ភាគទី ២ : ធ្វើបាបបងធំ ͡༎ຶ ͜ʖ ͡༎ຶ !!!

1.1K 48 0
                                    

" ខ្ញុំពេញចិត្តនាង "
ស្ត្រីហើយនឹងបុរសនៅក្បែរគ្នាប្រៀបដូចជាមមាចហើយនឹងភ្លើង ព្រោះតែពាក្យបួនម៉ាត់ដែលលោកម្ចាស់បាននិយាយក៏ធ្វើអោយចិត្តរបស់នាងក្រមុំដូចត្រូវគេសន្តំយ៉ាងអញ្ចឹង បណ្តោយអោយលោកម្ចាស់បំពាននាងស្រេចតែចិត្តលោកម្ចាស់ចង់ !!!

" ឡរ៉ាអេដេន "
" កុំភ្លេចសមាសសភាពរបស់នាង កុំភ្លេចថានាងជាអ្នកណា "
" កុំភ្លេចថាមនុស្សនៅនឹងមុខរបស់នាងជាជនអន្តពាល កុំភ្លេចថាភារកិច្ចរបស់នាងត្រូវបង្កប់ខ្លួនត្រូវតាមដានសកម្មភាពរបស់គេ នាងមកទីនេះព្រោះតែភារកិច្ចមិនបានមកព្រោះស្នេហា " សម្លេងរបស់លោកបញ្ជារការដែលជាថ្នាក់លើគ្រប់គ្រងនាងក៏បានបន្លឺឡើងពេញត្រចៀក ធ្វើអោយឡរ៉ាភ្ញាក់ពីមន្តសណ្តំប្រុសចិត្តព្រាននឹងជាមេបក្សជនអន្តពាល ។ ឡរ៉ារុញទ្រូងរបស់ថេយ៉ុងចេញហើយក៏ដកខ្លួនចេញពីស្នាមថើបមួយនោះធ្វើអោយថេយ៉ុងមានអារម្មណ៍ថាមួម៉ៅមិនពេញចិត្តនាងទាល់តែសោះ

" នាងធ្វើអោយយើងខូចអារម្មណ៍ ចង់ក្លាយជាផ្ទាំងសុីបរឺ ? "
" រឺមួយក៏ចង់ក្លាយជាបាវសាច់អោយយើងដាល់បញ្ចេញកំហឹង "
លោកម្ចាស់នៃត្រកូលឡួសហ្គេនណូស្រែកខ្លាំងៗដាក់នាងក្រមុំព្រោះតែនាងធ្វើអោយគេមិនពេញចិត្ត សណ្ឋានបងធំតែប៉ុណ្ណឹងតែធ្វើអោយទាល់ចិត្តគឺបញ្ចេញចរិកកោងកាចឃោឃៅឡើង ។

" សំ- សំទោសលោកម្ចាស់ "
" ខ្ញុំមិនសូវទម្លាប់លោកម្ចាស់លើកលែងអោយខ្ញុំផង "
" ចេញទៅ ល្ងាចហើយទៅរៀបចំអាហារអោយយើង "
" កុំអោយយើងទាស់ចិត្តជាលើកទីពីរទៀត "
ថេយ៉ុងនិយាយហើយនាងក្រមុំក៏ងក់ក្បាលមុនពេលដែលចាកចេញពីបន្ទប់របស់លោកម្ចាស់ថេយ៍ ! ផ្លូវទូលាយមិនមានមនុស្សឈរយាមរញ៉េរញ៉ៃនៅពេលនោះដែលឡរ៉ាក៏ប្រញាប់ចុចលើអេក្រង់ទូរស័ព្ទប៉ាច់ៗផ្ញើរសារទៅអ្នកណាក៏មិនដឹងផ្ញើរហើយក៏លុបចោលវិញមិនអោយបន្សល់ដាននាំតែគេចាប់បាន ។ ឡរ៉ាបានអោយសញ្ញាទៅមេបញ្ជារការរបស់នាងដោយប្រើលេខសំងាត់របស់UCដោយប្រាប់លោកមេបញ្ជារការថានាងបានលួចបង្កប់ឧបករណ៍ស្តាប់សំឡេងនៅក្រោមតុធ្វើការរបស់ថេយ៉ុងលោកមេបញ្ជាការអាចស្តាប់លឺពីទំនាក់ទំនងរបស់ថេយ៉ុងគ្រប់ពេល នាងហ៊ានប្រថុយប្រថានក្នុងរូងខ្លាខ្លាំងណាស់ទាំងដែលថេយ៉ុងកាចយ៉ាងនេះហើយនាងនៅតែហ៊ានប្រថុយ ។ 

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now