នៅក្នុងក្លឹបដល់ល្បីឈ្មោះមួយកន្លែងដែលតែងតែ មានអ្នកចេញចូលទៅផឹកសុីសប្បាយស្ទើរតែរាល់ថ្ងៃ ហើយក៏ក្មេងប្រុសម្នាក់ដែលបានធ្វើការនៅទីនោះនឹងគ្មាននរណាទេក្រៅពី គីម ថេយ៉ុង ក្មេងប្រុសអាយុវ័យ 19 ឆ្នាំប៉ុន្តែមានរឿងជាច្រើនដែលគ្មានអ្នកណាដឹងពីគេមនុស្សគ្រប់គ្នាអាចនឹងគិតថាគេត្រឹមតែជាក្មេងម្នាក់ដែរស្រលាញ់ស្លូតបូតម្នាក់ងើយពូកែឆាប់ភ័យខ្លាចមិនហ៊ានតដៃជាមួយនឹងនរណាតែគ្មានអ្នកណាបានដឹងទេថាចរឹកពិតនៅខាងក្នុងរបស់គេវាមិនមែនដូចជាដែលមនុស្សទាំងគ្រប់គ្នាបានឃើញ
< ថេយ៍! > មនុស្សស្រីពីរនាក់បានដើរមករក ថេយ៉ុង ដែលកំពុងជូតសម្អាតតុនោះពួកនាងក៏ជាអ្នកធ្វើការនៅក្នុងក្លឹបនេះដូចគ្នា
< ពួកបងមានការអ្វីមែនទេ? > ថេយ៉ុង ងាកទៅមើលមុខពួកនាង
< ពេលធ្វើការរួចហើយ ឯងចេញទៅមន្ទីរពេទ្យមើលម៉ាក់ឯងបន្តទៀតឬ? > ម៉ារីន សួរព្រោះតែម៉ាក់របស់ ថេយ៉ុង គាត់ឈឺហើយរាល់ថ្ងៃនេះក៏កំពុងតែសម្រាកនៅមន្ទីរពេទ្យ
< បាទ > ថេយ៉ុង
< អ្ហឹម! ប្រញាប់ធ្វើការអោយលឿនៗទៅហើយកុំសូវនៅខាងក្រៅពេកប្រយ័ត្នអាបងធំអស់នោះមកទៀត > ម៉ារីន និយាយប្រាប់មកពីក្លឹបនេះមិនថាពេលថ្ងៃក៏ពេលយប់ឡើយគឺបើក24 ម៉ោងដូច្នេះហើយតែងតែ មានពពួកអ្នកមានឬបងធំអីមកទីនេះនឹងមានការឈ្លោះប្រកែកវៃគ្នាជាញឹកញាប់
ប៉ុន្តែពេលខ្លះពួកគេចង់បាន ថេយ៉ុង អោយទៅបម្រើពួកគេតែអ្នកនៅធ្វើការក្នុងក្លឹបនេះក៏ជួយរហូតដោយ សារតែពួកគេអាណិតរាងតូចមកពីឃើញគេជាមនុស្សដែលស្លូតបូតហើយពូកែខ្លាចមិនហ៊ាន.តដៃជាមួយ នឹងនរណា
< ពិតមែនហើយ ថេយ៉ុង កុំពូកែខ្លាចពេកណា៎ឯងត្រូវតែចេះរឹងមាំរៀនការពារខ្លួនទើបគ្មាននរណាអាចហ៊ានធ្វើបាបឯងបាន > លីណា
< ពួកបងអាចនឹងគិតថាខ្ញុំជាមនុស្សកំសាកក៏បានតែខ្ញុំមិនហ៊ានជាពួកគេឡើយខ្ញុំខ្លាច > ថេយ៉ុង ស្រដី ប្រាប់ទាំងឈរអោនមុខចុះ
< អា៎ៗ! មិនអីទេពួកបងយល់ > ម៉ារីន ដាក់ដៃលើស្មា ថេយ៉ុង ដោយមានចិត្តអាណិតគេជាខ្លាំងតែនាងមិនអាចជួយអ្វីគេបាន
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
