នៅពេលបានលឺសម្ដី ជុងហ្គុក ហើយធ្វើអោយ
ថេយ៉ុង លួចញញឹមក្នុងចិត្តទាំងសមចិត្តយ៉ាងខ្លាំង ព្រោះមិនគិតសោះថានាយនឹងហ៊ាននិយាយពាក្យមួយនេះចេញមក
< លោក...លោកនិយាយអ្វីមុននេះ? > ថេយ៉ុង
បែក្រោយមើលមុខ ជុងហ្គុក ធ្វើជាសួរនាយ
< បងនិយាយថាបងនឹងលែងលះជាមួយ យូរី > ជុងហ្គុក
< លោកឆ្គួតទេឬយ៉ាងមិចនាងជាប្រពន្ធលោកណា៎ ?! > ថេយ៉ុង
< មែន! បងឆ្គួតព្រោះតែអូន បងមិនខ្វល់ឡើយបើ សិនវាជាអ្វីដែលធ្វើអោយអូនសប្បាយហើយពេញ ចិត្តនោះបងនឹងធ្វើ > ជុងហ្គុក
< ខ្ញុំត្រឹមតែជាមនុស្សលួចលាក់របស់លោកទេមិនចាំបាច់ធ្វើដល់ថ្នាក់នឹងក៏បានដែរ > ថេយ៉ុង
< តែបងស្រលាញ់អូនពិតមែនណា៎ថេយ៍បងមិនបាននិយាយលេងសើចឬកុហកអូនឡើយ > ជុងហ្គុក ចាប់ដៃរាងតូចយកមកកាន់
< លោកមិនកុហកខ្ញុំទេមែន? > ថេយ៉ុង
< បងមិនបានកុហក់អូនទេថេយ៍ > ជុងហ្គុក
< លោកនឹងធ្វើគ្រប់យ៉ាងដើម្បីខ្ញុំពិតមែនឬ? >
ថេយ៉ុង
< ត្រូវហើយ > ជុងហ្គុក
< បើ...បើលែងលះមែននោះតើប្រពន្ធលោកនឹងព្រមទេ? នាងអាចនឹងមកធ្វើបាបរករឿងខ្ញុំទៀតឬអត់ ?? > ថេយ៉ុង សួរទាំងរលីងរលោងរកយំដូចជាភ័យខ្លាចណាស់អញ្ចឹង
< បងក៏មិនទាន់ដឹងដែរតែបងនឹងនិយាយជាមួយនាងអូនកុំភ័យអីយ៉ាងណាបងនឹងមិនអោយនាងមកធ្វើបាបអូនបានទៀតឡើយ > ជុងហ្គុក ប្រាប់ទើប
ថេយ៉ុង រុលខ្លួនចូលទៅក្នុងទ្រូងនាយហើយអោបចង្កេះនាយជាប់
< សន្យាណាថាត្រូវតែការពារខ្ញុំ > ថេយ៉ុង
< បាទ តែអូនឈប់ខឹងបងទៀតហេ្ហស? > ជុងហ្គុក ក្រសោបមុខ ថេយ៉ុង អោយងើយមើលមុខនាយ
< ឈប់ហើយ > ថេយ៉ុង សើចស្ងេញធ្វើអោយ
ជុងហ្គុក អត់ខ្នាញ់មិនបានក៏អោនទៅថើបបបូរមាត់តូចដែលខ្លួនខានបានប៉ះជាច្រើនថ្ងៃរាងតូចក៏តបតនាយវិញដូចគ្នា
< មុខអូនយ៉ាងមិចហើយនៅឈឺទៀតទេ? > ជុងហ្គុក សួរក្រោយពេលដកមាត់ចេញវិញដៃអង្អែលថ្ពាល់
រាងតូចថ្នមៗដោយក្ដីបារម្ភ
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
