ថេយ៉ុង ឈរសម្លឹងមើលមុខម៉ាក់របស់គេទាំងមិនមាត់អ្វីព្រោះគេដឹងថាខ្លួនឯងខុសហើយខុសខ្លាំងទៀតផង ពីមុនគេគិតតែពីចង់ឈ្នះចង់អោយអ្នកដែលធ្វើបាបគេស្គាល់ការឈឺចាប់ដូចគេខ្លះតែគេភ្លេចគិតពីអារម្មណ៍ម៉ាក់របស់គេថាគាត់នឹងត្រូវខកចិត្តជា មួយនឹងទង្វើដែលគេបានធ្វើនោះយ៉ាងណាទេ
< ម៉ាក់.... > ថេយ៉ុង
< ម៉ាក់គ្រាន់តែមិនចង់អោយកូនត្រូវឈឺណាថេយ៍ ម៉ាក់មិនដឹងថាគេផ្ដល់ក្ដីស្រលាញ់នឹងក្ដីសុខអោយកូនច្រើនខ្លាំងប៉ុណ្ណាឡើយតែកូនត្រូវចាំថាទោះបីជាយ៉ាងណាគេក៏មិនចោលប្រពន្ធរបស់គេដែលមាន ឈ្មោះពេញស្និទ្ធមនុស្សគ្រប់គ្នាសុទ្ធតែបានដឹងលឺនោះដែរ > អ្នកជាម្ដាយគាត់និយាយប្រាប់ ថេយ៉ុងទាំងអោបកូនប្រុសព្រោះតែឃើញគេយំខ្លាំងពេក
< កូនសូមទោសម៉ាក់ កូនគ្រាន់តែចង់អោយមនុស្សដែលធ្លាប់ធ្វើបាបកូនអោយគេស្គាល់អាម្មណ៍មួយនោះថាវាយ៉ាងមិច ប៉ុន្តែកូនមិនគិតថាខ្លួនឯងទៅស្រលាញ់មនុស្សដែលកូនកំពុងតែអូសទាញគេអោយចូលមកពាក់ព័ន្ធនោះឡើយ > ថេយ៉ុង
< ម៉ាក់យល់ពីអារម្មណ៍កូនម៉ាក់ក៏មិនបានស្ដីបន្ទោសកូនអីដែរ តែកូនប្រាកដជាដឹងហើយមែនទេថាវាអាចនឹងមានរឿងអីកើតឡើង? > ថេយ៉ុង បានលឺហើយ មិនមាត់អ្វីសង្ងំយំអោបអ្នកជាម្ដាយព្រោះគេខ្លួនឯងក៏ដឹងថាទង្វើដែលគេធ្លាប់ធ្វើទាំង ប៉ុន្មានប្រហែលបន្តិច ទៀតវាអាចរត់មករកគេវិញក៏ថាបានដែរ។
ក្រោយពីអង្គុយយំអស់ចិត្តហើមភ្នែកហើយ ថេយ៉ុង បានឡើងទៅបន្ទប់ទាំងគ្មានកម្លាំងក្នុងខ្លួនសូម្បីតែបន្តិចព្រោះតាំងពីព្រឹកមកគេនៅមិនទាន់បានញាំអីនៅឡើយទេឯអ្នកជាម្ដាយវិញពេលឃើញកូនរបស់គាត់ក្លាយទៅជាបែបនេះ ធ្វើអោយគាត់មានអាម្មណ៍ថាខ្លួនឯងខុសដូចគ្នាព្រោះបើគាត់មិននិយាយរឿងនោះទេ ថេយ៉ុង ក៏មិនក្លាយទៅជាអញ្ចឹង។
@ពេលល្ងាច //
ពេលល្ងាចក្រោយពេលគេងលក់អស់ជាច្រើនម៉ោង ថេយ៉ុង បានភ្ញាក់វិញទាំងឈឺក្បាលយ៉ាងខ្លាំងតែប្រហែលអាចមកពីគេយំច្រើនពេកទើបវាបែបហ្នឹង រាងតូចងើបដើរចុះមកខាងក្រោមដើម្បីរកទឹកផឹកតែក៏ជួបនឹងម៉ាក់របស់គេដែលដើរចេញមកពីក្នុងផ្ទះបាយ
KAMU SEDANG MEMBACA
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
Fiksi Umumដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
