យប់ជ្រៅទៅហើយ យូរី នៅមិនទាន់ចូលគេងនោះទេនាងនៅអង្គុយចាំ ជុងហ្គុក រហូតទាល់តែបានលឺសម្លេងឡានបើកមួយមក
< បងមកពិតមែន > យូរី ងើបឈរទាំងញញឹមនៅ ពេលឃើញ ជុងហ្គុក បើកទ្វារចេញពីក្នុងឡានដើរ ចូលមកក្នុងវិមានព្រោះនាងស្មានតែនាយមិនមកហើយតើ
< អ៊ែលឡា គេងលក់ហើយមែនទេ? > ជុងហ្គុក
< អឹម > យូរៅ
< អូនថាមានរឿងអីចង់និយាយជាមួយបង ?? > ជុងហ្គុក សួរទើប យូរី សម្លឹងមើលមុខនាយទាំងក្នុង ចិត្តនាងក៏ភ័យខ្លាចខ្លះដែរតែនាងព្យាយាមសម្រួលអាម្មណ៍មុននឹងចាប់ផ្តើមនិយាយ
< ជុងហ្គុក ពួកយើង...ពួកយើងលេងលះគ្នាទៅ > យូរី
< ហ្ហឹម? > ជុងហ្គុក ធ្វើមុខមិនយល់ដាក់ យូរីកាលពីមុននាយបានសុំអោយនាងលែងលះតែនាងមិនព្រមឡើយតែហេតុអីមកថ្ងៃនេះនាងបែរជាអ្នកមកសុំនាយលែងទៅវិញ ??
< អូននិយាយពិតមែន > យូរី
< ហេតុអី? ឬមួយបងគ្មានពេលវេលានៅជាមួយអូននឹងកូនទើបអូនចង់លែងលះ? > ជុងហ្គុក
< អាចថាបែបហ្នឹងក៏បាន មួយទៀតអូនក៏ដឹងថាបងមិនបានស្រលាញ់អូន ទើបអូនចង់ដោះលេងបងព្រមអោយបងដើរផ្លូវដែលបងចង់ដើរពិតប្រាកដបងក៏មិនបាត់ហត់តទៅទៀត > យូរី
< បើអូនគិតថាត្រូវហើយបងក៏គ្មានអីនឹងនិយាយទៀតដែរ > ជុងហ្គុក
< អូននៅមានរឿងមួយទៀតចង់ប្រាប់បង > យូរី
< អ្វី? > ជុងហ្គុក
< គឺរឿងរបស់ ថេយ៉ុង > យូរី
< បងឡើងទៅមើល អ៊ែលឡា សិនហើយ >
ជុងហ្គុក រកដើរឡើងទៅខាងលើហើយតែ យូរី
បានស្រែកឡើង
< កាលពីមុនពេលពួកយើងនៅរៀនជាមួយគ្នាអូនធ្លាប់ធ្វើបាបគេហើយគិតចង់សម្លាប់គេ > ជុងហ្គុក
លឺហើយស្រាប់តែឈប់ដើរឈរនៅស្ងៀមត្រឹងតើនាយមានស្ដាប់អ្វីច្រលំឬអត់ យូរី ចង់សម្លាប់
ថេយ៉ុង? តើពួកគេទាំងពីរធ្លាប់មានរឿងអ្វីជាមួយគ្នាពីរមុនមកមែនទេ ??
< ហេតុអីក៏អូនធ្វើបែបហ្នឹង? > ជុងហ្គុក ងាកទៅសួរ យូរី
< ព្រោះកាលនោះអូនចង់បានបងចង់អោយបងក្លាយជារបស់អូន ហើយអូនឃើញបងទៅស្និទ្ធស្នាលជាមួយនឹងគេអូនខ្លាចថាបងនឹងទៅស្រលាញ់គេទើបអូនមានគំនិតចង់សម្លាប់គេបែបនោះ > យូរី ប្រាប់ទាំងអោនមុខចុះព្រោះតែកាលនោះនាងគិតចេញតែទង្វើអាក្រក់ទើបធ្វើអោយពេលនេះទង្វើរដែរនាង ធ្លាប់ធ្វើវារត់ធ្លាក់មកលើនាងវិញ
ESTÁS LEYENDO
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
Ficción Generalដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
