ភាគទី ១៤ : ចឹងយើងជាសង្សារនឹងគ្នាយប់នេះរើឥវ៉ាន់មកដេកក្នុងបន្ទប់បងមក

773 35 0
                                    

" អាយយ៎ ! លោកម្ចាស់ហេតុអីក៏នៅស្រាតបែបនេះទៀត "
ឡរ៉ាខំបើកភ្នែកព្រោះយូហើយនាងគឹតថាប្រហែលជាថេយ៉ុងទាញកន្សែងមករុំស្រួលបួលហើយ តែមានឯណាបែរទៅក៏ឃើញគេឈរទឹមចង្កេះប្រលែងកូនប្រុសគេអោយនាងមើលទាំងមិនខ្មាស់ដដែល ។

" កើតអី ? ប៉ុណ្ណឹងក៏ស្រែកបែកបន្ទប់ដែល "
" លោកម្ចាស់អត់មានអារម្មណ៍ថាខ្មាស់ខ្ញុំទេ ? "
" ខ្មាស់អីមិនយូមិនឆាប់ពស់របស់យើងក៏វារចូលអន្លង់របស់នាងដដែលនឹង រៀនទម្លាប់ជាមួយវាអោយហើយទៅភ័យម្លេះ " ថេយ៉ុងអោយហេតុទៅកាន់នាងក្រមុំឡរ៉ាទុកជាមុន ធ្វើអោយឡរ៉ាព្រឺសម្បុលបាស់រោមឡើងខ្ញាកៗអាពស់វារចូលអន្លង់នឹងន័យជ្រៅណាស់ ។

" លោកម្ចាស់និយាយអី ! គួរអោយស្អប់ "
" ខ្ញុំគ្រាន់តែឡើងមកមើលលោកម្ចាស់តែប៉ុណ្ណោះ បើលោកម្ចាស់មិនបានកើតអីទេខ្ញុំចេញទៅវិញហើយចាស៎ " កំឡុងក្នុងគ្រានេះឡរ៉ាចង់គេចចេញអោយឆ្ងាយពីថេយ៉ុងក៏ព្រោះតែទទួលបានអារម្មណ៍ថាគេកំពុងតែរោគចិត្តដាក់នាងខ្លាំងណាស់ ស្រួលមិនស្រួលវត្ថុបុរាណដែលជាប់លើខ្លួននាងតាំងពីកើតមកត្រូវគេយកបាននៅថ្ងៃនេះនោះឯងប្រសិនបើសុខៗគេកើតអារម្មណ៍រោគចិត្តឡើងនោះ ...។ 

" ឈប់ ! ហើយនាងចង់ទៅណា ? "
" ទៅ-ទៅក្រោមលោកម្ចាស់ "
" មកពាក់ខោអាវអោយយើងសិន "
" មិនបានទេលោកម្ចាស់ សុំអង្វរអោយខ្ញុំទៅៗ " ឡរ៉ាភ័យខ្លួនខ្លាំងណាស់ព្រោះមិនចង់ឃើញអាស្អីគេនោះរបស់គេជាលើកទីពីរទៀតនោះទេ វាអាក្រក់មើលខ្លាំងណាស់ធំហើយមានសរសៃទៀតគ្រាន់តែស្រមៃអូយ៎ព្រឺក្បាលចង់តែដួលសន្លប់ ។ 

" នាងជាអ្នកបម្រើផ្ទាល់ខ្លួនរបស់យើង បញ្ជារយើងត្រូវតែស្តាប់ "
" លោកម្ចាស់ សុំអង្វរ "
" នៅទីលានបាញ់កាំភ្លើងយើងមានកន្លែងព្យួរក៎នាងចង់សាកអត់ ? លែងមានអ្នកព្យូរក៎យូហើយនាងចង់ក្លាយជាអ្នកបន្ទាប់ទេ " ថេយ៉ុងកំពុងតែគម្រាមទៅកាន់ឡរ៉ា យីអីក៏អាក្រក់អាក្រីខ្លាំងសម្បើមម្លេះ ដំបូងក៏គម្រាមអោយឆ្កែចចកសុីលើកនេះក៏គម្រាមចាប់ទៅព្យួរក៎ទៀត លោកម្ចាស់នៃត្រកូសឡូសហ្គេនណូឃោឃៅសម្បើមណាស់ ។

" អារោគចិត្ត " ឡរ៉ាមុខក្រញ៉ូវលួចជេរថេយ៉ុងនៅក្នុងចិត្តហើយក៏ដើរទៅដំណើរប៉ាក់ខ្សើតៗបាំងពៀចៗតម្រង់ទៅទូដាក់ខោអាវរបស់ថេយ៉ុង ។ ថេយ៉ុងកាលបើឃើញដំណើររបស់នាងចម្លែកទើបគេស្រែកអោយនាងឈប់ហើយក៏សួរនាំទៅកាន់នាងដោយក្តីបារម្ភ

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now