានរដូវណាបងថេយ៍ ពេលក្រោយបានទេ "
   " ណាៗៗ ធានាថាអូនមិនគេចទេ " នាងព្យាយាមពន្យាពេលតាមដែលអាចធ្វើបាន នៅពេលនេះលោកខាយ៍ក៏កៀបសង្កត់ធ្ងន់ ថេយ៉ុងក៏កំពុងងប់ងល់ស្រលាញ់នាងខ្លាំង កាលបើមានអីៗនៅពេលនេះចិត្តរបស់នាងក៏មិនស្ងប់ដែលក្នុងទ្រូងគឺចេះតែណែនថប់តឹង ។ 

   រីង | រីង | រីង ... ( ព្រះជាម្ចាស់នៅខាងឡរ៉ាទៀតហើយ )
ទូរស័ព្ទរបស់ថេយ៉ុងក៏បានរោទិ៍ឡើងធ្វើអោយថេយ៉ុងត្រូវផ្អាកសកម្មភាពអារម្មណ៍មួយកំពុងតែអណ្តែតរសាត់វិវត្តន៍ទៅរកភាពជោគជ័យចំណុចកំពូលទៅហើយបែរជារលាយដូចផ្សែងអស់រលីង

   " អាឡូ ! មានការអីវើយ ? "
   " ខលមិនចេះមើលពេលយើងដេកទេ ? ចង់ស្លាប់រឺយ៉ាងមិច ? " ថេយ៉ុងលើកភ្លាមក៏ព្រលះកូនចៅផាំងៗយកតែម្តង គេលើកទូរស័ព្ទនិយាយដោយមិនលាក់លាមព្រមអោយឡរ៉ានៅអង្គុយស្តាប់លើសាច់ភ្លៅរបស់គេទៀត ។ តាមមើលទៅថេយ៉ុងដូចជាខឹងខ្លាំងណាស់ ទឹកមុខគេនៅពេលនេះអាក្រក់មិនគួរចង់អោយមើលតែម្តង 

   « ល្បងធំ ! គ្នាល្បងចុងមកទៀតហើយ »
   « វាអុកឡុកកាសុីណូយើង វ៉ៃកូនចៅយើងរបួសទៀត »
   « វាថាដំណែងបងធំនៅអណត្តិក្រោយបើល្បងមិនទម្លាក់អោយវាទៀតវាយកគ្រាប់បែកមកបំផ្ទុះកាសុីណូរួមទាំងក្លិប នឹងកន្លែងកំសាន្តរបស់ល្បងធំគ្រប់កន្លែងទាន » នាយជាកូនចៅរ៉ាយរ៉ាប់ទាំងញាប់មាត់ស្មេរ មិនគួរអោយជឿនោះឡើយ កន្លែងរកសុីរបស់បងធំបក្សឡូរ៉េនណូហើយបែរជាត្រូវពួកអាចកម្ទេចធូលីមកអុកឡុក អីក៏ហ៊ានម្លេះ ?

   " វាសំអាងអី ព្រហើនម្លេះ ? កម្ទេចធូលីមកចង់ធ្វើបងធំ " ថេយ៉ុងសើចទៅវិញ សង្គមបងធំមានតែប៉ុណ្ណឹងឯងក្រៅពីឃ្លានលុយប្រព្រិត្តអំពើរខុសច្បាប់ក្រឡុកសង្គមហើយគឺនៅមានមកឈ្លោះគ្នាឯងក៏ព្រោះតែត្រូវការអំណាច ។ ចំណែកឯរឿងកាប់ចាក់វាក៏តែងតែកើតជាប្រចាំដោយមិនអាចរារាំងបានឡើយ គ្រាន់តែសរសើរថាបក្សចុងជាំងស៊ុងរបស់វានេះណាហ៊ានមកព្រហើនជាមួយបក្សបងធំដែលកាន់អំណាចក្តោបក្តាប់បក្សតូចៗស្ទើរតែរាប់រយបក្សឯទៀតប៉ុណ្ណោះ

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now