ភាគទី18 : សូមទោសមកពីបងខ្នាញ់ពេក

4.9K 287 0
                                        

@Next Day ~~~~~~

ច្រើនថ្ងៃកន្លងផុតទៅហើយ អ៊ែឡា ក៏បានដឹងខ្លួន ជុងហ្គុក នឹង យូរី តែងតែមកមន្ទីរពេទ្យមើលនាងរាល់ថ្ងៃព្រោះតែនាងនៅមិនទាន់អាចចេញត្រឡប់ ទៅផ្ទះបាននៅឡើយទេ

< ប៉ាៗ > អ៊ែលឡា កំពុងតែប្រលែងលេងជាមួយនឹងដោះម៉ែនោះស្រាប់តែញញឹមទាំងសប្បាយចិត្តពេលឃើញប៉ារបស់នាងបើកទ្វាដើរចូលមក

< យ៉ាងមិចហើយ កូននៅឈឺកន្លែងណាទៀតទេហឹ្ហម? > ជុងហ្គុក ដើរទៅឈរជិតកូនស្រីដែលកំពុងអង្គុយនៅលើគ្រែអ្នកជំងឺ យូរី ក៏ដើរចូលមកតាម ក្រោយ

< កូននៅឈឺត្រង់ក្បាល > អ៊ែលឡា

< មុខធ្វើមុខបែបនេះអីបន្តិចទៀតនឹងលេងហើយ > ជុងហ្គុក និយាយពេលឃើញ អ៊ែលឡា ពេបមាត់
រកយំ

< ពិតមែនឬប៉ាៗ វានឹងមិននៅឈឺរហូតទេមែន ទេ ?? > អ៊ែលឡា

< ត្រូវហើយ កូនញាំអីរួចហើយឬនៅ? > ជុងហ្គុក

< ម៉ែដោះអោយកូនញាំបបរនឹងលេបថ្នាំរួចហើយ > អ៊ែលឡា

< ល្អណាស់កូនប៉ា > ជុងហ្គុក

< តែប៉ាៗត្រូវសន្យាជាមួយនឹងកូនបានទេថាពេលកូនចេញពីមន្ទីរពេទ្យពេលណាប៉ាៗនឹងជូនកូនទៅដើរ លេង > អ៊ែលឡា ងើយមើលមុខ ជុងហ្គុក ធ្វើភ្នែក
ម៉កៗដាក់នាយ

< ប្រាកដជាបាន > ជុងហ្គុក

< ប៉ាសន្យាហើយណា > អ៊ែលឡា

< បាទ > ជុងហ្គុក ញញឹមហើយអោនថើបសក់កូនស្រីមុននឹងអង្អែលក្បាលនាងថ្នមៗ

យូរី អង្គុយលើសាឡុងសម្លឹងមើលទៅប៉ាកូនគេ
ប្រលែងលេងជាមួយគ្នាទាំងមិនមាត់អ្វី អ៊ែលឡានាងស្រលាញ់ ជុងហ្គុក ខ្លាំងណាស់តែបើសិនថ្ងៃមួយនាងបានដឹងថានាយមិនមែនជាប៉ារបស់នាងតើនាងនឹងមានអាម្មណ៍យ៉ាងមិច?ចំណែកឯ ជុងហ្គុក ដូចគ្នានាយក៏ស្រលាញ់ អ៊ែលឡា ខ្លាំងណាស់ដែរចុះបើគ្រប់យ៉ាងត្រូវបើកបង្ហាញនោះ ទេ!! នាងមិនអាចអោយរឿងនឹងកើតឡើងបានឡើយ

< អ៊ែលឡា ហា៎ប៉ាដល់ម៉ោងធ្វើទៅការហើយណា៎ > ជុងហ្គុក និយាយប្រាប់ទៅ អ៊ែលឡា ក្រោយពេលនៅលេងជាមួយនាងបានមួយសន្ទះ

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now