ភាគទី ២៥ : ចង្រៃយ៎ ! តាមនាងអោយជាប់ហាមអោយរបូត

575 30 0
                                    

ឡរ៉ាបានតែត្រឹមញញិមហើយក៏ងើយទៅថើបបបូរមាត់របស់ថេយ៉ុងស្រាលៗជាការបន្លប់ ថេយ៉ុងឆ្លាត ឆ្លាតដល់ថ្នាក់នាងតាមគេលែងទាន់សម្លឹងមិនធ្លុះពីគំនិតនឹងចិត្តរបស់ថេយ៉ុងនោះឡើយ ។ ក្រសែរភ្នែកនឹងបបូរមាត់ដែលកំពុងរក្សាស្នាមញញឹមមកកាន់នាងវាប្រៀបដូចជាថ្នាំពុលដែលកំពុងបញ្ច្រកនាងជារៀងរាល់ថ្ងៃបន្តិចម្តងៗរងចាំថ្ងៃថ្នាំពុលបញ្ចេញសារជាតិពុលរបស់វាយ៉ាងមិចក៏មិនដឹងនោះទេ ?!?

   " ប្រាប់បងមក ! ហេតុអីក៏អូនមកទីនេះ ? "
   " ហេតុអីក៏ចង់មកកន្លែងបែបនេះ ? អូនមកសើុបអី ? "
ហៃយ៉ា ! បេះដូងរបស់ឡរ៉ាធ្លាក់ក្តុកដល់ដីតែម្តង សើុប ? គេជាអ្នកនិយាយពាក្យសើុបរឺ ? គេកំពុងតែធ្វើអោយនាងស្រៀវព្រឺឆ្អឹងខ្នងដូចឃើញមច្ចុរាជកណ្តាលមុខម្តងទៀតហើយ

   " សើុប ? បងមានន័យថាមិច "
   " អុ៎ះបងច្រឡុំទេ កុំយកដាក់ក្នុងចិត្តអី បងចង់មានន័យថាអូនចង់ដឹងរឿងអីមេនទេទើបបាបជាមកដល់ទីនេះ ? " គេបានកែសំនួរហើយតែនាងក៏នៅតែមានចិត្តភ័យព្រួយដដែល មានអារម្មណ៍ថាគេកំពុងតែស្រាយសមាសសភាពរបស់នាងបន្តិចម្តងៗយ៉ាងមិចក៏មិនដឹង ?

   " មានរឿងអីដែលអូនចង់ដឹងទៀតទៅក្រៅពីបងនោះ "
   " អូនគ្រាន់តែចង់ដឹងថាមនុស្សដែលអូនស្រលាញ់ធ្វើការងារបែបណា ប្រថុយបែបណាតែប៉ុណ្ណោះ បងខឹងអូនមេនទេថេយ៍ដែលអូនមករំខានកន្លែងរបស់បង ? បើបងខឹងអោយអូនសំទោសផង បងដាស់ទោសអូនក៏បានដែល " ឡរ៉ាស្ម័គ្រនិយាយហើយក៏រីករាយក្នុងការទទួល ជនបង្កប់ប្រៀបបីដូចជាតួសំដែងម្នាក់ ដើម្បីអោយសាច់រឿងចេញមកបានល្អដូចជាជីវិតពិតនាងក៏ត្រូវតែហ៊ានលះបង់ ...។

   " ក្មេងឆ្កួត ! អ្នកណាថាដាក់ទោសអូន " ថេយ៉ុង
   " ចៅហ្វាយ " សុខៗហ្វីលលីពក៏ស្រាប់តែដើរចូលមក
   " ឯងមានការអីហ្វីល ? "
   " មានប៉ូលីសក៏សុំជួបចៅហ្វាយ "
   " ពួកអត់ការងារអស់នេះមករកកន្លែងស្លាប់ទៀតហើយ " ថេយ៉ុងសង្កៀរធ្មេញលឺពាក្យថាប៉ូលីសគឺស្អប់ដល់ឆ្អឹងតែម្តង ព្រោះតែប៉ូលីសនេះហើយទើបធ្វើអោយគេខ្វះភាពកក់ក្តៅដល់ឥឡូវនេះ ។ ថេយ៉ុងខាំធ្មេញលាន់សូរតែក្រតៗហើយបន្ទាប់មកក៏ងើបគូទចេញពីកៅអីនឹងដើរចេញទៅខាងក្រៅដើម្បីទៅទទួលស្វាគមន៍ប៉ូលីស !

♛ កំណាន់ចិត្តបងធំ ♛Tempat cerita menjadi hidup. Temukan sekarang