ភាគទី ៤២ : យ៉ាងណាយុត្តិធម៌ត្រូវតែមានស្រាប់ហើយ

588 56 4
                                    

" វាជានាឡិការរោទិ៍ទេ " ថេយ៉ុងបន្ទាប់ពីបិទភ្នែកអស់មួយសន្ទុះហើយក៏បើកឡើងវិញជាមួយនឹងស្នាមញញឹម ល្បិចរាក់កំផែរអស់ទាំងនេះកុំយកមកប្រើអីវាមិនអាចយកឈ្នះគេបានទេ អម្បាញមិញមុនពេលលឺសំឡេងលោតនោះឡើងគឺខ្វះតែ១០វិនាទីទៀតប៉ុណ្ណោះទ្រនិចនាឡិកានឹងលោតចូលដល់ម៉ោង១០ព្រឹកហើយ ។ មូលហេតុដែលគេនិយាយថាគ្រាប់បែកគឺគ្រាន់តែបំភ័យកូនចៅតែប៉ុណ្ណោះ លំដាប់ថេយ៉ុងឡូសហ្គេនណូហើយបិទតែភ្នែកក៏អាចស្តាប់វិភាគដឹងថាសំឡេងគ្រាប់បែករឺមួយក៏សម្លេងនាឡិការដែល !

" ចៅហ្វាយ ! ហេតុអីក៏ចៅហ្វាយដឹងថាវាជាសំឡេងនាឡិកា ? " អង្គរក្សរបស់ថេយ៉ុងក៏ចោទសួរឡើង អម្បាញមិញភ័យអស់ព្រលឹងមុខឡើងស្លេកស្លក់អស់ទៅហើយព្រោះតែចៅហ្វាយនិយាយថាគ្រាប់បែក ក្នុងចិត្តបន់រកគុណម៉ែគុណឪអោយជួយ នៅពេលដែលលឺថាជានាឡិការោទិ៍វិញក្នុងទ្រូងធូឡើងរលុង ។

" ល្ងង់អីគ្រាន់តែរឿងប៉ុណ្ណឹង ? បើយើងល្ងង់យើងសុំជាមេបក្សដែលទេ ? បានហើយពួកឯងចុះពីឡានទៅ មានអ្នកមកកំដរយើងទៅធ្វើការងារបន្តហើយ " ថេយ៉ុងដឹងជាមុនស្រេចថានេះជាគម្រោងការនៃការណាត់ជួបរបស់មនុស្សពិសេសដែលបាត់មុខយូ ហើយគេក៏ទង្ទឹងរងចាំជួបម្នាក់នោះដូចគ្នាដែល ...។

" ចៅហ្វាយ ! តែថា " កូនចៅដូចជាមានការស្ទាក់ស្ទើរមិនចង់ចុះចេញពីឡានទាល់តែសោះ ចៅហ្វាយមានមុខមាត់ធំមានដំណែងធំក្នុងដៃដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ជាមនុស្សដែលងាយនឹងទទួលរងគ្រោះថ្នាក់ពីសំណាក់អ្នកលួចលបប្រហារផ្តាច់ជីវិត ។ មានអំណាចតែក៏ប្រើអំណាចចាត់ការរាល់អ្នកណាដែលធ្វើខុស ទើបបានជាមនុស្សដែលត្រូវដាក់ទោសនោះគុំស្អប់ តែងតែលួចប្រមាញ់ ទើបបានជាទៅណាមកណាកូនចៅមិនដែលចង់ឃ្លាតឆ្ងាយពីចៅហ្វាយ តែងតែចាំការពារនឹងប្តូរដោយជីវិត ។

" យើងថាអោយចុះពួកឯងក៏ប្រញាប់ចុះទៅ " ថេយ៉ុងសម្លុតពួកគេ
" បាទចៅហ្វាយ " កូនចៅទាំងពីរអ្នកក៏សម្រេចចិត្តចុះចេញតាមបញ្ជាររបស់ចៅហ្វាយ នៅពេលដែលពួកគេចុះចេញអស់ហើយមនុស្សប្រុសម្នាក់ក៏បានឡើងឡានតាមការសន្និដ្ឋានរបស់ថេយ៉ុង ប្រុសនោះស្លៀកពាក់ខ្មៅទាំងឈុតពាក់មួកកន្តិបហើយក៏ពាក់ម៉ាស់នឹងវែនតាខ្មៅទៀតផង ដូចជាមនុស្សអាថ៍កំបាំងខ្លាំងណាស់ ...។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now