នៅពេលញាំបាយពេលល្ងាចរួចហើយ ថេយ៉ុង នឹងម៉ាក់របស់គេក៏នៅអង្គុយមើលទូរទស្សន៍ជាមួយគ្នា រាងតូចសម្លឹងមើលមុខម៉ាក់គេបន្តិចមុននឹងនិយាយ ឡើង
< ម៉ាក់ > ថេយ៉ុង
< អឹម! >
< ម៉ាក់គិតយ៉ាងមិច បើសិនជាខ្ញុំចង់រៀនរស់នៅដោយម្នាក់ឯង > អ្នកជាម្ដាយក្រោយលឺបែបនេះគាត់ស្រាប់តែងាកមុខទៅមើលគេ
< កូននិយាយអ្វីនិងថេយ៍? >
< ខ្ញុំនិយាយពិតមែនណាម៉ាក់ > មុនដំបូង ថេយ៉ុងគេចង់ចេញពីទីនេះទៅស្ងាត់ៗដែរតែគេខ្លាចថាម៉ាក់របស់គេនឹងបារម្ភទើបគេសុខចិត្តទៅប្រាប់គាត់
< កូនគិតថាវាជារឿងលេងសើចមែនទេនេះកូនកំពុងតែមានកូនផងណា ហេតុអីកូនគិតចង់នៅតែម្នាក់ឯងបែបហ្នឹងចុះបើសិនជាមានរឿងអ្វីតើអ្នក ណានឹងជួយកូនទាន់នោះ ?? >
< គឺម៉ាក់ស្ដាប់ខ្ញុំនិយាយសិនបានទេ ខ្ញុំអាចនៅម្នាក់ ឯងហើយមើលថែខ្លួនឯងបានម៉ាក់មិនកុំបារម្ភអីខ្ញុំគ្រាន់តែខ្លាចថាបើសិនជាកូននៅក្នុងពោះខ្ញុំពួកគេកើតមកហើយពួកគេសួររកប៉ារបស់ពួកគេនោះតើអោយខ្ញុំតបយ៉ាងមិច? បើសិនជាខ្ញុំនៅឆ្ងាយពីទីនេះខ្ញុំអាចនឹងនិយាយកុហកពួកគេបានណាមួយទីនេះក៏មិនមែនជាផ្ទះរបស់ពួកយើងដែរ > ថេយ៉ុង និយាយ ប្រាប់ទៅម៉ាក់របស់គេ ព្រោះកុំភ្លេចថាផ្ទះនេះជាផ្ទះរបស់ ជុងហ្គុក ដែលនាយបានទិញអោយគេសូម្បីតែឡានដែលគេប្រើប្រាស់រាល់ថ្ងៃក៏ជារបស់នាយដូចគ្នា តែពេលនេះរវាងនឹងនាយវាលេងដូចមុនទៀតហើយទើបគេចង់អោយរបស់ទាំងនោះទៅអោយម្ចាស់គេវិញ
មួយទៀតនៅសល់តែរយៈពេល6 ខែជាងទៀតទេកូនរបស់គេពួកគេនឹងកើតហើយក្នុងចិត្តគេក៏ចាប់ផ្តើមភ័យខ្លាចថានៅពេលពួកគេធំឡើងពួកគេសួររករបស់ប៉ាពួកគេតែខ្លួនមិនដឹងថាគួរប្រាប់ទៅពួកគេយ៉ាងមិច? ណាមួយបើ ជុងហ្គុក បានដឹងរឿងនាយអាចនឹងមិនទទួលស្គាល់ពួកគេថាជាកូនរបស់នាយ ហើយនាយនឹងស្អប់គេខ្លាំងជាងមុនទៀតក៏ថាបាន ព្រោះក្រែងគេបានប្រាប់នាយរួចហើយមិនអញ្ចឹងថាគេបានយកកូនចេញ ដូច្នេះហើយតើក្មេងពីរនាក់នេះជាកូននរណា? នាយអាចនឹងគិតថាគេទៅដើរដេកជាមួយប្រុសណាហើយធ្វើអោយមានកូនផងមិនដឹង បែបហ្នឹងទើបគេចង់រស់នៅអោយឆ្ងាយពីទីនេះ! គ្រាន់តែគិតដល់ត្រឹមនឹងគេក៏ឈឺបាត់ទៅហើយព្រោះគេនៅមិនទាន់ភ្លេចថ្ងៃដែល ជុងហ្គុក និយាយមើល ងាយគេនៅឡើយទេវានៅតែដិតជាប់ក្នុងខួរក្បាលរបស់គេមិនលុបទៅណា
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
