🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
នៅពេលយប់ជ្រៅបន្តិច ជុងហ្គុក នឹងជំនិតរបស់នាយបានមកមើលការងារនៅក្នុងក្លឹបពួកស្រីៗក៏នាំគ្នាជ្រួល ជ្រើមពេលឃើញនាយដើរចូលមក
< ចៅហ្វាយតើត្រូវការអ្វីដែលទេ ?? > សែននី ដើរកាច់រាងចូលទៅជិត ជុងហ្គុក ហើយសួរទៅនាយទាំងកាយវិការអោយដៃ
< ទេ! > មួយម៉ាត់យ៉ាងខ្លីរបស់ ជុងហ្គុក បានធ្វើ អោយ លីណា នឹង ស៊ូជូ នាំគ្នាសើចចម្អក សែននី
< ទៅធ្វើការរបស់ពួកនាងទៅ > ប៊ិន ដែលត្រូវជា
ជំនិតរបស់ ជុងហ្គុក ស្រដីឡើងប្រាប់ទៅពួកស្រីៗព្រោះគេដឹងថាចៅហ្វាយគេកំពុងអារម្មណ៍មិនល្អ
< តែ...> សែននី មិនចង់ទៅទាល់តែ ជុងហ្គុក សម្លឹងមុខទើបពួកនាងដើរចេញទៅទាំងស្ដាយ
< កុំភ្លេចអោយគេយកស្រាទៅអោយយើងផង > ជុងហ្គុក និយាយប្រាប់ទៅ ប៊ិន
< បាទ ចៅហ្វាយ > ប៊ិន
ថេយ៉ុង ពេលយកស្រាទៅអោយភ្ញៀវរួចហើយគេដើរ ចេញមកវិញក៏ជួបនឹង ជុងហ្គុក នាយមើលមុខគេបន្តិចទាំងមិនមាត់អ្វីមុននឹងដើរឡើងទៅបន្ទប់របស់ខ្លួន
< ថេយ៉ុង > ប៊ិន
< បាទ > ថេយ៉ុង មើលមុខ ប៊ិន
< ឯងជួយលើកស្រាយកទៅអោយចៅហ្វាយបន្តិចទៅ > ប៊ិន
< ខ្ញុំនិង? > ថេយ៉ុង ចង្អុលខ្លួនឯង
< មែន! ជាឯងនឹងហើយមានអ្នកណាទៀត > ប៊ិន
< ចុះ....ចុះហេតុអីបងមិនអោយពួកបងស្រីៗជា
អ្នក លើកទៅអោយ > ថេយ៉ុង សួរហើយបែទៅសម្លឹងមើលពួកស្រីៗដែលបណ្ដើរភ្ញៀវទៅរកតុនោះ
< ចៅហ្វាយគាត់កំពុងអារម្មណ៍មិនល្អទើបមិនចង់អោយពួកនាងទៅរញ៉េរញ៉ៃជិតគាត់ > ប៊ិន
< ខ្ញុំ... > ថេយ៉ុង
< គាត់មិនធ្វើអ្វីឯងទេកុំភ័យ > ប៊ិន ប្រាប់ទុកមុនព្រោះដឹងថាគេប្រាកដជាខ្លាចរាល់ដងពេល ជុងហ្គុក មកពួកគេជួបគ្នាពិតមែនតែរាងតូចមិនដែរសូវហ៊ានមើលមុខនាយឡើយ
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
