ភាគទី14 : យើងមិនព្រមចាញ់ឯងឡើយ!

5.1K 330 0
                                        

@Next Day ~~~~~~

ជុងហ្គុក នឹង ថេយ៉ុង បានចុះទៅតាមខេត្តជាមួយគ្នានាយក៏បានប្រាប់ យូរី ដូចគ្នាតែនាងមិនបានថាអ្វីព្រោះគិតថានាយទៅធ្វើការពិតមែនមួយទៀតនាងគិតថា ជុងហ្គុក ចុះទៅតាមខេត្តបែបហ្នឹងវាជាឱកាសដែលនាងងាយស្រួលអាចធ្វើបាបរាងតូចបាន

< ចៅហ្វាយស្រី > ម៉ារីន ដើរចេញមកពីក្នុងក្លិបហៅ យូរី ពេលឃើញនាងដើរចូលមកដល់មាត់ទ្វាជាមួយ នឹងមិត្តភក្តិនាងពីរនាក់ទៀត

< ថេយ៉ុង វាទៅទីនេះទេ ?? > យូរី

< គេ...គេមិនបាននៅទីនេះឡើយ > ម៉ារីន

< នាងកុហក់! > យូរី ស្រែកឡើងសន្លក់មុខ ម៉ារីន

< ខ្ញុំនិយាយពិតមែនចៅហ្វាយស្រី ថេយ៉ុង គេមិន បានមកធ្វើការតាំងម្សិលមិញម្ល៉េះ > ម៉ារីន

< ថាមិច! មិនបានមកធ្វើការចឹងហ្ហេស? > យូរីជ្រួលចិញ្ចើមចូលគ្នានៅពេលលឺបែបនេះ ជុងហ្គុក ទើបតែចុះទៅតាមខេត្តចំណែក ថេយ៉ុង ក៏មិនបានមកធ្វើការទៀតឬមួយក៏ពួកគេកំពុងតែនៅជាមួយគ្នា? ទេមិនអាចនោះទេ!!!

< ចាស ពិតមែនហើយ > ម៉ារីន

< ចុះនាងដឹងទេថាអាក្មេងនោះវានៅឯណា? > មិត្តភក្តិរបស់ យូរី សួរទៅ ម៉ារីន

< ខ្ញុំមិនដឹងឡើយព្រោះកាលពីមុនគេនៅផ្ទះជួលតែពេលនេះគេបានរើចេញទៅនៅផ្ទះថ្មីបាត់ហើយព្រោះគេទើបតែនឹងទិញ > ម៉ារីន

< ទើបនឹងទិញ? ឬមួយផ្ទះដែលវារើទៅនោះជាផ្ទះដែលប្ដីឯងទិញអោយវា យូរី? > មិត្តភក្តិ យូរី
ខ្សិបសួរនាងតែវាដូចជាសាំងចាក់លើភ្លើងអោយកាន់តែឆេះអញ្ចឹង

< មិនពិត!! ហើយនាងដឹងទេថាផ្ទះដែលវារើទៅនោះនៅឯណា? > យូរី ងាកទៅសួរ ម៉ារីន ទាំងក្ដាប់ដៃតែ
ខំប្រឹងសម្រួលអាម្មណ៍កុំអោយខ្លួនធ្វើអ្វីផ្ដេសផ្ដាស

< ខ្ញុំមិនដឹងនោះទេព្រោះគេមិនដែលប្រាប់ > ម៉ារីនតបទាំងអោនមុខចុះ

< កុំអោយយើងដឹងថានាងជួយលាក់វាអោយសោះបើមិនចឹងទេនាងនឹងលេងបាននៅឃើញពន្លឺថ្ងៃទៀតមិនខាន > យូរី អោនខ្សិបក្បែរត្រចៀក ម៉ារីនទាំងភ្នែកសន្លក់មុខនាងរួចហើយទើបដើរចេញទៅ

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now