ភាគទី ៥៥ : ឯងបានបាញ់មនុស្សស្រីដែលឯងស្រលាញ់ហើយ !

364 18 1
                                    

ស្តាប់សម្តីដែលជិនខាយ៍បានគម្រាមហើយរិតតែធ្វើអោយថេយ៉ុងឡើងកម្តៅលើសដើម វាសម្លាប់លោកប៉ាអ្នកម៉ាក់របស់គេ គេមិនទាំងបានបាញ់វាសងសូម្បីតែមួយគ្រាប់វិញផងឥឡូវនេះវាហ៊ានថ្លើមធំគម្រាមអោយគេដកទ័ពហើយយកលុយទៅអោយវាទៀត ? អាកម្ទេចកាកសំណល់បាតគុកនេះវាសាហាវខ្លាំងណាស់ ។

" ឯង... "
« ឥឡូវដោះដូររឺមិនដោះ ? យើងទុកពេលវេលាអោយត្រឹមម៉ោង៦ល្ងាច បើព្រមខលមកលេខយើង យើងនឹងផ្ញើរទីតាំងអោយ ពិចារណាចុះផុតម៉ោង៦ល្ងាចតែមួយនាទីយើងកាត់នាងនេះជាកង់ៗហើយ »
" ឯងត្រូវការលុយប៉ុន្មាន ? "
« ៥០លានដុល្លា » បន្ទាប់ពីនិយាយតម្លៃរួចហើយប្រព័ន្ធទូរស័ព្ទក៏ត្រូវបានផ្តាច់លែងទាក់ទងបានទៀតហើយ ។ បន្ទាប់ពីនិយាយចប់ថេយ៉ុងខឹងឡើងញ័រថ្ពាមរណ្តំ បើសម្លាប់អាជិនខាយ៍បានថេយ៉ុងនឹងសម្លាប់ឥឡូវនេះក្នុងពេលនេះមិនទុកអោយវាបានចិត្តឡើយ ។

" វាព្រហើនដាក់យើងខ្លាំងណាស់ " ថេយ៉ុងក្តាប់ដៃយ៉ាងណែន
" ចៅហ្វាយចង់ធ្វើយ៉ាងមិចបន្តទៀត ? ព្រមតាមវារឺយ៉ាងណា ? "
" ព្រមតាមវាបានន័យថាយើងល្ងង់ណាស់ លុយនឹងរៀបចំអោយវាទៅតែយើងរៀបចំដើរតាមផែនការដដែល ពិសបង្ក្រាបពិស ថ្ងៃនេះជាថ្ងៃអង្សាររបស់វាហើយអាកញ្ចាស់ស្បែកស្វិត " ថេយ៉ុងពោលឡើងជាមួយនឹងកំហឹង ប្រសិនបើថ្ងៃនេះចាត់ការអាកញ្ចាស់នោះមិនបានទេគេសុខចិត្តស្លាប់បាត់ឈ្មោះ ។

ម៉ោង៥ល្ងាច...
ជាយក្រុងនៃប្រទេសកូរ៉េជាទីជនបទហើយក៏ដាច់ស្រយាលបន្តិច លោកខាយ៍បាននាំឡរ៉ាមកដាក់នៅអាគារចាស់គម្រិលបែកបាក់មួយដោយចងឡរ៉ាជាប់មិនអោយរបូត ។ គ្នាពួកវាមិនតឹចក្រោម១០០នាក់ឡើយមានការយាមយ៉ាងតឹងរឹងខ្លាំងណាស់ ជាពិសេសគឺអាលោកខាយ៍អង្គុយគងទាក់ខ្លាលើកៅអីយ៉ាងទំនងរំលឹកដល់ពេលវេលាសោយសុខដែលធ្លាប់ធ្វើជាបងធំកាលពីមុន !!!

" ម៉ាដាមឃ្លានដែលទេ ? " លោកខាយ៍
" ....... " ឡរ៉ាមិនខ្ចីជ្រលក់មាត់រកតាំងពីនាងដឹងខ្លួនមកដឹងថាខ្លួនឯងនៅទីណាហើយក៏ត្រូវបានលោកខាយ៍ចាប់ធ្វើជានុយចំណាត់ខ្មាំងក្នុងការដោះដូរយកលុយ តែមួយម៉ាត់ក៏នាងមិននិយាយផង ហើយក៏ថែមទាំងខ្ពើមមើលមុខទៀត

♛ កំណាន់ចិត្តបងធំ ♛Tempat cerita menjadi hidup. Temukan sekarang