ភាកទី6 : ជូនពរអោយមានក្ដីសុខបែបនេះរហូតទៅណា៎

6.9K 386 0
                                        

ជុងហ្គុក បាននាំ ថេយ៉ុង ដើរមើលជុំវិញផ្ទះរួចហើយ ទើបពួកគេទាំងពីរកាន់ដៃបណ្ដើរគ្នាចូលទៅមើលនៅខាងក្នុងផ្ទះវិញម្ដង

< ផ្ទះនេះបងទិញយូរហើយមែនទេ? > ថេយ៉ុង

< ទេ! បងទើបតែទិញបានមួយអាទិត្យមុននេះឯង យ៉ាងមិចខ្លាចបងទិញអោយអ្នកផ្សេងហើយទើបយកអោយអូនហ្ហេស? > ជុងហ្គុក

< ប្រហែលហើយ > ថេយ៉ុង

< ក្មេងឆ្គួត ចេះតែគិតទៅកើត > ជុងហ្គុក ញឺសក់
ថេយ៉ុង ទាំងគ្រឺតខ្នាញ់គេជាខ្លាំង

< តែជុងហា៎! > ថេយ៉ុង បែរមកមើលមុខ ជុងហ្គុក ដូចជាកំពុងតែចង់សុំអ្វីនាយ

< បាទ > ជុងហ្គុក

< អូនអាចអោយម៉ាក់របស់អូនមកនៅជាមួយអូន
ផងតើបានទេ? > ថេយ៉ុង និយាយហើយធ្វើមុខដូចកូនក្មេងគ្រវីដៃ ជុងហ្គុក ទៅមកបែបអង្វរ.កនាយ

< ប្រាកដជាបានស្រាប់ហើយ ព្រោះផ្ទះមួយនេះជាផ្ទះរបស់អូនហើយមិនចឹង? > ជុងហ្គុក

< Sugar Daddy របស់អូននៀកគួរអោយស្រលាញ់ណាស់ > ថេយ៉ុង និយាយហើយអោបចង្កេះ ជុងហ្គុក ងើយមុខញញឹមដាក់នាយ

< តើអូនចង់រើមកនៅថ្ងៃណា? > ជុងហ្គុក

< បងគិតថាថ្ងៃណាល្អទៅ? > ថេយ៉ុង

< សម្រេចតែអូនទេ > ជុងហ្គុក

< ចឹងថ្ងៃស្អែកចុះ > ថេយ៉ុង

< បាន ចាំបងអោយមនុស្សមកជួយអូន > ជុងហ្គុក

< ជិតល្ងាចហើយអូនត្រូវត្រឡប់ទៅផ្ទះវិញសិនហើយនឹងបានរៀបចំខ្លួនទៅធ្វើការ > ថេយ៉ុង

< បងថាអូនឈប់ធ្វើការល្អទេ? > ជុងហ្គុក

< ហេតុអី ?? > ថេយ៉ុង

< បងមិនចង់ឃើញពួកនោះចូលមកលូកលាន់ចាប់ដៃចាប់ជើងអូនទៀតឡើយ > ជុងហ្គុក

< នេះបងប្រច័ណ្ឌអូន? > ថេយ៉ុង សួរហើយតាម មើលមុខ ជុងហ្គុក តែនាយមិនតបព្រមទាំងងាកមុខចេញរាងតូចឃើញអញ្ជឹងក៏សើច

< ស្ដាប់ណា៎អូនមិនចង់ឈប់ឡើយ បើសិនជាអូនឈប់អូននឹងលេងបាននៅក្បែរបងទៀតមិនខាន
ដូច្នេះហើយបងកុំអោយអូនឈប់អីណាអូនចង់នៅក្បែរបងចង់នៅជាមួយបង អូនមានតែបងម្នាក់ទេ ហើយអូនក៏មិនអោយនរណាមកប៉ះពាល់អូនក្រៅពីបងដែរ > ថេយ៉ុង និយាយដោយសម្លេងស្រទន់លើកដៃអង្អែលថ្ពាល់ ជុងហ្គុក ស្រាលៗ

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now