ភាគទី ៤៩ : ហាស៎ថាមិច ? ឡរ៉ារត់បាត់ហើយ ?

526 24 0
                                    

" មានរឿងដល់ថ្នាក់នេះផង ? ឡរ៉ាប្អូនបង... " ហ្វីលលីពលាន់មាត់ដោយការភ្ញាក់ផ្អើលជាទីបំផុត គ្រាន់តែលឺថាឡរ៉ាជិតស្លាប់ហើយក៏ព្រោះតែការដាក់ទោសភាពល្ងង់ខ្លៅយង់ឃ្លង់របស់ថេយ៉ុងបេះដូងរបស់ហ្វីលក៏ធ្លាក់ដល់ដីក្តុកឈឺចាប់ដូចត្រូវបានគេជាន់ឈ្លីយ៉ាងអញ្ចឹង ។

" លោកហ្វីលប្រញាប់ជួយឡរ៉ាផង " អ្នកបម្រើក៏បន្ត
" តើវាមិនមេនជាអន្ទាក់ទេតើមេនទេ ? " ហ្វីលលីពសួរបញ្ជាក់ គេដឹងថាចៅហ្វាយគេមានល្បិចច្រើនហើយក៏ឆ្លាតវាងវ័យខ្លាំងណាស់ គេបង្ការការពារខ្លួនឯងជាមុនទើបសួរថាវាមិនមេនជាអន្ទាក់មេនទេ ? ខ្លាចថាខ្លួនឯងជួយឡរ៉ាមិនបានហើយថែមទាំងត្រូវចៅហ្វាយចាត់ការនឹងអស់ផ្លូវរត់ ត្រូវស្លាប់ក្លាយជាខ្មោចយាមបន្ទប់ក្រោមដីទាំងពីរអ្នក ។

" អត់ទេ ! លោកម្ចាស់បានចាកចេញទៅក្រៅយូហើយ លោកហ្វីលប្រញាប់ចូលទៅជួយឡរ៉ាសិនទៅទាន់មានឱកាស " ស្រីបម្រើនោះតឿនហ្វីលលីពថែមអោយប្រញាប់ក្តោបក្តាប់ពេលវេលាកុំនៅសូញសាញនាំយឿតយូការ ត្បិតតែជាមនុស្សរបស់ថេយ៉ុងក៏ពិត តែនាងយល់ដល់ចិត្តមនុស្សស្រីដូចគ្នានឹងភាពជាមនុស្សដូចគ្នា បើគ្រាន់តែបើកផ្លូវនឹងផ្តល់ឱកាសអោយហ្វីលលីពនាំឡរ៉ារត់ភាសខ្លួនរក្សាអាយុជីវិតមើលទៅនាងមិនសុំខុសធ្ងន់លើម្ចាស់នោះឡើយ ណាមួយក៏ជួយរំដោះលោកម្ចាស់គេចចេញពីភ្លើងគំនុំឈប់គុំព្យាបាទផងដែល ។

" ល្អ ! មើលផ្លូវផង ខ្ញុំអរគុណច្រើនណាស់ " ហ្វីលលីពញញឹមស្ងួតដាក់នាងបន្តិចជាសុជីវធម៌ ក្នុងដំណាល់កាលជ្រួលច្របល់មួយនេះបើអោយញញឹមស្រស់ក៏ញញឹមមិនចេញដែល ។ ហ្វីលលីពប្រញាប់រត់យ៉ាងប្រុងប្រយ័ត្នតម្រង់ទៅកាន់បន្ទប់ក្រោមដី ហើយក៏បានបើកទ្វារចូលទៅមិនគិតយូទៀតឡើយ ...!!!

ហ្វីលលីពមហាសែនក្លោចចិត្តកាលបើកឃើញសភាពរបស់ឡរ៉ាក្លាយទៅជាបែបនោះ គេទន់ដៃទន់ជើងធ្វើអារម្មណ៍មិនត្រូវ ។ លោកអើយហេតុអ្វីក៏ឃោឃៅសាហាវលែងមានភាពជាមនុស្សយ៉ាងនេះ ? អីក៏ពូកែធ្វើបាបស្រីតូចខ្លួនតែមួយខ្លាំងយ៉ាងនេះ ម្តាយក៏ជាស្រីដែលរឺលែងចេះស្គាល់ពាក្យថាអាណិតហើយ ? ខួរក្បាលត្រូវពាក្យថាគំនុំរុកគួនដល់ថ្នាក់លែងស្គាល់អ្វីជាអ្វីហើយតើមេនទេ ? ហ្វីលលីពលុតជង្គង់ចុះក្បែរម្ចាស់កាយស្តើងដែលមានឈាមហូរពេញខ្នង ហើយក៏ត្រកងបីរាងកាយនាងឡើងថ្នមៗ ដើម្បីបង្ការ ការប៉ះពាល់ដល់របួស ...។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now