នៅពេលល្ងាចដល់ម៉ោងចេញពីធ្វើការ ជុងហ្គុក បាន ត្រឡប់ទៅផ្ទះវិញ ដើម្បីមករកកូនស្រីបន្តិចហើយ នឹងទៅមើលកាងារនៅឯក្នុងក្លិបបន្តទៀតតែមកដល់ក៏បានជួបនឹង យូរី ដែលនៅអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវតែម្នាក់ឯងទាំងកែវភ្នែករបស់នាងកំពុងសម្លឹងមើលមកនាយ
< មកពីធ្វើការវិញហើយ? > យូរី ងើបដើរមកឈរទប់មុខ ជុងហ្គុក
< ក៏ឃើញមិនចឹង? > ជុងហ្គុក
< អូនគ្រាន់តែសួរទៅនឹងណាព្រោះរាល់ដងយប់ៗជ្រៅឯណោះទើបបងត្រឡប់មកផ្ទះវិញដោយសារ តែរវល់នៅជាមួយនឹងអាក្មេងនោះ! > យូរី និយាយ សង្កត់នៅចុងប្រយោគកែវភ្នែកសន្លក់ ជុងហ្គុក
< យូរី បងមកពីធ្វើការហត់ណា៎កុំនិយាយរកធ្វើ អោយរឿងមានឈ្លោះគ្នាពេកបានទេ? > ជុងហ្គុក ប្រាប់ទាំងដកដង្ហើមធំដោយការធុញទ្រាន់នេះក៏ជាមូលហេតុដែលនាយមិនចង់ចូលផ្ទះព្រោះមកពេល ណាគឺមានតែរឿងឈ្លោះប្រកែកគ្នា
< គិតថាអូនចង់បែបហ្នឹងណាស់ទៅមែនទេ?
ក៏ព្រោះតែបងនឹងហើយ > យូរី
< បងទៅធ្វើអីអោយអូនខឹង? > ជុងហ្គុក
លើកចិញ្ចើមសួរនាងទាំងឆ្ងល់
< បងបានអោយកាតខ្មៅរបស់បងទៅអាក្មេងនោះ! > យូរី
< អូនដឹងមកពីរណា? > ជុងហ្គយក មិនឆ្លើយតែសួរបកវិញតើនាងបានរឿងនិងមកពីណា ??
< មានន័យថាបងពិតជាអោយវាមែន > យូរី និយាយតែ ជុងហ្គុក មិនតប
< ហេតុអីទៅ ជុងហ្គុក បងហ៊ានអោយទៅវាតែអូនជាប្រពន្ធ បងបែរជាមិនអោយទៅវិញ? > យូរី សួរទាំង ខឹងក្ដាប់ដៃចូលគ្នាឡើងញ័រទទ្រើកលើកដៃរកទះ ជុងហ្គុក
< ឈប់បានហើយ យូរី! > ជុងហ្គុក ចាប់ដៃប្រពន្ធជាប់
< អូនមិនឈប់! បងអោយគ្រប់យ៉ាងទៅវាបានតែបងមិនដែលអោយមកអូនហេតុអីហា្ហស ?! > យូរី
< ព្រោះខ្ញុំមិនបានស្រលាញ់នាង > ជុងហ្គុក
< ជុងហ្គុក នេះបង? > យូរី ឈប់រើឈរឈរស្ងៀមត្រឹងក្រោយពេលលឺបែបហ្នឹង
< មិនមែននាងមិនដឹងឯណាថាកន្លងមកខ្ញុំមិនដែលស្រលាញ់នាង ខ្ញុំរៀបការរស់នៅជាមួយនាងក៏ព្រោះ តែកូនហើយនាងជាអ្នកបង្ខំអោយខ្ញុំទទួលខុសត្រូវលើដោយនាងខ្លួនឯងតើមិនចឹង? > ក្រែងដឹងស្រាប់ ហើយតើថាការដែលពួកគេទាំងពីររៀបការជាមួយគ្នាព្រោះតែ យូរី បង្ខំអោយនាយទទួលខុសត្រូវមិនមែនដោយសារតែការស្រលាញ់
ESTÁS LEYENDO
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
Ficción Generalដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
