ក្រោយពេល អ៊ែលឡា បានចេញពីមន្ទីរពេទ្យហើយ ជុងហ្គុក បានធ្វើតាមសន្យាថានឹងជូននាងទៅដើលេងទាំងមាន យូរី ទៅជាមួយដែលព្រោះថាវាជាការសុំរបស់កូនស្រី
< បងកើតអីឬជុង ?? > យូរី សួរទៅ ជុងហ្គុក នៅពេលពួកគេអង្គុយចាំ អ៊ែលឡា ចូលទៅលេងកន្លែងលេងជាមួយក្មេងដទៃទៀតនោះ
< កើតអី? > ជុងហ្គុក
< បងភ្លឹកៗទឹកមុខដូចជាស្មុគស្មាញខ្លាំងណាស់បងតើមានរឿងអ្វីហ្ហេស ?? > យូរី
< ទេ! បងគ្រាន់តែគិតពីរឿងការងារប៉ុណ្ណោះ >
ជុងហ្គុក
< បងកុហកមិនសមឡើយ បងមានរឿងអ្វីជាមួយ
ថេយ៉ុង មែនទេ ?? > យូរី និយាយសួរ ជុងហ្គុក
ត្រង់ៗទាំងសម្លឹងមើលមុខនាយព្រោះបើនាយគិតពីរឿងការងារពិតមែននោះមិនមែននាយមានទឹកមុខតានតឹងដល់ថ្នាក់នឹងដែរ
< ឈប់រំលឹកពីឈ្មោះគេទៀតទៅ > ជុងហ្គុក
< ហេតុអី? > យូរី
< ពួកយើងចប់គ្នាហើយ > ជុងហ្គុក ប្រាប់នាងតាមត្រង់វិញហើយងើបឈរឡើងនៅពេលឃើញ អ៊ែលឡា មកពីកន្លែងលេងវិញ
< ដែលសប្បាយទេ ហឹ្ហម? > ជុងហ្គុក សួរទៅកូនស្រី
< សប្បាយខ្លាំងណាស់ប៉ាៗ > អ៊ែលឡា
< អញ្ចឹងពួកយើងទៅដើរលេងបន្តទៀតវិញណ៎ > ជុងហ្គុក និយាយហើយនាយដើរកាន់ដៃ អ៊ែលឡា
ដើរទៅមុខលេងកន្លែងផ្សែងបន្តទៀត
យូរី ដើរតាមពីក្រោយកំពុងតែមានចង្ងល់ពេញខួរក្បាលតើមានរឿងអីទើប ជុងហ្គុក នឹង ថេយ៉ុងឈប់ទាក់ទងគ្នា? អញ្ចឹងតើទើបនាងទឹកមុខប្ដីរបស់នាងមិនស្រស់តែក៏ល្អហើយព្រោះ ជុងហ្គុក នឹងមានពេលវេលានៅជាមួយនាងនឹងកូនស្រីដូចមុននាងអាចនឹងមានឱកាសធ្វើអោយស្វាមីត្រឡប់មកស្រលាញ់នាងវិញក៏ថាបាន។
// ROOM //
ថេយ៉ុង ត្រឡប់មកដល់ផ្ទះវិញគេក៏សង្ងំយំតែម្នាក់ ឯងនៅក្នុងបន្ទប់ព្រោះតែមិនចង់អោយម៉ាក់គេឃើញហើយគាត់នឹងបារម្ភពីគេកាន់តែខ្លាំង
< ក្រាក >
< ថេយ៍ > នៅពេលមិនឃើញ ថេយ៉ុង ចុះទៅក្រោមញាំបាយទើបអ្នកជាម្ដាយឡើងមកមើលដោយសារ តែខ្លាចគេកើតអ្វី
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
