ភាគទី7 : គីម....គីម ថេយ៉ុង?

6.5K 391 0
                                        

ពេលមកដល់សាលារៀន ជុងហ្គុក ក៏នៅលេងជាមួយ អ៊ែលឡា ទាំងមាន យូរី នៅអង្គុយក្បែរនោះដែរប៉ុន្តែនៅពេលនោះទូរស័ព្ទរបស់ ជុងហ្គុក ស្រាប់តែរោទ៍ឡើងមកទើបនាយប្រញាប់លូកដៃចូលក្នុងហោប៉ៅយកទូរស័ព្ទមកយកមើលក៏ដឹងថាជាលេខអ្នករបស់នរណា

< អ៊ែលឡា កូននៅលេងជាមួយនឹងម៉ាក់កូនសិនហើយណាប៉ាទៅនិយាយទូរស័ព្ទមួយភ្លែត > ជុងហ្គុក

< ចាស ប៉ាៗ > អ៊ែលឡា តបហើយ ជុងហ្គុក
ងើបដើរចេញឆ្ងាយពីកន្លែងនឹងបន្តិច យូរី តាមសម្លឹងមើលមិនដាក់ភ្នែកក្នុងចិត្តចង់ដឹងថានាយកំពុងតែនិយាយជាមួយនឹងនរណា? មួយសន្ទុះក្រោយមក ជុងហ្គុក ឈប់និយាយទូរស័ព្ទហើយក៏ដើរមកវិញ

< អ៊ែលឡា ហា៎ប៉ាត្រូវត្រឡប់ទៅវិញសិនហើយកូនអាចនៅជាមួយនឹងម៉ាក់កូនបានទេ? > ជុងហ្គុក បន្ទន់ជង្គង់ប្រាប់ទៅកូនស្រីដោយសម្លេងស្រទន់

< ហេតុអីទៅប៉ាៗ ?? > អ៊ែលឡា សួរមើលមុខប៉ា
របស់ខ្លួនទាំងធ្វើមុខស្អុយ

< ប៉ាសូមទោស កូនកុំធ្វើមុខអញ្ចឹងអីណា៎ប៉ាប្រញាប់ព្រោះមានការពិតមែនតែនៅពេលល្ងាចបើប៉ាធ្វើការហើយប៉ានឹងទៅញាំបាយជាមួយកូនល្អទេ? >
ជុងហ្គុក និយាយលួងលោមកូនស្រី

< ប៉ាៗត្រូវសន្យាណា៎ > អ៊ែលឡា

< បាទ សន្យា > ជុងហ្គុក ញញឹមហើយថើបថ្ងាសកូនស្រីបន្តិចរួចហើយទើបងើបឈរវិញ

< បងទៅណាជុង? > យូរី

< បុគ្គលិកក្នុងក្លឹបខលមកប្រាប់ថានៅក្នុងក្លឹបមានបញ្ហាទើបត្រូវបងប្រញាប់ទៅមើល បងទៅហើយ > ជុងហ្គុក ប្រាប់ហើយនាយក៏ដើរចេញទៅទាំងមាន ប៊ិន ដើរតាមពីក្រោយ

យូរី អង្គុយក្ដាប់ដៃទាំងខឹងនាងដឹងថា ជុងហ្គុក
និយាយកុហកខ្លួនតែក៏មិនអាចធ្វើអ្វីបានព្រោះនេះគឺនៅក្នុងសាលាបើឈ្លោះប្រកែកគ្នាប្រាកដជាត្រូវខ្មាស់គេ! ហើយនាងក៏ដឹងថាប្ដីនាងក៏កំពុងតែលួចលាក់មានស្រីដែរព្រោះមិនអញ្ចឹងនាយក៏មិនព្រមចូលផ្ទះធ្វើហីៗដូចមិនខ្វល់ពីខ្លួនចឹងទេតែចាំមើលចុះនាងនឹងរកស្រីម្នាក់អោយឃើញនាងម្នាក់នោះនឹងបានស្លាប់ក្រោមដៃនាងមិនខាន។

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now