ភាគទី ៥០ : ទៅប៉ុស្តិ៍ប៉ូលីស ! ខ្ញុំទៅប្តឹងថេយ៉ុងឡូសហ្គេនណូ

539 25 0
                                    

" ហាស៎ថាមិច ? ឡរ៉ារត់បាត់ហើយ ? " ថេយ៉ុងស្រែកទាំងភ្ញាក់ផ្អើលកាលបើបានលឺកូនចៅរាយការណ៍ថាឡរ៉ារត់រួចដូចច្នោះ គ្រោះភ័យលេចនៅចំពោះមុខហើយនៅពេលនេះ វាក៏មិនខុសពីការព្រួយបារម្ភនឹងការក្រើនរំលឹករបស់លោកហាន់តូពិតមេន ថេយ៉ុងកំពុងតែមានជំនឿថាឡរ៉ាអាចនឹងវិលមកប្តឹងគេព្រោះនាងគុំនឹងរូបគេខ្លាំងណាស់ ។

" ពួកឯងយាមយ៉ាងមិចគ្នាមួយទ័ពមើលស្រីម្នាក់មិនកើតអោយនាងរត់បាន ? នាងមានរបួសពេញខ្លួនរៀបនឹងងាប់ទៅហើយនាងរត់បានយ៉ាងមិចពួកអាល្ងង់ វាប្រាកដជាមានអ្នកណាជួយនាងមិនខាន អាហ្វីលតើមេនទេជាអាហ្វីលតើមេនទេឆាប់ឆ្លើយនឹងយើងមក " ថេយ៉ុងស្រែកឡូឡាដោយអារម្មណ៍មួម៉ៅខ្លាំងសូម្បីតែលោកហាន់តូក៏ត្រូវសំងំអង្គុយស្ងៀមៗខ្លាចទទួលរងកំហឹងរបស់ថេយ៉ុងដែល ។ នាងរត់នាងចង់បកមកប្តឹងគេវាក៏គ្មានបញ្ហាគេមិនបានខ្លាចនោះឡើយ ព្រោះគេធ្វើអ្វីគេដឹងខ្លួនឯងច្បាស់ខ្លាំងណាស់ តែថេយ៉ុងមិនស្រណុកចិត្តនៅពេលដែលឡរ៉ាបានរត់ចាកចេញពីខ្លួននោះឡើយ ពេលនាងនៅជិតក៏ស្អប់នាងខ្លាំងណាស់វាយធ្វើបាបនាងស្រេចតែចិត្តចង់ ទោះនាងស្លាប់ក៏គេមិនខ្វាយខ្វល់ ព្រោះតាំងចិត្តថាស្អប់នាងគិតថានាងជាជនក្បត់ជនដែលរួមដៃជាមួយអាមនុស្សគំនិតសត្វតិរច្ឆានសម្លាប់លោកប៉ាអ្នកម៉ាក់របស់គេរយះពេលកន្លងមក តែនៅពេលដែលនាងចាកចេញទៅបាត់ពិតប្រាកដ ក្នុងទ្រូងវាល្ហរល្ហេវខ្វះអ្វីមួយយ៉ាងមិចក៏មិនដឹង ហើយវាក៏ឈឺអួលៗឡើងដោយគ្មានមូលហេតុច្បាស់លាស់ ។

« ............. »
" តាមវា ! ត្រូវតែតាមរកវាអោយឃើញ កុំបាច់ចាំសួរមូលហេតុជួបអាហ្វីលនៅត្រូវកន្លែងណាសម្លាប់វាចោលតែម្តងទៅ " ថេយ៉ុងនិយាយតែប៉ុណ្ណឹងហើយក៏ដាក់ទូរស័ព្ទចុះ បើអាចណា គេចង់តែព្រូសភ្លើងកំហឹងចេញមកក្រៅអោយអស់មិនទុកនៅក្នុងខ្លួនឡើយ ព្រោះថាភ្លើងកំហឹងមួយនេះកាន់តែឆេះឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយថេយ៉ុងមហាសែនពិបាកនៅក្នុងខ្លួន ភ្លើងវាតែងតែដុតគេស្ទើរតែគ្រប់ពេល ចង់អង្គុយអោយមានសេចក្តីសុខមិនក្តៅក៏មិនអាចដែល ។ កុំឃើញថាជាមនុស្សឃោឃៅបែបនេះគ្មានគុណវិបត្តិ មិនចេះឈឺចាប់កើតទុក្ខ ថេយ៉ុងស្ទើរតែនឹងក្លាយជាមនុស្សវិកលចរិកទៅហើយ ជាក្មេងខ្វះភាពកក់ក្តៅផងត្រូវគ្រប់គ្រង់គ្រប់យ៉ាងផង នឹងទទួលរងកំហឹងពីមជ្ឈដ្ឋានខាងក្រៅដែលព្យាយាមចង់លបសម្លាប់ផង គេមានកេរ្តិ៍ឈ្មោះតែក៏មិនអាចស្វែងរកជីវិតដែលសុខស្រួលមួយរស់នៅអោយស្ងប់ចិត្តបាន រាល់ថ្ងៃមានតែពាក្យថារស់នៅដូចធ្លាក់នរកទាំងស្រុង ផ្លូវជីវិតងងិតសូន្យសុងគ្មានពន្លឺចាំបំភ្លឺ ជាប់ក្នុងស្រមោលអន្តកាលដែលពុំអាចស្វែងរកច្រកចេញបាន គឺមានតែរស់ក្នុងស្រមោលឈឺចាប់ឃោឃៅ ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now