ជុងហ្គុក ដើរចេញមកពីបន្ទប់ ថេយ៉ុង ទាំងភ្នែកឡើងក្រហម ពេលចុះមកដល់ក្រោមក៏បានឃើញ ប៊ិន នឹងម៉ាក់រាងតូចកំពុងតែអង្គុយនិយាយលេងជា មួយគ្នា
< ចៅហ្វាយយ៉ាង... > ប៊ិន
< ទៅវិញ > ជុងហ្គុក និយាយតែប៉ុណ្ណឹងនាយដើរ ចេញទៅបាត់
< អញ្ចឹងខ្ញុំលាសិនហើយអ្នកមីង > ប៊ិន និយាយ ប្រាប់ទៅម៉ាក់ ថេយ៉ុង រួចហើយគេរត់ចេញទៅតាម ជុងហ្គុក
ពេលឃើញឡានបើកចេញទៅបាត់ម៉ាក់រាងតូចប្រញាប់ដើរឡើងទៅបន្ទប់កូនរបស់គាត់ឃើញទ្វាបន្ទប់បើកទើបគាត់ដើរចូលខាងក្នុងបន្ទប់ក៏បានឃើញ ថេយ៉ុង អង្គុយយំនៅលើការ៉ូតែម្នាក់ឯង
< ថេយ៍ >
< ហឹ្ហកៗៗ ម៉ាក់ > ថេយ៉ុង ងើបមុខឡើងទៅអោបម៉ាក់របស់គេទាំងទឹកភ្នែករហាម
< ហេតុអីកូនយំ តើមានរឿងអីមែនទេ ?? >
< គេទៅហើយម៉ាក់ គេលែងនៅជាមួយខ្ញុំលែងស្រលាញ់ខ្ញុំដូចមុនទៀតហើយម៉ាក់ ហឹ្ហកៗ >
ថេយ៉ុង
< មិនអីទេកុំយំអីណា > អ្នកជាម្ដាយប្រាប់ទៅកូនមុននឹងអោបគេវិញនិយាយលួងលោមគេអោយបាត់យំសិនព្រោះតែគេយំឡើងដង្ហក់ទៅហើយ។
< កូនអាចប្រាប់បានទេថាមុនេះមានរឿងអ្វី? > ក្រោយពេលឃើញ ថេយ៉ុង បាត់យំសម្រួលអារម្មណ៍បានខ្លះហើយទើបគាត់ចាប់ផ្ដើមសួរគេម្ដងទៀត
< គេបានមកសួរខ្ញុំរឿងកូន > ថេយ៉ុង
< កូនប្រាប់គេថាយ៉ាងមិច? ព្រោះពេលគេចុះទៅក្រោមវិញម៉ាក់ឃើញភ្នែកគេឡើងក្រហម >
< ខ្ញុំបានប្រាប់គេថាខ្ញុំយកកូនចេញ > ថេយ៉ុង
ប្រាប់ទាំងអោនមុខចុះខ្ញាំដៃខ្លួនឯង
< ថេយ៍ > អ្នកជាម្ដាយលឺហើយក៏ហៅឈ្មោះគេទាំងបង្អូសសម្លេង
< ខ្ញុំគ្មានជម្រើសទេម៉ាក់ > ថេយ៉ុង
< ហេតុអីកូនមិនប្រាប់ការពិតទៅគេកូននិយាយ
កុហក់គេធ្វើអី ដឹងទេថាអ្នកដែលឈឺគឺជាកូនណា៎ថេយ៍ >
< ម៉ាក់ក៏ដឹងថាខ្ញុំមិនចង់អោយនរណាត្រូវមកឈឺទៀតកន្លងមកវាក៏គ្រប់គ្រាន់ហើយ ទោះបីជាបន្តយ៉ាងណាខ្ញុំគង់តែឈឺដដែលគេមានប្រពន្ធកូនហើយម៉ាក់គិតថាគេនឹងមកយកខ្ញុំម្នាក់ទៀតឬ? មួយទៀតខ្ញុំគ្រាន់តែមិនចង់អោយអ្នកណាមកថាអោយម៉ាក់ដែលអប់រំខ្ញុំមិនបានល្អទើបខ្ញុំទៅដណ្ដើមប្ដីគេអោយចេញ ពីប្រពន្ធកូនគេនោះទេ ខ្ញុំមិនចង់លឺបែបនោះឡើយម៉ាក់ > ថេយ៉ុង ប្រាប់ក្រវីក្បាលទាំងយំ
DU LIEST GERADE
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
Aktuelle Literaturដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
