ភាគទី ៤៨ : លោកហ្វីលជួយឡរ៉ាផងនាងជិតស្លាប់ហើយ

504 29 0
                                    

ថ្មើរនេះម៉ោង៣ធៀបចូលម៉ោង៤ទាបភ្លឺទៅហើយ ទីបំផុតហ្វីលលីពក៏តាមហិតក្លិនទាល់តែដឹងតម្រុយតាមរយះស្នាមដែលបានបន្សល់ទុករបស់ពួកវា ។ ហ្វីលលីពបានមកដល់ឃ្លាំងចាស់បាក់បែកមួយហើយក៏បានលួចមើលពួកវាតាមប្រឡោះធំមួយតែមិនមានគ្រោះថ្នាក់ឡើងសម្រាប់ហ្វីលលីព ដោយសារតែពួកវាកំពុងតែសប្បាយអរជាមួយនឹងអ្វីដែលប្លន់បានទើបបានជាមិនបានប្រុងប្រយ័ត្ន គិតមិនដល់ថាមានមនុស្សអាចហិតដឹងក្លិនហើយតាមមកទាន់បាន ។

" ហឹសស ជឿខ្ញុំដែលទេថាការដែលខ្ញុំផ្តល់អោយវាមិនថ្លោះធ្លោយដូចកាលពីមុន ទទួលបានទឹកកកខៀវមួយវ៉ាលីធំតែម្តង " អេដាកំពុងតែមានមោទនភាពលើខ្លួនឯង នាងពូកែឈ្លាតឱកាសខ្លាំងណាស់កំឡុងពេលថេយ៉ុងកំពុងតែមានក្តីសុខនាងក៏បានកកាយរកព័ត៍មាននៃការជួញដូររបស់ថេយ៉ុង បន្ទាប់ពីបានដឹងនាងក៏បានរាយការណ៍មកកាន់គ្នីគ្នាអោយចាប់ផ្តើមផែនការក្នុងការប្លន់ ហើយក៏ទម្លាក់កំហុសគ្រប់យ៉ាងអោយទៅឡរ៉ាម្នាក់គត់ នៅពេលនេះវាក៏សមចិត្តរបស់នាងហើយក៏ព្រោះតែថេយ៉ុងល្ងង់ជឿតាមផែនការរបស់នាង ថែមទាំងដាក់ទោសឡរ៉ាទាំងឡរ៉ាមិនបានដឹងអ្វីទាល់តែសោះ

" គុណសម្បត្តិនេះជួននាងចុះអេដារីក្រេស " លោកខាយ៍
" គិតចង់ចែកចាយនៅពេលណាដែលក៏ព្រោះតែថៅកែៗមានអស់ហើយ កុំទុកយូនាំជូផ្អូមជួញទុក្ខដាក់ខ្លួន ថេយ៉ុងឡូសហ្គេនណូមុខសញ្ញារបស់វាដែលត្រូវមកខាំគឺខ្ញុំមុនគេនោះហើយ " ចុងសុាំងជាអ្នកនិយាយ ថេយ៉ុងជាបងធំត្រួតត្រាលើក្បាលនាយនៅឡើយ ធ្លាប់មានរឿងរ៉ាវជាមួយនឹងគ្នាស្រាប់ផង លើកនេះថ្នាក់ប្លន់ទំនិញថេយ៉ុងច្បាស់ជាសំគាល់មុខសញ្ញាតម្រង់មកនាយមុនគេនោះហើយ ព្រោះបងប្អូនក្នុងបក្សគឺសុទ្ធតែប្រកបមុខរបររកសុីផ្លូវងងិតទាំងអស់ តែគ្រប់គ្នាក៏សុទ្ធតែអោនក្បាលគោរពថេយ៉ុងទាំងអស់ព្រោះមានងារដំណែងជាមេបក្សលើកលែងតែនាយចុងសុាំងមួយតែប៉ុណ្ណោះដែលក្រអើតក្រទម មិនដែលគោរពគាំទ្រក៏ព្រោះតែខ្លួនឯងចង់ក្លាយជាមេបក្ស ។

" ទុកអោយលោកខាយ៍ជាអ្នកសម្រេចចុះ ព្រោះខ្ញុំសុំតែភាគរយមួយចំណែកនោះទេ " អេដា
" ឥឡូវវាក៏កាន់តែល្អ របស់លួចគេវាមិនដែលត្រជាក់ល្ហឹមនោះទេបន្តិចទៀតវានឹងក្តៅក្រហាយមិនខាន " លោកខាយ៍និយាយបន្ត លួចគេវាគ្រាន់គេតាមទាន់វាក្រែង របស់បានមកដោយម្ចាស់គេកំពុងតែក្តៅក្រហាយអ៊ីចឹងហើយត្រូវតែបញ្ចេញវាអោយលឿនឆាប់ កុំអោយហ្មងសៅមានរឿងជាប់នឹងខ្លួន ប៉ះថេយ៉ុងឡូសហ្គេនណូទៀតផង សន្តានសាតានគ្រប់ដណ្តប់តាមខាំទាល់តែងាប់ហើយនឹងវិនាស ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now