ភាគទី16 : លេងបាននៅជាមួយគ្នាតែពីរនាក់ទៀត

4.7K 288 0
                                        

ការអាហារជុំគ្នាក៏បានបញ្ចប់ហើយនាំគ្នាត្រឡប់ទៅ វិញរៀងខ្លួន ជុងហ្គុក នឹង ថេយ៉ុង ក៏ដូចគ្នានៅតាមផ្លូវត្រឡប់ទៅសណ្ឋាគារវិញនោះក្នុងឡានមានសភាពស្ងៀមស្ងាត់គ្មាននរណានិយាយអ្វីឡើយរាងតូចចេះ តែលួចងាកសម្លឹងមើល ជុងហ្គុក រហូតតែនាយធ្វើមិនខ្វល់គិតតែពីអង្គុយអោនចុចទូរស័ព្ទ

< ជុង! > ក្រោយពេលធ្វើចរឹកខ្លាំងអស់ជាច្រើនម៉ោងធ្វើអោយ ថេយ៉ុង ទ្រាំទៀតលេងបានក៏ដាច់ចិត្តហៅនាយគេមិនចេះនៅឡើយពេលដែលនាយធ្វើជាខ្វល់ ខ្វាយពីខ្លួនសោះអញ្ចឹង

< ជុងហ្គុក! > ថេយ៉ុង ហៅនាយម្ដងទៀតព្រោះតែនាយមិនឆ្លើយតបខ្លួន

< យ៉ាងមិច? > ជុងហ្គុក តបតែមិនព្រមមើលមុខ
គេឡើយ

< បងខឹងអូនហ្ហេស៎? > ថេយ៉ុង ខិតមកជិត ជុងហ្គុក ដាក់ដៃលើភ្លៅនាយងើយមុខតាមសម្លឹងមើលនាយដែលព្យាយាមគេចមុខពីគេនោះ

< អត់ទេ! > ជុងហ្គុក

< មិនជឿ > ថេយ៉ុង

< មិនជឿក៏អត់ទៅវាជារឿងរបស់អូន > ជុងហ្គុក

< អូនដឹងណាថាបងខឹង អូនសូមទោស > ថេយ៉ុង និយាយហើយទាញទូរស័ព្ទពីដៃ ជុងហ្គុក ទុកនៅម្ខាងហើយងើបឡើងទៅអង្គុយលើភ្លៅនាយទាំងលើកដៃអោបកនាយជាប់

< ទៅអង្គុយកន្លែងអូនវិញ > ជុងហ្គុក

< អត់! > ថេយ៉ុង

< ថេយ៍ > ជុងហ្គុក

< នេះអូនខំតាមលួងបងមុនណា៎ហើយបងនៅមិនទាន់បាត់ខឹងអូនទៀតឬ? > ថេយ៉ុង

< អូនធ្វើអីខ្លះគួរតែដឹងហើយបែបហ្នឹងតើគួរអោយបងខឹងឬអត់? > ជុងហ្គុក

< អូនដឹងថាបងប្រច័ណ្ឌអូនគ្រាន់តែនិយាយហើយចាប់ដៃគេធម្មតាតើមិនបានធ្វើអីលើសនឹងឯណា? > ថេយ៉ុង

< ប៉ុន្តែអូនបានប្រាប់គេថាអូនត្រឹមតែជាអ្នកជួយធ្វើ ការងារអោយបងហើយថែមទាំងប្រាប់ថាអូនគ្មានអ្នក ណាទៀត? > គិតនឹកឃើញដល់រឿងមុននេះហើយធ្វើអោយនាយក្ដៅក្រហាយតែម្ដង

< បងជាមនុស្សដែលមានមុខមាត់ក្នុងសង្គមគ្រប់គ្នាសុទ្ធតែដឹងលឺថាបងមានប្រពន្ធរួចទៅហើយពួកគេស្គាល់តែប្រពន្ធបងទេ បងចង់អោយអូននិយាយ ប្រាប់គេថាយ៉ាងមិចប្រាប់គេថាអូនជាមនុស្សកំណាន់លួចលាក់របស់បងឬ? > ថេយ៉ុង

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Donde viven las historias. Descúbrelo ahora