ភាគទី ២១ : ដោះនេះពេលខឹងប្តីចោលក្បាលប្តីបែក-,-

702 34 0
                                    

   " អ៊ាកកក់ ប្រុសមាត់រឹង " ឡរ៉ាលួចលានអណ្តាតពីក្រោយខ្នងថេយ៉ុងឃើញថានៅពេលដែលនៅក្បែរថេយ៉ុងនាងមានសុភមង្គល់ខ្លាំងណាស់ សុភមង្គល់ដល់ថ្នាក់នាងបង្ហាញចរិកនៅក្មេងអាយុ19ឆ្នាំរបស់នាងចេញមក ថ្វីត្បិតតែកន្លងមកនាងតែងតែរឹងមាំក៏ពិតតែភាពរឹងមួយមួយនោះគឺភាពរឹងមាំដែលនាងតែព្យាយាមសម្តែងព្យាយាមពង្រឹងខ្លួនឯងរហូតមក នាងចង់សប្បាយតែនាងរស់នៅក្នុងភាពអាប់អួរអតីតកាលខ្មៅងងិតគួរអោយខ្លាចបិទភ្នែកពេលណាក៏ស្រមៃដល់រូបភាពមច្ឆុរាជដែលត្របាក់លេបយកជីវិតម្តាយនឹងឪពុករបស់នាងទៅបាត់ ។ ក្មេង19ឆ្នាំគួរតែពេញសប្បាយជាមួយជីវិតយុវវ័យ តែឡរ៉ាវិញគឺអត់ទេស្គាល់កាំភ្លើងស្គាល់ភាពគ្រោះថ្នាក់តាំងពីតូចមក ជីវិតនាងឯការទើបនាងត្រូវការធ្វើអោយខ្លួនឯងរឹងមាំ ពេលខ្លះលួចតូចចិត្តដែលចង់មានជីវិតដូចគេតែមិនអាចបានក្រៅពីបិទភ្នែកហើយខាំមាត់អត់ទ្រាំ ...។

   " ទៅតែមួយភ្លែតមើលទៅមិនទាន់ចេញមកទេណ៎ " ឡរ៉ាបូញមាត់បន្តិចហើយបន្ទាប់មកនាងក៏ប្រញាប់លួចគេចទៅខលទូរស័ព្ទ មិនចង់និយាយតែក៏គេចមិនបានព្រោះនាងស្ថិតក្នុងសមាសភាពជាជនបង្កប់សុីវិលនៅឡើយ មិនចង់ឃ្នើសចិត្តដាក់ថ្នាក់លើនាំអោយអារម្មណ៍មិនល្អនាំភាពមួម៉ងមកអោយនាងនោះទេ ។ ឡរ៉ាបានគេចមកក្រោយផ្ទះបានយ៉ាងងាយមានតែក្រោយផ្ទះនេះឯងទើបនិយាយស្រួល មិនកង្វល់ថាមានមនុស្សមកលួចស្តាប់លឺនោះឡើយ

   " ហេឡូលោកខាយ៍ " ឡរ៉ា
   « បង្វិលខ្ញុំអោយលេងតាមល្បែងនាងសប្បាយណាស់រឺ ? »
   « ការងារមិនមេនចេះតែឡេះឡោះទេម៉ាដាមឡរ៉ា »
   " អោយខ្ញុំធ្វើបែបណា ? សារភាពការពិតថាលោកខលមកអោយគេបាញ់សម្លាប់ខ្ញុំចោលតើមេនទេ ? ការងាររបស់លោកហើយនឹងខ្ញុំមិនល្អជាមួយគ្នាប៉ុន្មាននោះទេ បើអាចផ្លាស់ប្តូរខ្ញុំក៏បានដែល " ឡរ៉ាមានអារម្មណ៍ថាអស់ទ្រាំ ការងារមិនចុះសម្រុងផងពិបាកនឹងរួមភារកិច្ចជាមួយនឹងគាត់ខ្លាំងណាស់ គាត់មិនដូចជាលោកបញ្ជារការហាន់តូរបស់នាងដែលធ្លាប់រួមភារកិច្ចជាមួយគ្នានោះទេ ...។ តាំងពីគេប្តូរលោកហាន់តូទៅជាលោកខាយ៍មកឡរ៉ាមានការពិបាកខ្លាំងណាស់ ការងារមិនចុះសម្រុងមិនសុីចង្វាក់ជាមួយលោកខាយ៍សោះឡើយ 

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now