🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
រយៈពេលមួយខែហើយដែល ជុងហ្គុក បានរស់នៅជាមួយប្រពន្ធកូន ចំំណែករាងតូចគេក៏បានឈប់ទៅលក់នំទៀតហើយប៉ុន្តែគេនៅតែនិយាយសម្ដីអាក្រក់ដាក់នាយដដែលតែនាយមិនដែលខឹងគេឡើយព្រោះ តែដឹងថាចរឹកគេយ៉ាងមិច
< ឈប់លេងបានហើយណា៎លោកពូហត់ហើយ > ជុងហ្គុក ប្រាប់ទាំងឈរដកដង្ហើមមិនដល់គ្នាព្រោះតែកូនៗបបួលនាយអោយលេងដេញចាប់ពួកគេ
< មិនទាន់អស់សប្បាយផងនឹង > វ៉ុនជុង
< ពិតមែនហើយ លោកពូពួកយើងលេងបន្តទៀតទៅណា > លូណា និយាយទាំងអង្រួនដើមដៃ
ជុងហ្គុក
< វ៉ុនជុង លូណា ហា៎កូនឈប់លេងសិនទៅណានេះក៏ជិតហើយចាំស្អែកលេងបន្តទៀតក៏មិនអីដែលណ៎ > ថេយ៉ុង
< ក៏បានដែលចឹង > លូណា តបហើយដើរមកអង្គុយជិតប៉ារបស់នាង
< ស្ដាប់បង្គាប់បែបនេះទើបជាក្មេងល្អ > ថេយ៉ុង
< អូនស្អុះស្អាប់ណាស់ > វ៉ុនជុង
< កូនរត់លេងយូរពេកគឺបែបហ្នឹងហើយកូនទៅ ងូតទឹកចេញទៅណា > ថេយ៉ុង
< បាទប៉ា > វ៉ុនជុង
< អូនទៅដែលអាបង > លូណា រត់ទៅតាម វ៉ុនជុង
< យ៉ាងមិច? > ថេយ៉ុង ងាកទៅសួរ ជុងហ្គុក
< ហត់ តែយ៉ាងណាក៏មិនអាចប្រកែកជាមួយកូនបានត្រូវតែលេងជាមួយពួកគេ > ជុងហ្គុក ប្រាប់ព្រោះរយៈពេលមួយខែមកនេះនាយព្យាយាមខំធ្វើគ្រប់ យ៉ាងដើម្បីបានចូលទៅក្បែរកូនៗអោយកាន់តែខ្លាំងធ្វើអោយ ថេយ៉ុង ឃើញថានាយអាចធ្វើអោយកូនៗទទួលស្គាល់ខ្លួនថាជាឪពុករបស់ពួកគេបាន
< ជាឪពុកម្ដាយគេក៏ត្រូវហត់បែបហ្នឹងហើយ >
ថេយ៉ុង
< ថេយ៍ > ជុងហ្គុក
< ហ្ហឹម! > ថេយ៉ុង
< មួយខែមុនអូនបងប្រាប់បងថាយ៉ាងមិចខ្លះ? > ជុងហ្គុក
< ប្រាប់អី? > ថេយ៉ុង
< អូននិយាយថាធ្វើយ៉ាងណាត្រូវអោយកូនទទួល ស្គាល់ថាបងជាប៉ារបស់ពួកគេ > ជុងហ្គុក
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
