ភាគទី ៣៩ : ចង្រៃយ៎អើយ ! ហាច់គ្រប់ប្រុស

579 28 0
                                    

មួយសន្ទុះក្រោយមកពេទ្យក៏បានមកដល់ ថេយ៉ុងគិតតែពីស្រែកឡូឡាមួយម៉ៅក៏ព្រោះតែស្រីម្នាក់ដែលដេកនៅលើគ្រែនោះនាងដេកហូរឈាមឡើងជិតអស់ពីខ្លួនហើយតែអាពេទ្យជំងឺយ៎បែរជាយឿតយ៉ាវត្រេមត្រុំៗ ! តែថាហេតុអ្វីទើបបានជាមួម៉ៅខ្លាំងយ៉ាងនេះ ? ក្រែងនិយាយថាស្អប់ណាស់មិនថាអញ្ចឹង គ្រប់វិនាទីដង្ហើមចេញចូលក៏ឃើញពោលចង់អោយឡរ៉ាទៅស្លាប់អោយបាត់ផុតពីមុខរហូត ហេតុអីក៏នាងជិតស្លាប់ពិតប្រាកដហើយយ៉ាងមិចទើបបានជាកើតចិត្តខឹងក្តៅក្រហល់ក្រហាយបែបនេះទៅវិញនោះ ? 

" ទាល់តែអ្នកជំងឺងាប់បាត់ទើបលេចក្បាលមកតើមេនទេ ? " ថេយ៉ុងស្រែកគំហកទៅកាន់លោកគ្រូពេទ្យម្នាក់នោះភ្លាមៗ សម្រែករបស់ថេយ៉ុងប្រៀបបានដូចជារាជសីកំណាចដែលចាំត្របាក់ចំណីយ៉ាងអញ្ចឹង គូបផ្សុំជាមួយនឹងទឹកមុខកំណាចផុតលេខទៀតវាក៏ធ្វើអោយលោកគ្រូពេទ្យម្នាក់នោះភ័យញ័រដៃញ័រជើងចាប់កាបូបពេទ្យដែលនៅក្នុងដៃលែងជាប់ទឹកមុខចង់ស្លេកក៏ព្រោះតែព្រលឹងរត់ចាកចេញពីខ្លួន ហើយក៏ស្ទើរតែគាំងបេះដូងដួលស្លាប់ម្តងៗទៀត ...។ 

" សំ-សំ-សំទោសលោកម្ចាស់ " លោកគ្រូពេទ្យដកដង្ហើមដង្ហក់សូម្បីតែមុខលោកម្ចាស់កំណាចក៏មិនហ៊ានសម្លឹងចំផង លោកគ្រូពេទ្យឆ្លើយសំទោសទាំងញ័រមាត់តតាត់

" បើកញ្ជះរបស់យើងងាប់ យើងអារក៎ឯងអោយងាប់ទៅជាមួយនាង "
" បើខ្លាចងាប់ឆាប់ធ្វើការងាររបស់ឯងអោយបានល្អ " ថេយ៉ុងគម្រាមដោយទឹកមុខមច្ចុរាជអោយគ្រូពេទ្យនោះខ្លាចហើយសម្លឹងឃើញក្តាមមជ្ឈូសនឹងផ្នូរនៅចំកណ្តាលមុខ ថេយ៉ុងទះស្មាររបស់គ្រូពេទ្យម្នាក់នោះផាច់ៗហើយក៏បន្លំសង្កត់ច្របាច់ខ្លាំងៗវីសតែធ្វើអោយឆ្អឹងស្មាររបស់គ្រូពេទ្យម្នាក់នោះបាក់ទៅទៀត បន្ទាប់មកថេយ៉ុងក៏ចាកចេញទុកអោយគ្រូពេទ្យធ្វើការងាររបស់គ្រូពេទ្យ ...។

ចុះមកដល់ជាន់ក្រោមថេយ៉ុងក៏ស្រែកឡូឡាអោយអ្នកបម្រើយកស្រាវីស្គីមកអោយគេ គេមួម៉ៅគេអារម្មណ៍មិនល្អគេត្រូវការផឹក ! មិនដឹងជាកើតឆ្កួតអីសុខៗអារម្មណ៍ក៏ស្រាប់តែមិនល្អប្រែប្រួលលឿនជាងរលកធាតុអាកាសទៅទៀត ។ អ្នកបម្រើក៏មិនអង្អង់យូដែល ប្រញាប់រត់ទៅយកវីស្គី២ដបមកអោយលោកម្ចាស់ភ្លាមៗ ! ត្រឹមតែមួយដង្ហើមថេយ៉ុងក៏លើកផ្តាច់វីស្គីអស់បីកែវ នៅពេលដែលចង់ផឹកទោះបីជារសជាតិវីស្គីល្វីងពិបាកលេបយ៉ាងណាក៏វាមានរសជាតិឆ្ងាញ់ពិសារស្រួលលេបបំផុតសម្រាប់ថេយ៉ុង ថេយ៉ុងអាចលើកអកផឹកបានដោយងាយស្រួលដោយគ្មានអារម្មណ៍ថាពិបាកលេបអ្វីទាល់តែសោះឡើយ ...។ ជាតិវីស្គីជ្រាបចូលទៅក្នុងខ្លួនធ្វើអោយថេយ៉ុងមានអារម្មណ៍ថាស្ងប់បន្តិចក្នុងចិត្តដូចជាមិនសូវជ្រួលច្របល់ហើយក្នុងទ្រូងក៏ដូចជាមិនអន្ទះអន្ទែងនៅមួយកន្លែងមិនសុខដូចកាលពីអម្បាញមិញដែល ! បន្ទាប់ពីស្ងប់ហើយក៏ធ្វើអោយថេយ៉ុងមិនមានអារម្មណ៍ល្អវិញ ក៏ព្រោះតែគេធុំក្លិនឆ្អាបឈាមភាយឡើងពេញច្រមុះបន្ទាប់ពីហ្វីលលីពបានមកដល់ ។ ហ្វីលលីពចិត្តសឿងហើយក៏ពូកែទ្រាំខ្លាំងណាស់ឈាមហូរស្រក់តក់ៗមិនដាច់ទៅហើយបែរជាគ្មានចិត្តឈឺបណ្តោយអោយវាហូរស្រក់មិនគិតអើពើទៅរកលាងរបួសចេញនោះឡើយ គេបណ្តោយអោយវាហូរនៅចំពោះមុខចៅហ្វាយ គេមានរឿងចង់និយាយជាមួយចៅហ្វាយអោយដាច់ស្រាច់ប្រសិនបើមិនបាននិយាយគឺគេនៅមិនសុខ ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now