ភាគទី ៣៧ : ថោកទាបជាទីបំផុតហើយ ស្រីកាកី

478 28 0
                                    

" នាងចង់សាកទេ ? " ថេយ៉ុងលានភ្នែកធំៗដាក់ឡរ៉ាជាមួយដៃកាន់កាំភ្លើងតម្រង់រកក្បាលរបស់នាងមើលទៅដូចជាសាហាវខ្លាំងណាស់ ឡរ៉ាឈរស្ងៀមអោយគេគម្រាមព្រោះរូបគេបានតែប៉ុណ្ណឹងឯង ក្រៅពីគម្រាមក្បាលនាងរកបាញ់បញ្ចប់ជីវិតនឹងនិយាយពាក្យមិនពិរោះស្តាប់ដាក់នាងក្រៅពីនេះគេមិនចេះធ្វើអ្វីផ្សេងទៀតទេ ...។

" ខ្ញុំក៏ចង់សាកដែលចៅហ្វាយ " ហ្វីលលីពមកឈរបាំងពីមុខឡរ៉ាមិនអោយកាណុងកាំភ្លើងតម្រង់ចំឡរ៉ានោះទេ ទង្វើររបស់ហ្វីលលីពមួយនេះកាន់តែធ្វើអោយថេយ៉ុងខឹងខ្លាំងខឹងដល់ថ្នាក់ញ័រដៃ ? តើវាស្រលាញ់ស្រីចង្រៃម្នាក់នេះហើយតើមេនទេទើបបានជាចេញមុខការពារស្រីចង្រៃម្នាក់នេះស្ទើរតែគ្រប់ជំហ៊ាន ? ទីមួយខឹងហ្វីលលីពដែលការពារនាងហើយទីពីរវិញនោះគឺខឹងឡរ៉ាដែលនាងពាក់ស្នែងអោយកូនចៅរបស់គេទាល់តែឈ្លក់វង្វេងដល់ថ្នាក់លែងស្គាល់មេ ឥឡូវនេះសូម្បីតែមុខថេយ៉ុងក៏ហ្វីលមិនខ្ចីចង់មើលផង ...!!!

" អាហ្វីល " ថេយ៉ុងគំហកស្រែក
" ..... " ខណះពេលដែលសង្គ្រាមជិតនឹងផ្ទុះឡើងវីរីនដាក្លែងក្លាយក៏លួចញញឹមពពួកមនុស្សខូចនៅពេលបានឃើញគេឈ្លោះទាស់គ្នាក្នុងចិត្តដូចជាសប្បាយអរជាពន់ពេកខ្លាំងណាស់ ។ ក្នុងចិត្តនាងបានលួចនិយាយថា " គេកំពុងឈ្លោះគ្នាទេតើ ? ហឹសស ឈ្លោះបាញ់សម្លាប់គ្នាអោយអស់នៅចុងក្រោយទុកអោយយើងសោយសុខលើគំនរមាសប្រាក់ភាពសុខស្រួលតែឯងក៏បាន " ។

" ចេញពីមុខអញ " ថេយ៉ុងអស់ភាពសណ្តោសមេត្តាហើយចង់កូនចៅធ្លាប់នៅជាមួយរាប់ឆ្នាំយ៉ាងណាប្រសិនបើលូកដៃជួយក្នុងរឿងដែលគេស្អប់មិនពេញចិត្តគេនឹងចាត់ការដូចគ្នា ក្រែងហ្វីលដឹងហើយតើថាក្នុងសង្គមបងធំមួយនេះថេយ៉ុងដៃឆៅយ៉ាងណានោះ ?

" ចៅហ្វាយចង់បាញ់ក៏បាញ់មកទាន ខ្ញុំមិនដែលស្តាយជីវិតស្រាប់ហើយ តែខ្ញុំស្តាយតែម្យ៉ាងទេ ស្តាយដែលរស់នៅជាមួយចៅហ្វាយយូឆ្នាំណាស់មកហើយខ្ញុំទើបតែដឹងថាចៅហ្វាយគ្មានហេតុផលហើយក៏ផ្អៀងលំអៀងទៅម្ខាង " ហ្វីលលីពចាក់ចំចំណុចធ្វើអោយថេយ៉ុងស្លុតឈឺខួរទាំងស្រុង ចំៗពេកហើយហ្វីលដល់ថ្នាក់ឡរ៉ាចំហរមាត់ព្រោះតែហ្វីលចិត្តធំស្មើរមេឃហួស កាណុងកាំភ្លើងតម្រង់ចំកណ្តាលក្បាលហើយបែរជាគ្មានភាពភ័យខ្លាចរឹតតែព្រយួសថែម ។ នៅខាងក្រៅក៏សុក្រិដ្ឋអ្នកណាក៏លើកសរសើរថាមេបក្សថេយ៉ុងឡូសហ្គេនណូមានមនៈសិការ តែសម្រាប់ឡរ៉ាមួយបែរជាលំអៀងគ្រាន់តែនាងឡើងឡានជាមួយប៉ូលីសក៏ប្រកាន់ចិត្តខឹងស្អប់តាមចាត់ការនាងដល់ឥឡូវទាំងមិនសួរហេតុផលពីនាងច្បាស់យកតែហិង្សាមកបាំងមុខ ចោទនាងថាជាមនុស្សនាំចង្រៃទុកអោយនៅក្បែរនាំតែផ្តល់ភាពវិនាសបើឡរ៉ាគ្មានចិត្តស្មោះចំពោះស្នេហាដែលមានអោយថេយ៉ុងមិនមេននាងក្បត់ពាក្យសម្បថក្បត់មនៈសិការខ្លួនឯងក្នុងនាមជាប៉ូលីសមិនប្រមូលផស្តុងតាងចាប់ថេយ៉ុងដាក់គុកនោះទេទាំងដែលថេយ៉ុងសម្លាប់មនុស្សឈាមស្រោចពេញដៃក្នុងនាមនាងជាប៉ូលីសនាងត្រូវតែធ្វើតាមច្បាប់តែព្រោះតែស្នេហាទើបនាងបំភ្លេចច្បាប់ហើយនាងក៏ថែមទាំងចង់ចាកចេញពីអង្គភាពប៉ូលីសលែងធ្វើជាអ្នកកាន់ច្បាប់ទៀតផង ប៉ុណ្ណឹងហើយនាងមិនមានចិត្តស្មោះទេមេនទេ ? រឺមានតែវីរីនដាស្រីក្លែងក្លាយម្នាក់នោះមេនទេដែលមានចិត្តស្មោះស្ម័គ្រ !?

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now