@ព្រឹកថ្ងៃថ្មី //
ពន្លឺនៃព្រះអាទិត្យកំពុងតែរះបានជះចូលមកក្នុងបន្ទប់បង្ហាញអោយឃើញគូរស្នេហ៍មួយគូរដេកអោបគ្នាយ៉ាងស្អិតរមួតបន្ទាប់ពីចប់សង្គ្រាមស្នេហ៍កាលយប់ មិញរួច ជុងហ្គុក ចាប់ផ្តើមបើកភ្នែកសន្សឹមៗអោយសាំជាមួយពន្លឺហើយអោនមើលមុខរាងតូចដែលកំពុងគេងសង្ងំនៅក្នុងទ្រូងខ្លួន
< ភ្ញាក់បានហើយក្មេងខ្ជិល សឺតៗ > ជុងហ្គុក
ខ្សិបប្រាប់នៅក្បែរត្រចៀក ថេយ៉ុង ព្រមទាំងអោនថើបស្មារលោងរបស់គេជាច្រើបខ្សឺត
< ហ្ហឹម! ជុង...បងកុំរំខានអូនទៅមើល > ថេយ៉ុង
រអ៊ូរទាំងមិនបើកភ្នែកហើយបម្រះខ្លួនគេងបែខ្នងដាក់នាយ
< ភ្លឺហើយអូនចង់គេងដល់ស្មាលណាទៀត? > ជុងហ្គុក
< បើអូននៅងងួយ > ថេយ៉ុង តបព្រោះគេទើបតែ នឹងបានគេងប៉ុន្មានម៉ោងជិតភ្លឺនេះឯង
< បើអញ្ជឹងអូននៅគេងបន្តទៀតចុះបងទៅងូតទឹកមុនហើយព្រោះបងប្រញាប់ទៅធ្វើការ > ជុងហ្គុក
< អត់ទេអូនទៅជាមួយបងដែរ > ថេយ៉ុង
ប្រញាប់បែរងាកមកមើលមុខនាយវិញ
< ក្រែងថាងងួយគេងមិនចឹង? > ជុងហ្គុក សើច
នេះគ្រាន់តែនាយនិយាយញោះគេសោះតែមិនស្មាន ថាគេក្រោកពិតមែនទេ
< ឈប់គេងហើយ > ថេយ៉ុង
< ក្មេងខ្ជិលបើបងមិននិយាយអញ្ចឹងក៏អូនមិនព្រមក្រោកដែរ > ជុងហ្គុក
< មិនមែនមកពីបងទេ? ទើបអូនក្លាយជាមនុស្សខ្ជិលចឹង > ថេយ៉ុង
< ចង់ថាបងអ្នកខុស? > ជុងហ្គុក
< ឬមិនពិត? ជិតភ្លឺទើបបានគេងប្រាប់ថាអោយឈប់នៅមិនស្ដាប់ទៀតបើអូនដើរមិនរួចបងដឹងគ្នាជាមួយអូនហើយ > ថេយ៉ុង និយាយហើយខាំបបូរមាត់ងើយទៅសន្លក់មុខនាយធ្វើអោយ ជុងហ្គុក អត់ខ្នាញ់គេ មិនបាន
< ok បងខុសបងសូមទោស > ជុងហ្គុក
< ហិៗ ត្រូវតែអញ្ចឹងហៃ > ថេយ៉ុង ញញឹមស្រស់ទាំងព្រមលើកដៃអោបចង្កេះ ជុងហ្គុក យ៉ាងណែន នាយក៏អោនទៅថើបបបូរមាត់គេថ្នមៗរីឯរាងតូចតបតនាយវិញមិនអោយចាញ់
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
