ភាគទី28 : ដឹងខ្លួនល្អហើយថាខ្ញុំមិនចង់នៅជិតលោក

7.7K 363 0
                                        

@Next Day ~~~~~~

នេះមិនមែនជាពេលព្រឹកឡើយតែជិតថ្ងៃត្រង់ទៅហើយដោយសារតែពន្លឺព្រះអាទិត្យកំពុងរះនោះបានជះចូលមកប៉ះលើមុខរបស់ ជុងហ្គុក ធ្វើអោយនាយចាប់ផ្តើមបើកភ្នែកសន្សឹមៗ

< ហឹ្ហម! ព្រឹកហើយហ្ហេស? > ជុងហ្គុក ងើបអង្គុយទាំងខ្ទប់ក្បាលខ្លួនឯងសម្លឹងមើលជុំវិញខ្លួនទើបចាប់អាម្មណ៍ថាខ្លួនឯងកំពុងតែនៅក្នុងផ្ទះ

< នេះអ្នកណាយកយើងចូលមក? ឬមួយក៏ជា
ថេយ៉ុង ?? > ជុងហ្គុក និយាយព្រោះកាលពីយប់ មិញនាយបាននៅលត់ជង្គង់នៅខាងក្រៅមិនបានទៅណាពិតមែន តែយប់កាន់តែជ្រៅធ្វើអោយកាន់តែត្រជាក់ទើបនាយទ្រាំទ្រមិនបានក៏ដួលសន្លប់ហើយលេងចាំអីទៀត ប៉ុន្តែពេលដឹងខ្លួនវិញក៏បានឃើញខ្លួននៅក្នុងផ្ទះកំពុងតែដេកនៅលើសាឡុងបើ ថេយ៉ុង មិនមែនជាអ្នកយកខ្លួនចូលមកអញ្ចឹងតើជាអ្នកណា?

< លោកពូដឹងខ្លួនហើយឬ ?? > សម្លេងក្មេងស្រីម្នាក់និយាយឡើង ជុងហ្គុក លឺហើយងាកទៅមើលឃើញ ថានាងជាកូនស្រីរបស់ខ្លួន

< បាទ តើអ្នកណាជាអ្នកយកពូចូលមកខាងក្នុង? > ជុងហ្គុក សួរតែក្នុងចិត្រក៏រៀងអន់ចិត្តខ្លះដូចគ្នានៅ ពេលលឺកូនស្រីខ្លួនហៅនាយថាពូបែបនេះ

< ប៉ាជាអ្នកយកលោកពូចូលមក > វ៉ុនជុង

< ពិតមែនហ្ហេស? > ជុងហ្គុក សួរបញ្ជាក់នាយស្មានតែគេចិត្តដាច់ទុកអោយនាយដេកសន្លប់នៅខាងក្រៅដល់ស្លាប់ហើយតើ បើអ៊ីចឹងនាយក៏អាចមានសង្ឃឹមធ្វើអោយគេចិត្តទន់លើកលេងអោយនាយបានហើយព្រោះយ៉ាងណាគេក៏នៅតែបារម្ភពីខ្លួន

< បាទ ប៉ាប្រាប់ថាកុហកជាក្មេងមិនល្អអញ្ចឹងហើយអូនអត់កុហកនោះទេ > វ៉ុនជុង និយាយធ្វើអោយ ជុងហ្គុក លឺហើយញញឹមទាំងសម្លឹងមើលមុខគេ ព្រោះតែមុខមាត់គេដូចខ្លួនខ្លាំងណាស់

< ចុះប៉ាថេយរបស់ពួកក្មួយទៅណាហើយ? >
ជុងហ្គុក

< ប៉ាហ៎គាត់ទៅលក់នំបាត់ហើយ > លូណា

< លក់នំ? > ជុងហ្គុក

< ចាស លោកពូ > លូណា

< រាល់ថ្ងៃពេលប៉ារបស់ពួកក្មួយទៅលក់នំបាត់តើពួកក្មួយនៅជាមួយនឹងអ្នកណា ?? > ជុងហ្គុក

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now