ភាគទី ៥១ : កម្មបានតាមស្នងមនុស្សអាក្រក់បណ្តើរៗហើយ

571 27 0
                                    

" ទៅប៉ុស្តិ៍ប៉ូលីស ! ខ្ញុំទៅប្តឹងថេយ៉ុងឡូសហ្គេនណូ " ឡរ៉ានិយាយចប់ហើយហ្វីលលីពក៏ស្រាប់តែភ្ញាក់ផ្អើល ស្លាប់ហើយ ! នាងអីក៏មានចិត្តក្តៅជាងពីរងើកភ្លើងខ្លាំងម្លេះ ? ទើបតែភ្ញាក់ដឹងខ្លួនគេចផុតពីការស្លាប់មិនបានប៉ុន្មានផងក៏ចង់ចូលទៅរកតំបន់គ្រោះថ្នាក់ទៀតហើយ ស្ងប់ចិត្តសិនមិនល្អទេហ្អេស៎ ? គ្រប់យ៉ាងសុទ្ធតែត្រូវដោះស្រាយតាមសន្តិវិធី តែរហន់ក៎ខ្លាំងពេកកិច្ចការធំអាចនឹងត្រូវខូច ។

" ពេលនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ មិនស្រួលចៅហ្វាយកំពុងតែពង្រាយកូនចៅតាមរកអ្នកនាងផងក៏មិនដឹង " ហ្វីលលីពក៏កំពុងតែបុកពោះដូចគ្នាដែលព្រោះមិនដឹងថាអស់ពីកន្លែងនេះទៅគួរតែទៅលាក់ខ្លួននៅទីណាបន្តទៀត ចង់លេងជាមួយថេយ៉ុងឡូសហ្គេនណូត្រូវតែមានភាពឈ្លាសវ័យខ្លាំងណាស់ តែហ៊ានប្រហែសក្នុងរយះពេលមួយនាទីថេយ៉ុងអាចរកឃើញបានដោយងាយស្រួល ។ ណាមួយហ្វីលក៏មិនទុកចិត្តប៉ុស្តិ៍ប៉ូលីសដូចគ្នាដែល ចៅហ្វាយគេមានឥទ្ធិពលធំយ៉ាងណាគឺគេដឹងច្បាស់ មិនស្រួលក្នុងប៉ុស្តិ៍ប៉ូលីសមានគិញសម្ងាត់របស់ចៅហ្វាយគេផង អ្នកមានអំណាចគេប្រើលុយដើម្បីអង្គុយលើច្បាប់ យុត្តិ៍ធម៌គ្មានឡើយចំពោះមនុស្សស្លូតត្រង់ ។

" មកពីបែបនោះហើយទើបខ្ញុំចង់ទៅប្តឹងអោយឆាប់ចប់រឿង ទុកអោយប៉ូលីសចាប់គេឃុំទុក យើងនឹងមានសុវត្ថិភាព " ឃុំខ្លួនត្រឹមរយះពេល២៤ម៉ោងឡរ៉ាក៏មានសង្ឃឹមថាអាចរត់រួចដែល មហិច្ចតារបស់គេធំខ្លាំងក្នុងទឹកដីកូរ៉េ អញ្ចឹងនាងក៏ត្រូវតែចាកចេញពីកូរ៉េទៅរស់នៅឯលោកខាងលិចវិញ មិនជឿសោះឡើយថាពិភពលោកធំយ៉ាងនេះមិនអាចគេចពីថេយ៉ុងឡូសហ្គនណូផុត ។

" ចេញក្រៅដូចយកអន្ទាក់មកទាក់ក៎ " ហ្វីលលីពបន្ត
" មិនអាចឡើយ ! ខ្ញុំជាប៉ូលីស ខ្ញុំមានជំនឿចិត្ត "
" មិនមានផស្តុងតាងផងរឿងអីដែលចាត់ការចៅហ្វាយបាន "
" អ្នកណាថា មុននឹងសម្រេចថាធ្វើអ្វីមួយ គឺខ្ញុំច្បាស់លាស់ណាស់ " ឡរ៉ានិយាយរួចហើយក៏ស្រាយបង់រុំរបួសនៅលើដៃខាងឆ្វេងរបស់នាងចេញ បង្ហាញនូវហ្លាស់មួយដែលនាងតែងលាក់បង្កប់ ដែលក្នុងនោះបានចងក្រងទុកនូវឯកសារបទល្មើសជាច្រើនដែលថេយ៉ុងឡូសហ្គេនណូធ្លាប់បានប្រព្រិត្ត ... គូបផ្សុំទាំងរបួសនៅលើកាយរបស់ឡរ៉ាផងវាសមល្មមហើយដែលអាចលើកទៅចោទប្តឹងគេបាន ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now