ភាគទី12 : សមចិត្ត...

6.4K 345 0
                                        

@ព្រឹកថ្ងៃថ្មី //

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់រាងតូច ថេយ៉ុង ដេកនៅលើគ្រែតែម្នាក់ឯងទាំងមានតែភួយបណ្ដប់ត្រឹមទ្រូងប៉ុណ្ណោះ ចំណែកឯនៅលើដងខ្លួនវិញសុទ្ធ តែស្នាមស្នេហ៍ក្រហមដុំៗតូចៗពាសពេញលើខ្លួនរបស់គេមិនដឹងថាយប់មិញស្មាលណាទើបឈប់នោះទេ!

< អួយ!!! > ថេយ៉ុង បើកភ្នែកភ្លាមក៏ត្រូវស្រែកថ្ងូរទាំងឈឺចាប់នៅត្រង់កន្លែងចំណុចសំខាន់របស់គេ

< គេទៅណាបាត់ហើយ? > ថេយ៉ុត បែរទៅសម្លឹងមើលចុះឡើងជុំវិញបន្ទប់តែមិនបានឃើញ ជុងហ្គុក ឡើយប្រហែលនាយត្រឡប់ទៅផ្ទះវិញបាត់ហើយមើលទៅ រាងតូចងាកទៅចំនឹងកូនក្រដាសមួយដែលនៅលើតុទើបគេយកមកមើល

< បងសូមទោសដែលមិនបាននៅកំដរអូនព្រោះតែនៅក្រុមហ៊ុនមានបញ្ហាទើបបងប្រញាប់ទៅមើលកុំខឹងបងណា៎បងស្រលាញ់អូន >

< ហ្ហេឺយ! > ក្រោយពេលអានក្រដាសនោះរួចហើយ ថេយ៉ុង ដកដង្ហើមធំបន្តិចទុកក្រដាសមួយនោះនៅលើតុវិញទើបងើបដើរតិចៗចូលក្នុងបន្ទប់ទឹកទាំងខ្លួនទទេស្អាត ប៉ុន្តែគេក៏មិនសូវជាឈឺប៉ុន្មានដែរព្រោះនេះវាក៏មិនមែនជាលើកដំបូងរបស់គេឯណា?។

ក្រោយពេលអង្គុយត្រាំទឹកក្ដៅបានមួយសន្ទះងូតទឹកសម្អាតខ្លួនរួចហើយ ថេយ៉ុង ដើរចេញមកវិញអោនរើសយកខោអាវដែលធ្លាក់នោះយកមកស្លៀកពាក់រៀបចំខ្លួននៅពេលរួចហើយទើបគេដើរចេញពីក្នុងបន្ទប់ក៏ស្រាប់តែបានជួបនឹងពួកស្រីៗ

< មុខក្រាស់គ្រាន់បើតើនេះ ប្រពន្ធគេចាប់បានហើយនៅខំប្រឹងតោងទាមប្ដីគេទៀត! > សែននីនិយាយសើចចម្អក ថេយ៉ុង

< ខ្ញុំ...> ថេយ៉ុង តបមិនបានត្រឹមតែឈរអោន
មុខចុះ

< ន៎ែ! សែននី ទោះជាគេចង់ធ្វើស្អីវាក៏ជារឿងរបស់គេមិនពាក់ព័ន្ធជាមួយនឹងនាងឯងទេហើយក៏គ្រាន់បើជាងនាងឯងដូចគ្នាដែលព្យាយាមខំអោយដៃចៅហ្វាយណាស់ដែរតែគាត់មិនយកភ្នែកមើល >
លីណា

< នាង លីណា ! > សែននី បែទៅសន្លក់មុខ លីណាទាំងខឹង

< យ៉ាងមិច? ទទួលយកមិនបាន ?? > លីណា

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now