🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
ព្រឹកមិញនេះ ថេយ៉ុង បានខលទៅប្រាប់ ជុងហ្គុក
ថារវល់ព្រោះតែគេបានទៅរកប្រុសម្នាក់ដែលគាត់ធ្លាប់ជាគ្រូបង្រៀនរបស់គេកាលពេលគេនៅរៀន
< សួស្តីលោកគ្រូ > ថេយ៉ុង ញញឹមនៅពីក្រោយខ្នង ជីន ដែលកំពុងឈរស្រោចទឹកផ្កានៅខាងមុខហាងអាហាររបស់គាត់
< ហ្ហឹម? > ជីន ងាកទៅមើលមុខ ថេយ៉ុង ទាំងធ្វើមុខមិនឆ្ងល់ព្រោះមិនដឹងថាគេជានរណា
< លោកគ្រូមិនចាំខ្ញុំទេហ្ហេស៎? ខ្ញុំគឺជា ថេយ៉ុង
ណា៎ដែលជាសិស្សលោកគ្រូបានបង្រៀននោះអី >
ថេយ៉ុង
< អ៎ូ! គ្រូចាំហើយស្មានតែអ្នកណា > ជីន
< កុំប្រាប់ថាលោកគ្រូមិនចាំខ្ញុំ? > ថេយ៉ុង សួរហើយធ្វើមុខជាអន់ចិត្ត របៀបលេងសើចព្រោះកាលពេលគេនៅរៀនគឺមានតែគាត់នេះឯងដែលតែងតែជួយគេ
< ឯងស្អាតជាងមុនឆ្ងាយណាស់អ្នកណាទៅចាំបាន? > ជីន
< សសើរពេកហើយ > ថេយ៉ុង ញញឹមអៀន
< តែហេតុអីក៏ឯងដឹងថាគ្រូនៅទីនេះ? > ជីន
< គឺខ្ញុំបានរើមកនៅជិតនេះប្រហែលមួយរយៈដែលហើយទើបដឹង > ថេយ៉ុង
< ប៉ុន្តែហេតុអ្វីកាលនោះឯងនៅរៀនសុខៗឯងស្រាប់ តែឈប់រៀនអញ្ចឹងតើមានរឿងអីមែនទេ ?? > ជីន សួរព្រោះគាត់មិនបានដឹងរឿងអ្វីឡើយហើយកាល នោះសុខៗ ថេយ៉ុង ក៏ស្រាប់តែបាត់ភ្លាមៗលែងទៅ រៀនទៀត
< រឿងវែងឆ្ងាយណាស់ តែពេលនេះខ្ញុំសុំអោនលោកគ្រូបន្តិចបានទេនឹកណាស់ > ថេយ៉ុង ប្រាប់ទាំងពេបមាត់ ជីន សើចនឹងចរឹកកូនក្មេងរបស់គេមុន នឹងចូលអោបគេយ៉ាងណែន ហើយក៏ចំពេលដែល ជុងហ្គុក ជិះឡានកាត់តាមនោះហើយឃើញនឹងឯង
< តោះចូលទៅក្នុងហាងសិនមក > ជីន ប្រលែងចេញពីការអោបហើយនាំ ថេយ៉ុង បណ្ដើរគេដើរ ចូលក្នុងទៅហាងរបស់ខ្លួន។
< អង្គុយចុះសិនមក ឯងត្រូវការអ្វីទេចាំគ្រូទៅយកមកអោយ > ជីន
< មិនអីឡើយលោកគ្រូ > ថេយ៉ុង
< ជីន នាំអ្នកណាមកនិង? > សម្លេងប្រុសម្នាក់បាននិយាយឡើងសួរទៅ ជីន ព្រមទាំងដើរចូលមករកគេ
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
