ក្រោយពេលដឹងថា អ៊ែលឡា បាត់ខ្លួនគ្រប់គ្នាប្រញាប់ដើរតាមរកនាងពេញមន្ទីរពេទ្យចំណែកឯ ជុងហ្គុក ប្រជុំរួចនាយបានមកមន្ទីរពេទ្យវិញឃើញ យូរីដើរចេញមកពីក្នុងបន្ទប់សម្រាករបស់កូនស្រី
< យ៉ាងមិចហើយ រកឃើញ អ៊ែលឡា ឬនៅ? > ជុងហ្គុក
< ក៏ឃើញមិនចឹង? បើសិនជារកឃើញនាងប្រាកដ ជានៅត្រង់នេះហើយ > យូរី
< យូរី បងមិនចង់ឈ្លោះប្រកែកគ្នាឡើយកុំមកនិយាយធ្វើអោយមានរឿងតើបានទេ? > ជុងហ្គក
< គិតថាអូនចង់ណាស់ទៅឬ មិនមែនដោយសារបងទេ? បើសិនជាបងមិននិយាយកាន់ជើងប្រពន្ធចុងបងធ្វើអោយកូនលឺក៏នាងមិនរត់ចេញបែបនេះដែរ!!! > យូរី ស្រែកដាក់ ជុងហ្គុក
< បើអូនគ្មានចេតនាចង់និយាយអោយនាងលឺក៏នាងមិនដឹងរឿងដូចគ្នា > ជុងហ្គុក
< ហេតុអីបងខ្លាចឬ? ខ្លាចថាកូនស្អប់បង ?? > យូរី
< មិនមែនទេ! ព្រោះទង្វើដែលបងធ្វើនាងស្អប់បងវាក៏ត្រូវ តែមកពីបងខ្លាចថាធ្វើអោយកូនដឹងលឺរឿងបែបនោះហើយនាងនឹងត្រូវគិតច្រើនអន់ចិត្តដូចជាពេល នេះ > ជុងហ្គុក
< កូនមិនបានស្អប់ប៉ាៗឡើយ > សម្លេងរបស់
អ៊ែលឡា បានេបន្លឺឡើងធ្វើអោយ ជុងហ្គុក នឹង យូរី លឺហើយពួកគេប្រញាប់ងាកទៅមើលឃើញកូនស្រីកំពុងឈរកាន់ដៃម៉ែដោះ
< អ៊ែលឡា កូនបាត់ទៅណាដឹងថាប៉ាបារម្ភពីកូនប៉ុណ្ណាទេ > ជុងហ្គុក បន្ទន់ជង្គង់និយាយសួរទៅកូនស្រីទាំងដៃកំពុងអោបនាងយ៉ាងណែន
< គឺអ្នកនាងតូចបានចេញទៅអង្គុយលេងក្នុងសួន ច្បារនៅខានមុខមន្ទីរពេទ្យណាអ្នកប្រុស > ម៉ែដោះ និយាយប្រាប់តែពេលគាត់ទៅដល់គឺឃើញបានតែនាងអង្គុយលេងម្នាក់ឯងមិនបានឃើញ ថេយ៉ុង នៅជាមួយនាងឡើយ
< លើកក្រោយហាមធ្វើបែបនេះទៀតណា៎ > ជុងហ្គុក
< កូនដឹងហើយ > អ៊ែលឡា អោប.កប៉ារបស់នាងជាប់នៅពេលនាយលើកពរនាងដើរចូលក្នុងបន្ទប់សម្រាកវិញហើយដាក់អោយនាងអង្គុយនៅលើគ្រែអ្នកជំងឺ
< អ៊ែលឡា > ជុងហ្គុក អង្គុយចុះលើកៅអីហើយកាន់ដៃកូនស្រី
< ចាស ប៉ាៗ > អ៊ែលឡា
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
