ភាគទី ៤៤ : យើងក៏រអើមស្អប់ប៉ូលីសខ្មៅដូចជានាងដូចគ្នា

585 49 6
                                    

ហ្វីលលីពភ្ញាក់ផ្អើលខ្លាំងពេកដែលសុខៗថេយ៉ុងស្រាប់តែមកទះឡរ៉ាមួយកាំផ្លៀង ដោយហេតុទប់អារម្មណ៍មិនបានហ្វីលលីពក៏ច្រឡុំរុញទ្រូងរបស់ថេយ៉ុងបន្តិច ភ្លេចគិតពីឋានៈរបស់ខ្លួនឯងថានាយត្រឹមតែជាកូនចៅចំណែកឯថេយ៉ុងគឺជាចៅហ្វាយ ។ ទង្វើរបែបនោះវារិតតែធ្វើអោយថេយ៉ុងខឹងលើសដើម ហើយក៏ដកកាំភ្លើងភ្ជង់ចំកណ្តាលក្បាលហ្វីលលីពក៏ព្រោះតែភាពថ្លើមធំមិនចេះប្រមាណខ្លួន

" កុំអីលោកម្ចាស់ " ថ្ពាល់របស់នាងកំពុងតែផ្សារឈឺខ្លាំងយ៉ាងណាក៏ដោយក៏នាងច្រានការឈឺចាប់ចោលមួយឡែកហើយក៏ប្រញាប់ចាប់កាំភ្លើងដែលថេយ៉ុងកំពុងតែភ្ជង់ទៅកាន់ហ្វីលលីពទាញមកភ្ជង់ចំកណ្តាលបេះដូងរបស់នាងវិញ ហ្វីលលីពជាមនុស្សល្អជាអ្នកមានគុណរបស់នាង ប្រសិនបើមានទោសចូលបាញ់នាងជំនួសមកចុះទុកជីវិតអោយហ្វីលលីពរស់បន្តទៅ ។

" នាងការពារវា ? " ថេយ៉ុងចោទសួរទៅកាន់នាង
" ហេតុអីចាំបាច់ធ្វើបែបនេះដែល ? " ឡរ៉ាបកត្រឡប់សំនួរវិញ
" សន្តានថោក " ថេយ៉ុងស្រីថាឡរ៉ាម៉ាត់ៗ មួយម៉ាត់ចុកឆ្អល់ដល់ក្រអៅបេះដូង ឡរ៉ាព្យាយាមខាំមាត់ទប់ទឹកភ្នែក គ្រាន់តែហ្វីលលីពជួយព្យាបាលរបួសអោយនាងសោះចាំបាច់អីស្តីថាដៀលសន្តាននាងបែបនេះផងរឺ ? នាងធ្វើអីចាំតែខុសដល់ថ្នាក់នេះផងរឺ ? ហេតុអីក៏អាក្រក់ចំពោះនាងខ្លាំងម្លេះ ? ភ្លេចអស់ហើយតើមេនទេ ពេលវេលាដែលធ្លាប់ល្អធ្លាប់ថ្នមថែធ្លាប់ស្រលាញ់នាងនោះ ?

" ..... " ឡរ៉ាស្ងាត់លែងតប មនុស្សគេស្អប់ហើយទោះព្យាយាមនិយាយយ៉ាងណាក៏គេនៅតែស្អប់នៅតែមើលយើងក្នុងផ្លូវអាក្រក់ ការស្ងាត់របស់នាងគឺនាងកំពុងតែកាត់ចិត្ត នាងហើយនឹងថេយ៉ុងគឺអស់និស្ស័យហើយ ។ រងចាំថ្ងៃមួយដែលនាងគេចផុតក្នុងជាតិនេះគឺនាងលែងវិលត្រឡប់អោយថេយ៉ុងបានឃើញមុខរបស់នាងទៀតហើយ

" សន្តាននាងថោកជាងស្រីពេស្យាទៀត " ថេយ៉ុងដៀលបន្ថែមក៏ព្រោះតែឃើញនាងស្ងាត់មិនតបត៎ជាមួយនឹងគេ មុននោះគេក៏ក្តៅជាងភ្លើងទៅហើយ នៅពេលដែលនាងមិនតបគ្មានប្រតិកម្មគេរិតតែក្តៅខ្លាំងរាប់រយពាន់មុឺនសែនលានដងទៅទៀត ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now