ភាគទី ៤០ : " សាកមកយើងនឹងបកអាក្រាត " ឡរ៉ា

555 30 0
                                    

ឃ្លាំងទុកចោលនៅឯជាយក្រុង :
មនុស្សមួយក្រុមកំពុងតែជំនុំជុំគ្នា និយាយស្រែកគំហកដាក់គ្នាខ្លាំងៗតាមសន្តាននៃយូគោមពាលបាតសង្គម ។ ម្នាក់ៗមានកាំភ្លើងពេញៗដៃ ហើយក្នុងនោះដែលក៏មានវត្តមានរបស់អេដាដែលបានកែរមុខបន្លំអោយដូចវីរីនដាប្រពន្ធរបស់ថេយ៉ុងដែល ដែលនាងសុំថេយ៉ុងចេញក្រៅគឺមកជំនុំជាមួយពួកពាលនោះឯង

" ខ្ញុំនៅតែមិនយល់សោះ ហេតុអីក៏វានិយាយកុហកពួកយើង " អេឡាមួម៉ៅក្តៅក្រហាយស្ទុះទាញកៅអីឈើគប់ទៅជញ្ជាំងជាការបញ្ចេញកំហឹង ថ្ងៃនេះហ្វីលលីពនិយាយថាមានការបញ្ចួនទំនិញនាងខំរំពឹងថាប្លន់បានទំនិញហើយក៏ណាត់ពួកថៅកែរួចជាស្រេច តែចុងបញ្ចប់វាក៏ទទេរស្អាតគ្មានសូម្បីតែក្បាលមនុស្សម្នាក់នៅឯកំពង់ផែ ជំនួញប្រាក់លានរបស់នាងត្រូវរបូតរលាយអស់រលីងគ្មានសល់ ។

" វាជាអន្ទាក់ ! " លោកខាយ៍និយាយ
" អាចង្រៃយ៎ហ្វីលម្នាក់នោះគួរអោយស្អប់ វាឥឡូវចម្លែកណាស់ក្រសែរភ្នែកវាមើលមកខ្ញុំធ្វើមើលតែខ្ញុំជាសត្រូវរបស់វាអញ្ចឹង " អេដាចាប់បានក្រសែរភ្នែករបស់ហ្វីលលីពដែលសម្លឹងនាងកាលពីព្រឹកមិញដូចជាមិនប្រក្រដីទាល់តែសោះ ហ្វីលលីពដូចជាចាប់ទុកនាងជាសត្រូវហើយគ្រប់កាយវិការរបស់គេដូចចង់បកស្រោមមុខពិតប្រាកដរបស់នាងយ៉ាងមិចក៏មិនដឹងដែល គឺនាងទទួលបានអារម្មណ៍ចម្លែកចេញពីខ្លួនរបស់ហ្វីលលីពពិតមេន ។

" ចុងសុាំងលោកត្រូវតែបោកសំអាតអាហ្វីលនោះណា ! បើមិនសំអាតវាខ្ញុំធ្វើការងារធំមិនចេញទេ " អេដាស្រែកក្រលៅៗដាក់នាងចុងសុាំងដែលនាយម្នាក់នេះហើយគុំស្អប់សម្ព័ន្ធឡូរ៉េនណូរបស់ថេយ៉ុងដល់ឆ្អឹង ទាំងដែលជាក់ស្តែងក្បាលរបស់វារស់នៅក្រោមការគ្រប់គ្រងរបស់ថេយ៉ុងសោះគ្រាន់តែវាមានមហិច្ចតាធំចង់ដណ្តើមដំណែងជាជាមេបក្សធំក្នុងសម្ព័ន្ធពីថេយ៉ុង វាត្រូវការអំណាចទាំងអស់ដែលថេយ៉ុងមាន ។

" ប៉ូលីសដូចនាងចាត់ការមិនបានផងមកពឹងអីជនពាលដូចខ្ញុំ "
" ចុងសុាំង !!! " អេដាស្រែក
" បើត្រឹមខ្ចីដៃកូនចៅខ្ញុំអោយមកប្លន់ទំនិញវាខ្ញុំមិនបដិសេធទេរ៉ាប់នឹងជួយពេញទំហឹងតែបើអោយខ្ញុំទៅឆ្កិះឆ្កៀលគ្នាវាក្នុងពេលនេះខ្ញុំមិនទៅទេ ដៃកូនចៅខ្ញុំ១០គូទើបតែត្រូវវាបញ្ចួនអាកម្ទិចឈិនអោយមកកាត់ថែមទាំងកាត់ម្រាមដៃរបស់ខ្ញុំចោលមិនទាន់បាន៣ខែស្រួលបួលផង មិនជួញនាំទុក្ខដាក់ខ្លួនទៀតទេ " នាយចុងសុាំងនឹកខឹងឡើងអោយតែពេលឃើញម្រាមដៃកំប៉ុតដែលថេយ៉ុងបញ្ជួនគេអោយមកកាត់ គំនុំអោយជាប់ក្នុងទ្រូងរាល់ថ្ងៃឆេះមិនងាយនឹងរលត់ ថេយ៉ុងឡូសហ្គេនណូនេះសាហាវហួសវាអោយកាត់ដៃគឺកាត់ដៃហើយ កាត់ក្បាលគឺកាត់ក្បាល ថេយ៉ុងស្អប់នាយចុងសុាំងខ្លាំងយ៉ាងនេះតែបង្ករឿងសារជាថ្មីម្តងទៀតលើកក្រោយដឹងតែដាច់ក្បាលម្តងហើយមិនមេនដាច់ម្រាមដៃទៀតនោះទេ មិនទាន់បានសោយសុខផងមិនយកជីវិតទៅលេងសើចទេ ...។ អេដាមួម៉ៅលើសដើម ធ្វើអីអាហ្វីលលីពមិនបាន ទុកដូចដុំគីសនៅក្នុងបេះដូង គួរអោយខឹងមួម៉ៅខ្លាំងណាស់

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now