ភាគទី ២៨ : ចង់នាងស្លាប់បែបណាក៏យើងលែងខ្វល់

574 29 0
                                    

   ផាំងងង ( គ្រាប់កាំភ្លើងបានបាញ់មួយគ្រាប់ )

   " អូយយ៎ ! ចៅហ្វាយ "
ជាក់ស្តែងមួយគ្រាប់នេះគឺហ្វីលលីពជាអ្នកទទួលរងជំនួស តែក៏សំណាងណាស់ដែល ដែលបាញ់ត្រូវដៃតែប៉ុណ្ណោះមិនបានត្រូវចំណុចសំខាន់ ថេយ៉ុងសម្លឹងមុខហ្វីលលីពដោយក្រសែរភ្នែកមិនយល់ ? គេកំពុងតែដាក់ទោសជនក្បត់តើអាកូនចៅម្នាក់នេះមករារាំងដើម្បីអ្វី ? លែងយល់វិន័យនៅក្នុងបក្សហើយតើមេនទេ ?

   " អាហ្វីល ! " ថេយ៉ុងស្រែកគំហក
   " កុំចៅហ្វាយ កុំដាក់ទោសលោកស្រីឡរ៉ាបន្ថែម "
   " លោកស្រីឡរ៉ាមិនបានដឹងអ្វីនោះទេ " ហ្វីលលីពព្យាយាមប្រឌិតរឿងជួយឡរ៉ា មិនមេនថាគេជាជនបង្កប់ដូចឡរ៉ានោះទេតែគេក៏មិនដាច់ចិត្តអោយថេយ៉ុងសម្លាប់នាងនាំតែថេយ៉ុងឈឺចាប់នៅពេលក្រោយ មើលចុះសភាពនាងក្រោកលែងរួចកម្រើកលែងបានដល់ថ្នាក់នេះហើយតើចង់ផ្តាច់ជីវិតរបស់នាងតែម្តងតើមេនទេ ? យ៉ាងណាមុនសម្លាប់ក៏គួរតែស្តាប់ហេតុផលសមស្របជាមុនដែល ។

   " នាងលែងជាលោកស្រីក្នុងផ្ទះនេះទៀតហើយ "
   " យើងមិនទទួលយកជនក្បត់នោះទេ "
   " កន្លងមកយើងតែងតែអត់អោនអោយនាង តែពេលនេះយើងលែងហើយ យើងឈប់អត់អោនអោយទៀតហើយ " ថេយ៉ុងស្រែកខ្លាំងៗមិនខ្វល់ថាគេអាចនឹងឈឺចាប់មានវិប្បដិសារីនៅថ្ងៃក្រោយក៏ដោយ តែគេពិតជាមិនអាចទទួលយកឡរ៉ាបានពិតមេន ការទទួលយកនាងគឺដូចក្រសោបបន្លានៅក្នុងដួងចិត្តយ៉ាងអញ្ចឹង ...។  

   " ចៅហ្វាយ ! សូមមេត្តា "
   " យកនាងចេញអោយឆ្ងាយពីមុខយើងអាហ្វីល "
   " កុំអោយយើងសម្លាប់នាងទាន់ " ថេយ៉ុងបែរខ្នងមិនខ្ចីមើលមុខរបស់ឡរ៉ាចង់នាងស្លាប់បែបណាក៏ជារឿងរបស់នាង ! ថេយ៉ុងដាច់ចិត្តពិតប្រាកដបន្ទាប់មកគេក៏ឡើងទៅបន្ទប់ដែលនៅជាន់លើបាត់ មិនដឹងថាឡើងទៅល្អរឺមួយក៏ធ្វើបាបខ្លួនឯងដូចដែលធ្លាប់ធ្វើកន្លងមកនោះទេ

   " ពុទ្ធោអ្នកនាងឡរ៉ា " ចៅហ្វាយលែងអោយគោរពក្នុងនាមជាលោកស្រីហើយម្លោះហើយមានតែទម្លាក់មកជាអ្នកនាងវិញ អ្ហឹមម វាសនាមនុស្សពិតជាមិនទៀងពិតមេន មនុស្សកំពុងតែពេញស្រលាញ់គ្នាសុខៗបែរជាកើតរឿងនាំអោយព្រាត់ប្រាស់អោយទាល់តែបាន ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now