ភាគទី25 : តើពេលណាទើបប៉ាធំត្រឡប់មកវិញ?

6.9K 348 0
                                        

@3ឆ្នាំក្រោយ

ពេលវេលាធ្មិចបើកៗរយៈពេល3ឆ្នាំបានកន្លងផុតបាត់ទៅហើយចំណែក យូរី នឹង ជុងហ្គុក វិញអាចនិយាយថាដូចមិនមែនជាប្ដីប្រពន្ធគ្នាទៀតអញ្ចឹងព្រោះថា ជុងហ្គុក មិនដែលត្រឡប់មលវិមានវិញឡើយគឺទាល់ តែមានការសំខាន់អ្វីទើបនាយមកម្ដងនាយតែងតែទៅនៅខន់ដូរបស់នាយ យូរី ក៏មិនដែលប្រកែកឬទាមទារអោយ ជុងហ្គុក ត្រឡប់មកផ្ទះដូចពីមុនទៀតឡើយព្រោះតែដឹងស្រាប់ហើយថាយ៉ាងណាក៏នាយមិនមក! រាល់ថ្ងៃនាងព្យាយាមខំប្រឹងកែខ្លួនធ្វើគ្រប់ យ៉ាងអោយ ជុងហ្គុក ងាកមកឃើញនាងវិញដែរតែការព្យាយាមវាក៏មានដែនកំណត់នាងក៏ចេះហត់ដូច គ្នា

< កើតអ្វីឬទើបមុខមិនស្រស់និង? > ស៊ូហាន់និយាយសួរទៅ យូរី ឥឡូវនេះគេតែងតែមកវិមានចនរហូតព្រោះតែគេចង់លែងជាមួយនឹងកូនស្រី យូរី នាងក៏មិនដែលប្រកែកមិនអោយគេជួបកូនឬដេញគេដូច មុនទៀតដែរ

< ខ្ញុំមិនបានកើតអីនោះទេ > យូរគ

< ប្ដីអូនមិនដែលត្រឡប់មកទីនេះទេឬ? ហេតុអីបងឃើញតែអូននៅជាមួយកូនតែពីរនាក់រហូតអញ្ចឹង? > ស៊ូហាន់

< គេបានត្រឡប់មកផ្ទះវិញតើ គ្រាន់តែគេរវល់ធ្វើការទើបយប់ជ្រៅបានគេមកផ្ទះវិញ > យូរី ប្រាប់ទាំងកុហកហើយសម្លឹងមើលទៅ អ៊ែលឡា ដែលរត់លេងជាមួយនឹងអ្នកបម្រើ

< អូននឹងគេដែលឈ្លោះគ្នាទៀតទេគេមានដែលធ្វើបាបអូនឬអត់? > ស៊ូហាន់

< ពួកយើងក៏ធម្មតា គេមិនដែលធ្វើបាបខ្ញុំឡើយ > យូរី

< អ៎ូ! > ស៊ូហាន់ ងក់ក្បាលហើយក៏ប្រទាក់ភ្នែកទៅឃើញដៃរបស់ យូរី មានស្នាមឡើងក្រហមដូចទើប តែរលាក់អ្វីមកអញ្ចឹង

< យូរី ដៃអូនទៅត្រូវអីមកហេតុអីឡើងក្រហមបែបនេះ? > ស៊ូហាន់ ងើយទៅសួរ យូរី ទាំងចាប់ កាន់ដៃនាងយកមកមើល

< គ្មានអ្វីទេ > យូរី

< គ្មានអីយ៉ាងមិចនេះស្នាមដូចជារលាក់អីមកច្បាស់ណាស់តើអូនបានលាបថ្នាំឬនៅ? > ស៊ូហាន់

< នៅទេ វាមិនអីឡើយគ្រាន់តែរលាក់ប៉ុណ្ណឹង > យូរី ប្រាប់ព្រោះតែព្រឹកមិញពេលកំពុងញាំបាយពេលព្រឹក នោះនាងរវល់តែភ្លឹកទើបជ្រុលដៃទៅប៉ះនឹងកែវកាហ្វេធ្វើអោយធ្លាក់ចំនឹងដៃរបស់នាង

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now