ភាគទី17 : សង្ស័យ...

4.3K 293 0
                                        

ក្រោយពេលមកដល់ សេអ៊ូល វិញហើយ ថេយ៉ុង បានត្រឡប់ទៅផ្ទះរបស់គេដោយខ្លួនឯងចំណែក ជុងហ្គុក ប្រញាប់ទៅមន្ទីរពេទ្យពេលទៅដល់ក៏បានឃើញ យូរី អង្គុយយំនៅមុខបន្ទប់សង្គ្រោះបន្ទាន់ជា មួយនឹងប្រុសម្នាក់ដែលត្រូវជាមិត្តភក្តិរបស់នាង

< យូរី > ជុងហ្គុក

< ជុងហ្គុក ហឹ្ហកៗ > គ្រាន់តែឃើញស្វាមីភ្លាម យូរី ងើបឈរដើរទៅអោបនាយទាំងយំ ស៊ូហាន់ ឈរជិត នោះឃើញហើយប្រញាប់ងាកមុខចេញ

< មិនអីទេណា៎កុំយំ > ជុងហ្គុក អោបនាងវិញនឹងនិយាយលួងលោមនាងនៅពេលនោះក៏ឃើញគ្រូពេទ្យម្នាក់ដើរចេញមក

< អ្នកទាំងពីរត្រូវជាប៉ាម៉ាក់របស់អ្នកជំងឺមែនទេ ?? >

< បាទ មែនហើយលោកគ្រូពេទ្យពេលនេះតើកូនស្រីខ្ញុំនាងយ៉ាងមិចហើយ? > ជុងហ្គុក ប្រញាប់ប្រលែង ចេញពីការអោបហើយងាកទៅសួរលោកគ្រូពេទ្យ

< អ្នកជំងឺបានបាត់បង់ឈាមច្រើនណាស់ហើយពេលនេះពួកយើងកំពុងតែត្រូវការឈាមជាបន្ទាន់ >

< យកឈាមខ្ញុំទៅព្រោះខ្ញុំជាប៉ារបស់នាង > ជុងហ្គុក

< អញ្ចឹងសូមលោកមកតាមខ្ញុំមក > គ្រូពេទ្យនិយាយហើយគាត់ក៏ដើរចេញទៅ

< យូរី នៅអង្គុយទីនេះសិនហើយបន្តិចទៀតបងនឹងមកវិញ > ជុងហ្គុក ទាញអោយ យូរី នាងអង្គុយចុះលើកៅអីហើយប្រាប់នាងដោយសម្លេងស្រទន់ព្រោះ តែគិតថានាងកំពុងតែភ័យខ្លាច

< អ្ហឹម > យូរី

< ខ្ញុំផ្ញើរនាងផង > ជុងហ្គុក ងាកទៅប្រាប់ ស៊ូហាន់

< បាទ > ស៊ូហាន់ ញញឹមតិចៗទើប ជុងហ្គុក ដើរចេញទៅ យូរី រវល់យំតែភ័យខ្លាចកូនស្រីកើតអ្វីតែនាងមិនបានអាម្មណ៍ភ្លេចទៅហើយថាឈាមរបស់ ជុងហ្គុក នឹងឈាម អ៊ែលឡា គឺខុសគ្នា។

មួយសន្ទុះក្រោ ជុងហ្គុក បានដើរចេញមកវិញតែទឹក មុខនាយមិនសូវជាស្រស់សោះ យូរី ឃើញអញ្ជឹងងើប មុខសម្លឹងមើលទៅនាយ

< យ៉ាងមិចហើយជុង ? > យូរី

< គ្រូពេទ្យបានប្រាប់បងថាឈាមបងនឹង អ៊ែលឡា
គឺមិនដូចគ្នាឡើយបងឈាមប្រភេទA តែនាងឈាមប្រភេទO > ជុងហ្គុក និយាយប្រាប់ទាំងក្នុងខួរក្បាលកំពុងតែមានចម្ងល់ជាច្រើនថាហេតុអីឈាមនាយហើយឈាមកូនស្រីមិនដូចគ្នាក្រែងពួកគេជាប៉ាកូនគ្នាមិនអញ្ចឹង? ឬមួយនាងមិនមែនជាកូនរបស់ខ្លួន? ទេ! តែមិចនឹងអាចទៅរួចនោះ!!

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now